**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

លោក ពូទីនថា លោកនឹងបិទបញ្ចប់សង្រ្គាមអ៊ុយក្រែន ប្រសិនបើទីក្រុងកៀវយល់ព្រមដកទ័ព

កៀហ្ស៉ីស៊ីស្ថាន៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកាបាននិយាយថាលោកនឹងបិទបញ្ចប់សង្រ្គាមអ៊ុយក្រែន ប្រសិនបើទីក្រុងកៀវយល់ព្រមដកទ័ព ចេញពីទឹកដីដែលទីក្រុងមូស្គូអះអាងថាជារបស់ខ្លួន បើពុំដូច្នោះទេកងកម្លាំងរុស្ស៉ីនឹងបន្តធ្វើសង្រ្គាមដើម្បីដណ្ដើមយកទឹកដីទាំងនោះ។

កងទ័ពរុស្ស៉ីកំពុងមានភាពរីកចម្រើននៅក្នុងតំបន់ភាគខាងកើតអ៊ុយក្រែនដោយវាយដណ្ដើមបានទឹកដីអ៊ុយក្រែនជាបន្តបន្ទាប់ បើទោះជាល្បឿននៃការរីកចម្រើននោះមានភាពយឺតយ៉ាវក៏ដោយ។ ព្រមពេលជាមួយគ្នា ទីក្រុងវ៉ាស៊ីនតោនបានជំរុញការបិទបញ្ចប់សង្រ្គាមជាថ្មី ដោយបានស្នើឡើងនូវផែនការដ៏គួរឱ្យភ្ញាក់ផ្អើលមួយដែលក្នុងនោះតម្រូវឱ្យអ៊ុយក្រែនកាត់ទឹកដីឱ្យរុស្ស៉ី។

ថ្លែងអំឡុងបំពេញទស្សនកិច្ចទៅកាន់ប្រទេសកៀហ្ស៉ីស៊ីស្ថាន លោក ពូទីន បានគូសបញ្ជាក់ថា «ប្រសិនបើកងកម្លាំងអ៊ុយក្រែនដកចេញពីទឹកដីដែលពួកគេកំពុងកាន់កាប់ នោះយើងនឹងបញ្ឈប់ប្រតិបត្តិការប្រយុទ្ធ។ តែប្រសិនបើពួកគេមិនព្រមទេ នោះយើងនឹងសម្រេចគោលដៅដោយមធ្យោបាយយោធា»។

គួរបញ្ជាក់ថា រុស្ស៉ីកំពុងគ្រប់គ្រង ១ភាគ៥នៃទឹកដីអ៊ុយក្រែនទាំងមូល ហើយបញ្ហាទឹកដីនេះដែរត្រូវបានទីក្រុងកៀវ ជាពិសេសលោក ហ្សេលេនស្គីបាននិយាយថានឹងមិនបោះបង់ចោលដាច់ខាត និងកំពុងក្លាយជា ឧបសគ្គធំរាំងស្ទះដល់ដំណើរការស្វែងរកសន្តិភាព៕

អត្ថបទដែលជាប់ទាក់ទង