ស្វាគមន៍ការវិលត្រឡប់មកជាថ្មី នាវាទេសចរណ៍ WESTERDAM ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ភ្នំពេញ៖ ក្រោមការចង្អុលបង្ហាញពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានអញ្ជើញទទួលទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់ភ្ញៀវទេសចរ ចំនួន ១.៨៩៦នាក់ ដែលមាន ៤២សញ្ជាតិ និងនាវិកចំនួន ៨០០នាក់ ដែលមាន ៣៨សញ្ជាតិ បានចុះពីនាវាទេសចរណ៍ WESTERDAM សញ្ជាតិ Holland មានប្រវែង ២៨៥.២២ម៉ែត្រ និងទទឹងប្រវែង ៣២.២០ម៉ែត្រ ជម្រៅ៨.១ម៉ែត្រ និងបានចង្អុលណែនាំអំពីតំបន់សក្តានុពលទេសចរណ៍សំខាន់ៗរបស់ខេត្តព្រះសីហនុ ជូនភ្ញៀវបានយ៉ាងល្អប្រសើរ៕

