រដ្ឋសភាកម្ពុជា ផ្ញេីសារលិខិតចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងក្តីអាណិតអាសូរដោយស្មោះអស់ពីដួងចិត្ត ជូនរដ្ឋសភាវៀតណាម ចំពោះគ្រោះមហន្តរាយធម្មជាតិទឹកជំនន់ និងការបាក់ដីដ៏ធ្ងន់ធ្ងរ

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញេីសារលិខិតចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងក្តីអាណិតអាសូរដោយស្មោះអស់ពីដួងចិត្ត គោរពជូន ឯកឧត្តម ជិន ថាញ់ មិន (TRẦN THANH MẪN) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អំពីគ្រោះមហន្តរាយធម្មជាតិ នៃទឹកជំនន់ និងការបាក់ដីដ៏ធ្ងន់ធ្ងរ នៅភាគខាងត្បូង និងភាគខាងត្បូង-កណ្តាល នៃប្រទេសវៀតណាម ដែលបណ្តាលឲ្យប្រជាពលរដ្ឋបាត់បង់ជីវិត រងរបួស និងបាត់ខ្លួនជាច្រើននាក់ ព្រមទាំងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិយ៉ាងធ្ងន់ធរផងដែរ៕

