អាល្លឺម៉ង់ កំពុងឈានទៅរកការលក់អាវុធឱ្យអ៉ីស្រាអែលឡើងវិញ បន្ទាប់ពីបានផ្អាកកាលពីខែសីហា

បែរឡាំង៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រទេសអាល្លឺម៉ង់ កំពុងឈានទៅរកការលក់អាវុធឱ្យអ៉ីស្រាអែលឡើងវិញ បន្ទាប់ពីបានផ្អាកកាលពីខែសីហា ដោយសារតែសង្រ្គាមនៅតំបន់ហ្កាហ្សា ប៉ុន្តែ ទីក្រុងបែរឡាំងថាការ សម្រេច នេះ អាស្រ័យលើ ការ គោរព បទ ឈប់ បាញ់ និង ការ ផ្តល់ ជំនួយ មនុស្សធម៌ ទ្រង់ទ្រាយ ធំ។
តាមអ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ ទីក្រុងបែរឡាំងនឹងលុបចោលការរឹតត្បិត ចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា ហើយពិនិត្យការនាំចេញអាវុធទៅអ៉ីស្រាអែលម្តងមួយករណី ខណៈដែលបន្តតាមដានការវិវត្តនៃស្ថានភាពជាក់ស្តែង។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា បទឈប់បាញ់រវាងអ៉ីស្រាអែល និងក្រុមហាម៉ាសក្នុងសង្រ្គាមហ្កាហ្សា គឺជាមូលដ្ឋាននៃការសម្រេចនេះ ហើយអាល្លឺម៉ង់សង្ឃឹមថាគ្រប់ភាគីនឹងអនុវត្តបាន ទៅតាមអ្វីដែលមានក្នុងកិច្ចព្រមព្រៀង។
គួរបញ្ជាក់ថា អាល្លឺម៉ង គឺអ្នកនាំចេញអាវុធទៅអ៉ីស្រាអែលធំលំដាប់ទីពីរ បន្ទាប់ពីសហរដ្ឋអាមេរិក៕
