**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ឯកឧត្តម ហែម វណ្ណឌី ដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចនៅក្រុមហ៊ុនបច្ចេកវិទ្យាសំខាន់ពីរដែលជាដៃគូរបស់ក្រុមហ៊ុន Huawei ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការពន្លឿនបរិវត្តកម្មបច្ចេកវិទ្យានៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចនៅក្រុមហ៊ុនបច្ចេកវិទ្យាសំខាន់ពីរដែលជាដៃគូរបស់ក្រុមហ៊ុន Huawei គឺក្រុមហ៊ុន CapitalOnline និង អេឡិចត្រូនិចនិងបញ្ញាឌីជីថល (BEDI) ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការពន្លឿនបរិវត្តកម្មបច្ចេកវិទ្យានៅកម្ពុជា។

ដំណើរទស្សនកិច្ចនេះផ្តោតលើការសិក្សាពីបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) និងប្រព័ន្ធកុំព្យូទ័រក្លោដ (Cloud Computing) ដោយផ្តោតលើឱកាសសម្រាប់ការផ្ទេរបច្ចេកវិទ្យា ដើម្បីបង្កើនផលិតភាព ធ្វើទំនើបកម្មប្រព័ន្ធ និងលើកកម្ពស់អភិបាលកិច្ច ទាំងក្នុងវិស័យសាធារណៈ និងឯកជននៅកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំងពីរបានបង្ហាញពីសមត្ថភាពនៃមជ្ឈមណ្ឌលទិន្នន័យកម្រិតខ្ពស់ដែលជំរុញដោយ AI សេវាកម្មក្លោដ និងហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រប្រសិទ្ធភាពខ្ពស់ ដែលត្រូវបានប្រើប្រាស់នៅក្នុងវិស័យជាច្រើនដូចជា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក វិស័យអប់រំ សុខាភិបាល និងផលិតកម្មជាដើម។

ក្រុមហ៊ុនទាំងពីរក៏បានបង្ហាញពីសមត្ថភាពជំនាន់ថ្មីនៃមជ្ឈមណ្ឌលទិន្នន័យជំរុញដោយ AI របស់ខ្លួន ដែលអាចបង្រៀនគំរូ AI ដោយប្រើទិន្នន័យធំ (large-scale model training) រហូតដល់ការដំណើរការទិន្នន័យប្រសិទ្ធភាពខ្ពស់ សម្រាប់គាំទ្រឧស្សាហកម្ម បង្កើនផលិតភាព ពង្រឹងការផ្តល់សេវាសាធារណៈ និងជំរុញនវានុវត្តន៍។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនទាំងពីរសិក្សាឱកាសវិនិយោគនៅកម្ពុជា និងចូលរួមបង្ហាញដំណោះស្រាយបច្ចេកវិទ្យារបស់ខ្លួន នៅក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៤ របស់កម្ពុជា នៅខែមីនា ឆ្នាំ២០២៦ ពិសេសនាំយកការប្រើប្រាស់បច្ចេកវិទ្យា AI សម្រាប់ជាប្រយោជន៍ជាក់ស្តែងដល់ឧស្សាហកម្ម និងសហគមន៍នៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង