**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គិតត្រឹមខែតុលា ឆ្នាំ២០២៥ នេះ អ្នកសារព័ត៌មានជាស្ត្រីមានចំនួនប្រមាណ១៣% នៃចំនួនអ្នកសារព័ត៌មានសរុបចំនួន ៨ ៧៣២ នាក់

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាស្ត្រីមានចំនួនប្រមាណ១៣% នៃចំនួនអ្នកសារព័ត៌មានសរុបចំនួន ៨ ៧៣២ នាក់ ដែលក្រសួងព័ត៌មានបានផ្តល់បណ្ណសម្គាល់អ្នកសារព័ត៌មានជូន គិតត្រឹមខែតុលា ឆ្នាំ២០២៥ នេះ។ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងព័ត៌មាន បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ចំនួនអ្នកសារព័ត៌មានជាស្ត្រីមានការកើនឡើង ៦% បើប្រៀបធៀបនឹងចំនួនក្នុងឆ្នាំ២០២៤។ នេះជាបច្ចុប្បន្នភាពផ្លូវការផ្អែកតាមទិន្នន័យនៃការងារបច្ចុប្បន្នកម្មលើចំនួនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ទូទាំងប្រទេស ខណៈអង្គភាពសារព័ត៌មាន ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន មានចំនួន១ ៦២០ អង្គភាព ទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងបែបថ្មី។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ការធ្វើបច្ចុប្បន្នភាពលើអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន ជាកិច្ចការចាំបាច់ក្នុងការរៀបចំនិងគ្រប់គ្រងសណ្តាប់ធ្នាប់សារព័ត៌មាន ធានាការលើកកម្ពស់ភាពចម្រុះប្រកបដោយគុណភាព បរិយាបន្នស្របតាមលក្ខខណ្ឌគុណវុឌ្ឍិកំណត់ដោយក្រសួង។
ឯកឧត្តម ទេព អស្នារិទ្ធ បានរំលេចអំពីសារៈសំខាន់ និងតថភាពបច្ចុប្បន្ននៃការចូលរួមរបស់ស្ត្រីក្នុងសារព័ត៌មាន ថា ស្របពេលដែលសង្គមមានការរីកចម្រើន ការអភិវឌ្ឍក្នុងវិស័យព័ត៌មាន បានបង្កឱកាស និងលើកទឹកចិត្តដល់ស្ត្រី ក្នុងការចូលរួមក្នុងសកម្មភាពសង្គម ក្នុងនោះការចូលរួមក្នុងសារព័ត៌មាន ក្នុងការផលិតមាតិកាតាមប្រព័ន្ធផ្សព្វផ្សាយបែបថ្មី និងការផលិតកម្មវិធីផ្សាយព័ត៌មាននានា ដែលមានការកើនឡើង។ ទាំងនេះជាការរួមចំណែកមួយយ៉ាងសំខាន់ក្នុងការផ្តល់ដំណឹង ពុទ្ធិ ការកំសាន្ត ពិសេសព័ត៌មានដែលផ្តល់សារៈប្រយោជន៍ដល់សង្គម គិតគូរអំពីបញ្ហាប្រឈមដែលស្ត្រីជួបប្រទះ និងចូលរួមផ្តល់ដំណោះស្រាយសម្រាប់លើកកម្ពស់សិទ្ធិស្ត្រី ជាប្រយោជន៍ដល់វិស័យសិក្សា ការងារ របរចិញ្ចឹមជីវិត និងការរស់នៅប្រចាំថ្ងៃសម្រាប់ស្ត្រីនិងប្រជាជន។
ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មាន បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដោយមានប្រសាសន៍ថា ក្នុងបរិបទនៃបរិវត្តកម្មឌីជីថល រាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន បានផ្តល់តម្លៃខ្ពស់ដល់ការចូលរួមរបស់ស្ត្រី ជាវិស័យអាទិភាពមួយ ដោយបានដាក់បញ្ចូល «ស្ត្រី និង ក្មេងស្រី ក្នុងបរិវត្តកម្ម ឌីជីថល» ទៅក្នុងផែនការយុទ្ធសាស្ត្រ សម្រាប់ការអនុវត្ត។ ឯកឧត្តមបានបន្ថែមទៀតថា ជាក់ស្តែងក្នុងអណត្តិទី៧នេះ ក្រសួងបានប្រែក្លាយឱកាសទៅជាមធ្យោបាយ និងបង្កបរិយាកាសអំណោយផលថែមទៀតសម្រាប់ការចូលរួមរបស់ស្ត្រីក្នុងវិស័យព័ត៌មាន ជាពិសេសក្នុងការទទួលបានការបណ្តុះបណ្តាល និងឱកាសការងារ ផ្តល់ការគាំពារ សុវត្ថិភាព និងសម្របសម្រួលការដោះស្រាយបញ្ហាប្រឈមរបស់អ្នកសារព័ត៌មានជាស្ត្រី។ ជាមួយគ្នានេះ អ្នកសារព័ត៌មានជាស្ត្រីក៏ត្រូវបានលើកទឹកចិត្តឱ្យអនុវត្តការងារដោយសម្របខ្លួនទៅនឹងការវិវត្តក្នុងសង្គម ដោយគោរពនិយាមវិជ្ជាជីវៈ និងក្រមសីលធម៌ស្របតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។ ក្នុងនោះ ក្រសួងព័ត៌មានបានផ្តល់ឱកាសជូនដល់មន្ត្រីរាជការ និងអ្នកសារព័ត៌មានជាស្ត្រី ព្រមទាំងបន្តលើកទឹកចិត្តដល់ស្ត្រីដែលមានឧបនិស្ស័យ ឱ្យទទួលបានការបណ្តុះបណ្តាលផ្នែកព័ត៌មាន ក្រមសីលធម៌វិជ្ជាជីវៈ អក្ខរកម្មឌីជីថល បច្ចេកវិទ្យា ធុរកិច្ចឌីជីថល ដែលចំណេះ និងជំនាញទាំងនេះនឹងផ្តល់ឱ្យពួកគាត់នូវភាពអង់អាច លទ្ធភាព និងជំរុញសក្តានុពលក្នុងការអភិវឌ្ឍខ្លួនឯង ដើម្បីចូលរួមក្នុងវិស័យសារព័ត៌មាន និងសកម្មភាពអភិវឌ្ឍន៍។
ឯកឧត្តមអនុរដ្ឋលេខាធិការបានបន្តទៀតថា ទន្ទឹមនេះ ក្រសួងបានលើកទឹកចិត្តក្រសួង ស្ថាប័ន អង្គភាពរដ្ឋ ឯកជនឱ្យបងើ្កនកូតាស្រ្តីក្នុងការទទួលបានការបណ្តុះបណ្តាល និងឱកាសការងារ ក៏ដូចជាចូលរួមសកម្មភាពក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការផ្សព្វផ្សាយប្រធានបទអំពីស្ត្រី និងយេនឌ័រ។ ក្នុងអណត្តិទី៧នេះ ក្រសួង និងមន្ទីរព័ត៌មានបានពង្រឹងកិច្ចសហការជាមួយរដ្ឋបាលរាជធានីខេត្ត ទាំង២៥ ពិសេសអ្នកនាំពាក្យនៃរដ្ឋបាលរាជធានី ខេត្ត ក្នុងការផ្តល់ការសម្របសម្រួល និងទំនាក់ទនងជាមួយអ្នកសារព័ត៌មាន រួមទាំងអ្នកសារព័ត៌មានស្ត្រី ឱ្យទទួលបានភាពងាយស្រួលក្នុងការអនុវត្តការងារយកព័ត៌មាន ដោយមានការសហការពីអាជ្ញាធរ ដើម្បីរួមចំណែកធានាការផ្តល់ និងទទួលព័ត៌មានឱ្យកាន់តែប្រសើរថែមទៀត សម្រាប់ការផ្សព្វផ្សាយដោយមានតុល្យភាពព័ត៌មាន គោរពច្បាប់ និងក្រមសីលធម៌។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានមានប្រសាសន៍លើកទឹកចិត្តដល់ស្ត្រីទាំងអស់ដែលមានការស្រលាញ់វិស័យសារព័ត៌មាន ឱ្យស្វែងរក និងចាប់ឱកាសចូលរួមក្នុងវិស័យនេះ ស្របនឹងកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក្រសួង អង្គភាពសារព័ត៌មានរដ្ឋ ឯកជន បានផ្តល់ជូន ព្រមទាំងចេះបង្កឱកាសថ្មីៗសម្រាប់លើកទឹកចិត្តដល់ខ្លួនឯង និងសហគមន៍ជុំវិញខ្លួន ដើម្បីអភិវឌ្ឍសមត្ថភាព ជំនាញពិតប្រាកដ ដោយគុណវុឌ្ឍិ និងគោរពក្រមសីលធម៌ សម្រាប់រួមចំណែកលើកកម្ពស់សារព័ត៌មានទាន់សម័យ ប្រកបដោយគុណភាព និងរក្សាការពង្រឹងជំនឿចិត្តសាធារណៈលើប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង