**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

រដ្ឋសភាកម្ពុជា-សភាតំណាងប្រជាជនចិនតំបន់ស្វយ័តស៊ីចាង ផ្លាស់ប្តូរបទពិសោធន៍ និងរៀនសូត្រពីគ្នាពីការអភិវឌ្ឍ និងការអនុវត្តល្អៗ

ភ្នំពេញ៖ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ (គណៈកម្មការទី៧) នៃរដ្ឋសភា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ជៀន ឆាន (Jiancan) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិនតំបន់ស្វយ័តស៊ីចាង (Xizang) នៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។

ជំនួបពិភាក្សានេះផ្តោតទៅលើការចែករំលែកបទពិសោធន៍ និងស្វែងយល់ក្នុងការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍ វិស័យកសិកម្ម វប្បធម៌ និងវិស័យមួយចំនួនទៀត ព្រមទាំងរៀនសូត្រពីការអនុវត្ត និងបទពិសោធន៍របស់ប្រទេសកម្ពុជាក្នុងការជំរុញឧស្សាហកម្មទេសចរណ៍។

ក្នុងឱកាសនោះ ឯកឧត្តម ជៀន ឆាន បានចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗអំពីវឌ្ឍនភាព ដំណោះស្រាយបញ្ហាប្រឈម ការដឹកនាំ និងការអភិវឌ្ឍ ក្នុងវិស័យសេដ្ឋកិច្ច កំណែទម្រង់ ទេសចរណ៍ អប់រំ សុខាភិបាល វប្បធម៌ និងសាសនា។

ឯកឧត្តមអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិនតំបន់ស្វយ័តស៊ីចាង បានជម្រាបថា តំបន់ស្វយ័តស៊ីចាង នឹងជំរុញអ្នកវិនិយោគ និងអ្នកទេសចរពីខេត្តស៊ីចាង មកកាន់កម្ពុជាឱ្យបានច្រើនបន្ថែមទៀត។

ឯកឧត្តម ជៀន ឆាន ក៏បានជម្រាបពីស្ថានភាពភូមិសាស្រ្ត និងការរីកចម្រើនដ៏ឆាប់រហ័សរបស់ខេត្តស៊ីចាង ក្រោមការយកចិត្តទុកដាក់ពីបក្សកុម្មុយនីស្តចិន និងរដ្ឋាភិបាលចិន ក្រោមការដឹកនាំរបស់ ឯកឧត្ដមប្រធានាធិបតី ស៊ី ជីនពីង ធ្វើឱ្យខេត្តស៊ីចាងមានការរីកចម្រើនគ្រប់វិស័យ និងជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយរបស់ប្រទេសចិន មានផ្លូវគមនាគមន៍ខ្វាត់ខ្វែង។ ផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើងខ្ពស់បំផុតលំដាប់ទី៣នៅទូទាំងប្រទេសចិន។

ដើម្បីភ្ជាប់ទំនាក់ទំនងប្រជាជនកម្ពុជា និងខេត្តស៊ីចាងឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ឯកឧត្តម ជៀន ធាន បានគោរពអញ្ជើញឯកឧត្តមប្រធានគណៈកម្មការទី៧ រដ្ឋសភា បំពេញទស្សនកិច្ចនៅខេត្តស៊ីចាង តាមពេលវេលាសមស្របណាមួយ។

ឯកឧត្តម ប៉ា សុជាតិវង្ស បានថ្លែងថា ជំនួបប្រជុំនេះ គឺជាឱកាសដ៏មានតម្លៃក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហការ។ កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជា និងសភាខេត្តស៊ីចាង គឺជាស្ពានដ៏សំខាន់ដែលនាំឱ្យប្រជាជន និងស្ថាប័ននៃប្រទេសទាំងពីរកាន់តែមានទំនាក់ទំនងកាន់តែជិតស្និទ្ធ។ ជាពិសេសចែករំលែកបទពិសោធន៍ ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិរួមគ្នា។

ឯកឧត្តមបានរំលេចពីវិស័យទេសចរណ៍កម្ពុជា និងចិន។ ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥ ត្រូវបានប្រកាសដោយថ្នាក់ដឹកនាំកម្ពុជា និងចិន កាលពីខែមេសា ក្នុងអំឡុងទស្សនកិច្ចផ្លូវរដ្ឋ របស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង មកកាន់កម្ពុជា។ គំនិតផ្តួចផ្តើមនេះ សង្កត់ធ្ងន់លើសក្តានុពលដ៏ធំធេង សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងប្រទេសអាស៊ីទាំងពីរ។

ឯកឧត្តម ក៏បានលើកឡើងអំពី «ទិដ្ឋាការមេគង្គ-ឡានឆាង» ដែលដាក់ចេញដោយប្រទេសចិន នៅខែវិច្ឆិកា ឆ្នាំ២០២៤ ជួយសម្រួលដល់ការធ្វើដំណើររវាងប្រទេសទាំងពីរ ដែលមានអរិយធម៌បុរាណ ប្រវត្តិសាស្ត្រយូរលង់ និងលេចធ្លោលើការគោរពភាពចម្រុះនៃវប្បធម៌ក្នុងពិភពលោក តម្លៃរួមនៃមនុស្សជាតិ បេតិកភណ្ឌវប្បធម៌ និងនវានុវត្តន៍។

ឯកឧត្តមបានបន្តថា ការប្រកាសឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍ កម្ពុជា-ចិន និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការថែរក្សា បេតិកភណ្ឌវប្បធម៌នៃរមណីដ្ឋានអង្គរ នឹងលើកកម្ពស់អត្តសញ្ញាណតំបន់រួមគ្នា ពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៅទូទាំង សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ កម្ពុជា និងចិន ជាមិត្តដែកថែប ដែលជឿទុកចិត្តគ្នាទៅវិញទៅមក និងគាំទ្រគ្នាគ្រប់កាលៈទេសៈ។ ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥ បានចាប់ផ្តើមជំពូកថ្មីនៃកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគី និងពង្រឹងទំនាក់ទំនងមិត្តភាព ប្រពៃណីកម្ពុជា-ចិន។

ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥ រួមជាមួយនឹងគំនិតផ្តួចផ្តើម ពិភពលោកដែលមានស្រាប់របស់ចិន ដូចជាគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល នឹងចាក់បញ្ចូលកម្លាំងជំរុញកាន់តែខ្លាំងក្នុងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានជម្រាបភាគីចិន អំពីសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។ កម្ពុជា មានស្ថិរភាពនយោបាយ កម្លាំងពលករវ័យក្មេង និងឆ្លាតវៃ និងការចូលដំណើរការទីផ្សារអន្តរជាតិជាច្រើន តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ វិស័យដែលមានសក្តានុពលរួមមាន កសិកម្មបៃតង ឧស្សាហកម្មស្អាត សហគ្រាសតូច មធ្យម និងទេសចរណ៍។

ឯកឧត្តមប្រធានគណៈកម្មការទី៧ បានអំពាវនាវដល់វិនិយោគិនស៊ីចាង ពិចារណាមកវិនិយោគនៅកម្ពុជា ទទួលបានអត្ថប្រយោជន៍ពីបរិយាកាសអាជីវកម្មល្អ គោលនយោបាយលើកទឹកចិត្តសម្រាប់វិស័យវិនិយោគទុន ហើយជាដំណាក់កាលពង្រឹងមិត្តភាពដ៏វែងឆ្ងាយ និងសេចក្តីចម្រើនរួម របស់ប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង