**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជួបសំណេះសំណាល និងផ្ដល់អនុសាសន៍ដល់គណៈប្រតិភូកាយឫទ្ធិនារីកម្ពុជា មុនទៅចូលរួមកម្មវិធីបោះជំរំកាយឫទ្ធិជំទង់អន្តរជាតិនៅសិង្ហបុរី 

ភ្នំពេញ៖ នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការ នៃសមាគមកាយឫទ្ធិនារីកម្ពុជា បានជួបសំណេះសំណាល និងផ្ដល់អនុសាសន៍ដល់គណៈប្រតិភូកាយឫទ្ធិនារីកម្ពុជា ចំនួន៣៨នាក់ មុននឹងទៅចូលរួមកម្មវិធីបោះជំរំកាយឫទ្ធិជំទង់អន្តរជាតិ ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី  (Singpore International Jamboree 2025)។

ក្នុងឱកាសនោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មានប្រសាសន៍ថា ការទៅចូលរួមកម្មវិធីបោះជំរំ កាយឫទ្ធិយុវជនជំទង់អន្តរជាតិ នៅសិង្ហបុរីនេះ យុវជនកម្ពុជានឹងទទួលបាននូវបទពិសោធន៍ល្អៗ ពីយុវជនបណ្ដាប្រទេសនានាដែលចូលរួម ក៏ដូចជាការដោះដូរវប្បធម៌រវាងគ្នា។

លោកជំទាវបណ្ឌិតបន្តថា ការបោះជំរំកាយឫទ្ធិយុវជនជំទង់អន្តរជាតិ ជាអត្តសញ្ញាណចលនារបស់កាយឫទ្ធិ ជាវិធីសាស្ត្រអប់រំបែបកាយឫទ្ធិដល់កុមារ និងយុវជន ការសិក្សានិងអនុវត្តដោយផ្ទាល់ ដែលនៅក្នុងសាលាមិនបានបង្រៀន និងការ សិក្សាជាច្រើនទៀត ដែលគណៈប្រតិភូយុវជនកាយឫទ្ធិកម្ពុជា នឹងទទួលបាន។

ជាមួយនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏បានផ្ដាំផ្ញើទៅដល់យុវជនកម្ពុជា ដែលនឹងត្រូវចូលរួមការបោះជំរំកាយឫទ្ធិជំទង់អន្តរជាតិ នៅសិង្ហាបុរី ត្រូវខិតខំរៀនសូត្រឈ្វេងយល់ពីវប្បធម៌នៃយុវជនមកពីបណ្ដាប្រទេសចូលរួម ការផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ខ្មែរ ទេសចរណ៍ និងសក្ដានុពលផ្សេងៗរបស់កម្ពុជា ទៅកាន់យុវជនទាំងអស់នោះ ជាពិសេសត្រូវរក្សាសីលធម៌ ប្រពៃណី មានសុជីវធម៌  រក្សាសុខភាព សេចក្តីថ្លែថ្នូរ ចេះរួបរួមសាមគ្គីគ្នា ចេះយកអាសារគ្នា គោរពច្បាប់ វិន័យ និងបទបញ្ជាផ្សេងៗរបស់កម្មវិធី ជាពិសេស ត្រូវលើកមុខលើកមាត់ប្រទេសជាតិយើង ដើម្បីឲ្យមានឱកាសបន្តចូលរួមព្រឹត្តិការណ៍អន្តរជាតិបែបនេះ សម្រាប់ប្អូនៗជំនាន់ក្រោយ។

លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ការបោះជំរំកាយឫទ្ធិជំទង់អន្តរជាតិសឹង្ហបុរី ចាប់ពីថ្ងៃទី១៨ ដល់ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ជាកម្មវិធីសម្រាប់កាយឫទ្ធិជំទង់ចន្លោះអាយុ១៣ដល់១៧ឆ្នាំ រៀបចំឡើងក្នុងគោលបំណង ដើម្បីអបអរសាទរខួប៦០ឆ្នាំ នៃឯករាជ្យជាតិសឹង្ហបុរី និងប្រមូលផ្តុំកាយឫទ្ធិ មកពីក្នុងតំបន់ធ្វើការបណ្តុះបណ្តាល អភិវឌ្ឍសមត្ថភាព ផ្លាស់ប្តូរបទពិសោធន៍ និងសិក្សារួមគ្នារវាងវប្បធម៌ចម្រុះ របស់ជាតិសាសន៍ មកពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាង៣ប្រទេស៕

អត្ថបទដែលជាប់ទាក់ទង