សម្តេចតេជោ ប្រឆាំងដាច់ខាតរាល់សំណើទាំងឡាយណារបស់ភាគីកម្ពុជា ស្នើបើកច្រកទ្វារព្រំដែនឡើងវិញជាមួយថៃ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាសប្រឆាំងដាច់ខាតរាល់សំណើទាំងឡាយណារបស់ភាគីកម្ពុជា ដែលស្នើបើកច្រកទ្វារព្រំដែនឡើងវិញជាមួយថៃ ព្រោះថាកូនសោនៅលើដៃរបស់ថៃ ជាអ្នកកាន់ហើយ។សម្ដេចបន្ដថា ថៃជាអ្នកបិទមុន ថៃក៏ត្រូវបើកមុនដែរ។
ការថ្លែងឱ្យដឹងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនាឱកាសអញ្ជើញជាអធិបតីភាពពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ ឆ្នាំ២០២៥ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកទឹកចិត្តឱ្យលក់ទំនិញចាស់ៗរបស់ថៃឱ្យអស់ តែកុំលក់មិនអស់រហូត។ ន័យនេះ សម្ដេច ប្រហែលចង់សំដៅដល់ការបន្តនាំចូលទំនិញថ្មីបន្ថែមពីថៃ ហើយថា ជាទំនិញស្ដុកចាស់៕
