**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ក្រុមស៉ើបអង្កេត កំពុងស្វែងរកតម្រុយ ដែលអាចជំរុញឱ្យជនអន្តោប្រវេសន៍អាហ្វហ្គានីស្ថានម្នាក់ បើកការបាញ់ប្រហារលើទាហានឆ្មាំជាតិពីរនាក់

វ៉ាស៉ីនតោន៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមស៉ើបអង្កេត ដឹកនាំដោយប៉ូលិសបង្រ្កាបភេវរកម្មរបស់ FBI កំពុងស្វែងរកតម្រុយ ដែលអាចជំរុញឱ្យជនអន្តោប្រវេសន៍អាហ្វហ្គានីស្ថានម្នាក់ បើកការបាញ់ប្រហារលើទាហានឆ្មាំជាតិពីរនាក់ នៅចម្ងាយត្រឹមតែប៉ុន្មានប្លុកប៉ុណ្ណោះពីសេតវិមាន។

ទាហានទាំងពីរនាក់ ស្ថិតក្រោមបេសកកម្មអនុវត្តច្បាប់យោធា ដែលដាក់បញ្ជាដោយប្រធានាធិបតី ដូណាល់ ត្រាំ កាលពីប៉ុន្មានខែមុន ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ បន្ទាប់ពីហេតុការណ៍ដែលក្រុមមន្ត្រីហៅថា ជាការឆ្មក់វាយប្រហារថ្ងៃបុណ្យ Thanksgiving។

ការបាញ់ប្រហារកើតឡើងនៅខាងក្រៅស្ថានីយ៍រថភ្លើងក្រោមដី ក្នុងតំបន់ពាណិជ្ជកម្មដ៏មមាញឹកមួយក្បែរសេតវិមាន។ ក្រសួងសន្តិសុខមាតុភូមិអាមេរិក បានឱ្យដឹងថា ជនសង្ស័យដែលធ្វើសកម្មភាពបាញ់ប្រហារ មុនពេលត្រូវបានចាប់ខ្លួន ជាជនជាតិអាហ្វហ្កានីស្ថាន ឈ្មោះ Rahmanullah Lakanwal។

លោក ត្រាំ ដែលស្ថិតនៅរមណីយដ្ឋានក្នុងរដ្ឋ Florida ពេលមានការវាយប្រហារនោះ ចាត់ទុកជាទង្វើដ៏អាក្រក់ គួរឱ្យស្អប់ខ្ពើម និងជាទង្វើភេរវកម្ម។ លោកក៏បានណែនាំឱ្យរដ្ឋបាលរបស់លោក នឹងពិនិត្យឡើងវិញលើជនជាតិអាហ្វហ្គានីស្ថានទាំងអស់ ដែលបានចូលមកសហរដ្ឋអាមេរិក អំឡុងអាណត្តិអតីតប្រធានាធិបតី ចូ បៃដិន៕

អត្ថបទដែលជាប់ទាក់ទង