**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប**អុីស្រាអែល វាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់**កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ឃាត់ខ្លួនមនុស្ស ១៨នាក់**សម្តេចតេជោ ចែករំលែកអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»**សមាជិកសភា AFPPD ប្តេជ្ញាចិត្តផ្តល់ភាពអង់អាច និងលើកកម្ពស់សុខុមាលភាព អប់រំ សុខភាព និងការងារសមរម្យសម្រាប់យុវជន**ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ**សម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ

ទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតីដឹកនាំពិធីជួបសំណេះសំណាលជាមួយគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងសុខាភិបាលដែលបានកែសម្រួលសមាសភាពថ្មី

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានអញ្ជើញជាអធិបតីដឹកនាំ ពិធីជួបសំណេះសំណាលជាមួយគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងសុខាភិបាល ដែលបានកែសម្រួលសមាសភាពថ្មី។

ពិធីនេះរៀបចំឡើងដើម្បីស្វាគមន៍លោកជំទាវ យក់ សម្បត្តិ ប្រធាន និងសមាជិកដែលទើបកែសម្រួលសមាសភាពថ្មី ព្រមទាំងពិនិត្យមើលវឌ្ឍនភាពក្នុងការអនុវត្តគោលនយោបាយបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ក្នុងវិស័យសុខាភិបាល ដើម្បីឈានទៅបញ្ចប់អេដស៍ដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈ។

មានប្រសាសន៍បើកកិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្រ្តីបានស្វាគមន៍ប្រតិភូគណៈកម្មាធិការប្រយុទ្ធនឹងជំងឺ អេដស៍ក្រសួងសុខាភិបាល ដែលដឹកនាំដោយលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការនិងជាប្រធាន   គណៈកម្មាធិការ និងថ្លែងអំណរគុណក្រសួងសុខាភិបាល ដែលបានខិតខំប្រឹងប្រែងឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ ធ្វើឱ្យសម្រេចជោគជ័យ។ ក្នុងនោះ គោលដៅ៩៥-៩៥-៩៥ កម្ពុជាសម្រេចបាន   ៩២-១០០-៩៨។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា កម្ពុជាទទួលបានកេរ្តិ៍ឈ្មោះក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ គឺជាស្នាដៃរបស់ក្រសួងសុខាភិបាល។

ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្ថែមថា ក្រៅពីស្វាគមន៍លោកជំទាវប្រធាន និងសមាជិក ជំនួបនៅថ្ងៃនេះគឺចង់ពិនិត្យមើលទាំងអស់គ្នាពីចំណុចដែលអាចកើតមាន និងធ្វើការឆ្លើយតប។ ក្នុងនោះរួមមាន៖ បញ្ហាហិរញ្ញវត្ថុ បញ្ហាជំនួយពីដៃគូអភិវឌ្ឍនិងអន្តរជាតិ គម្រោងបញ្ចប់អង្គការយូអិនអេដស៍នៅចុងឆ្នាំ២០២៦(បញ្ហាពាក់ព័ន្ធនឹងព័ត៌មានយុទ្ធសាស្រ្ត) និងការគិតគូរអំពីយុទ្ធសាស្រ្តចាកចេញ(Exit Strategy)របស់ដៃគូអភិវឌ្ឍ។ បន្ថែមលើនេះ ឯកឧត្តមទេសរដ្ឋមន្រ្តីស្នើក្រសួងសុខាភិបាលពង្រឹងការប្រមូលទិន្នន័យពីផ្នែកឯកជនដើម្បីជំរុញគោលដៅ៩៥ទី១ និងការបន្ថយតអត្រាចម្លងមេរោគអេដស៍ពីមាតាទៅទារកឱ្យធ្លាក់ចុះទាបបន្ថែមទៀត។

បន្ទាប់មក ជាការឆ្លើយតបនិងចំណាប់អារម្មណ៍ លោកជំទាវ យក សម្បត្តិ បានថ្លែងថា យើងនៅតែព្រួយបារម្ភចំពោះករណីឆ្លងថ្មី ដែលនៅមិនទាន់ឃើញថាថមថយ។ ទន្ទឹមនឹងនេះ លោកជំទាវឯកភាពប្រសាសន៍ឯកឧត្តមទេសរដ្ឋមន្រ្តីថាខាងហិរញ្ញវត្ថុក៏មានភាពមិននឹងនរ។ នៅក្រសួងសុខាភិបាល ដែលមានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគបានខិតខំកៀរគរធនធាន គាំទ្រយ៉ាងទៀងទាត់ពីថវិកាជាតិ ប្រមាណ៦លានដុល្លារក្នុងការទិញឱសថ និងបរិក្ខារ។ នៅដើមឆ្នាំ ២០២៥នេះ ថវិកាជំនួយពីមូលនិធិសកល បានផ្អាកសកម្មភាពមួយរយៈ ហើយបន្តឡើងវិញ។ ប៉ុន្តែ យើងសង្ឃឹមថា នៅជុំទី៨ មូលនិធិសកលនៅតែបន្តគាំទ្រជំងឺអេដស៍ និងរបេង។ ចំណែកឯការឆ្លងពីម្តាយទៅកូន ក្រសួងខិតខំប្រឹងប្រែង ដែលក្នុងនោះអត្រាឆ្លងបានថយពី១៥% មក៦,៨% ហើយក៏នឹងបន្តប្រឹងប្រែងឱ្យការឆ្លងមានសន្ទុះថយចុះបន្ថែមទៀត។

នៅក្នុងបទបង្ហាញ ស្តីពីការត្រៀមយន្តការដឹកនាំធានាភាពជាម្ចាស់លើការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដោយប្រើធនធានក្នុងស្រុកនិងដៃគូអភិវឌ្ឍ ក្រោយឆ្នាំ២០២៦ ឯកឧត្តម ទា ផលាបានបញ្ជាក់ថា តាមរបាយការណ៍អង្គការសហប្រជាជាតិ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ទី១០ គឺមានស្នាដៃក្នុងការប្រយុទ្ធនឹងជំងឺអេដស៍។

បន្ទាប់មក មានការចូលរួមមតិនិងពិភាក្សាពី និន្នាការនៃការឆ្លងថ្មី ថវិកាជំនួយពីខាងក្រៅ ការពិនិត្យឡើងវិញលើការត្រៀមខ្លួនក្នុងដំណាក់កាលអន្តរកាល ការពិនិត្យឡើងវិញនូវផែនទីចង្អុលផ្លូវសម្រាប់ចីរភាពកម្មវិធីអេដស៍  និងការគិតគូរអំពីយុទ្ធសាស្រ្តចាកចេញ(Exit Strategy)របស់ដៃគូអភិវឌ្ឍ ពីសមាជិក សមាជិកាដែលរួមមាន ឯកឧត្តម ម៉ៅ តាន់អ៊ាង, លោកសាស្រ្តាចារ្យជំនួយ អ៊ុក វិជ្ជា លោកស្រី ទេព សំណាង លោកស្រី គឹម រ័ត្ននា ឯកឧត្តម មាន ឈីវុន និងឯកឧត្តម ឈឹម ឃិន ដារ៉េតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង