**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»**ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយឧបត្ថម្ភដល់គ្រួសារសមាជិក០២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!**ស្នងការរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ៤ករណីផ្សេងគ្នា**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ភារកិច្ចជូនគណៈកម្មការទី៩ ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់**នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត**បារាំង៖ រលកកម្ដៅខ្លាំងបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៨នាក់បានស្លាប់**ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦**អាមេរិក និងអ៊ីរ៉ង់ សម្រេច «វឌ្ឍនភាពគួរឱ្យលើកទឹកចិត្ត» នៅក្នុងកិច្ចចរចាសន្តិភាពជុំទីមួយ**UN៖ រយៈពេលត្រឹមតែ៦ខែ កងទ័ពរបបសឹកមីយ៉ាន់ម៉ា បានសម្លាប់ប្រជាពលរដ្ឋស៊ីវិលអស់ជាង៧០០នាក់ ដោយជាងពាក់កណ្តាល គឺជាស្ត្រី និងកុមារ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញជាអធិបតីភាព ក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ**ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន នៅខាងក្រៅកិច្ចប្រជុំទីប្រឹក្សាសន្តិសុខជាតិ BRICS ក្នុងទីក្រុងញូវដេលី**លោក Rubio នឹងបំពេញទស្សនកិច្ចទៅកាន់អេមីរ៉ាតអារ៉ាប់រួម គូវ៉ែត និងបារ៉ែន ក្នុងគោលបំណងបញ្ចុះបញ្ចូល និងពន្យល់សម្ព័ន្ធមិត្តអារ៉ាប់ដោយផ្ទាល់ ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបឋមរវាងអាមេរិក និងអ៊ីរ៉ង់**វិចារណកថា៖ សេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចេញពីបេះដូង ជូនចំពោះក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី២ របស់ក្រុមការងារបច្ចេកកម្ពុជា-វៀតណាម នៅក្រុងហូជីមិញ**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី

#CCFR Comment#បទវិភាគ៖ពន្លឺនៃក្តីសង្ឃឹម៖ការធ្វើទំនើបកម្មតាមបែបផែនចិនបំភ្លឺផ្លូវនៃការអភិវឌ្ឍសកល

កិច្ចប្រជុំពេញអង្គលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ដែលប្រារព្ធធ្វើនៅពេលមុននេះមិនជាយូរប៉ុន្មានបានពិនិត្យពិភាក្សានិងអនុម័តលើ«សំណើរបស់មជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការតាក់តែងផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិចិន»ដោយបានផ្តោតលើគោលដៅថ្មីស្តីពីការអភិវឌ្ឍនៃការធ្វើទំនើបកម្មតាមបែបផែនចិនក្នុងរយៈពេល ៥ ឆ្នាំខាងមុខរហូតដល់រយៈពេលកាន់តែយូរអង្វែង ។ បច្ចុប្បន្ននេះ បម្រែបម្រួលនិម្មាបនកម្មពិភពលោកដែលពុំធ្លាប់កើតមានក្នុងអំឡុងពេលមួយសតវត្សរ៍កន្លងទៅកំពុងវិវត្តទៅមុខយ៉ាងលឿន សេដ្ឋកិច្ចសកលងើបឡើងវិញដោយទន់ខ្សោយ ហើយហានិភ័យភូមិសាស្ត្រនយោបាយបានកើនឡើង ។ ផែនការគោលថ្មីសម្រាប់ការអភិវឌ្ឍរបស់ប្រទេសចិនដែលបានគ្រោងដោយកិច្ចប្រជុំពេញអង្គលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ មិនត្រឹមតែពាក់ព័ន្ធដល់ទិសដៅអភិវឌ្ឍន៍របស់ប្រទេសចិនខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងក៏បានជះឥទ្ធិពលដ៏ជ្រាលជ្រៅនិងវែងឆ្ងាយចំពោះស្ថិរភាពនៃនិម្មាបនកម្មពិភពលោកនិងការបង្កើតឡើងវិញនៃសណ្តាប់ធ្នាប់នាពេលអនាគតផងដែរ ។
ពិភពលោកបច្ចុប្បន្ននេះ ឱនភាពសន្តិភាព ឱនភាពអភិវឌ្ឍន៍ ឱនភាពសន្តិសុខនិងឱនភាពអភិបាលកិច្ចបានត្រួតលើគ្នា ឯកតោភាគីនិយមនិងការការពារនិយមបានងើបឡើងវិញ ។ ក្នុងអំឡុងពេលអនុវត្តផែនការជាតិ ៥ ឆ្នាំទី ១៤ ប្រឈមមុខនឹងស្ថានការណ៍អន្តរជាតិដ៏ស្មុគស្មាញ រដ្ឋាភិបាលចិនបានឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះហានិភ័យនិងបញ្ហាប្រឈមសំខាន់ៗមួយចំនួន ហើយកម្លាំងសេដ្ឋកិច្ច កម្លាំងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងកម្លាំងចម្រុះរបស់ប្រទេសចិនបានឡើងដល់កម្រិតថ្មីថែមទៀត ។
អត្រារួមចំណែករបស់ចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោកបានបន្តនាំមុខគេក្នុងចំណោមប្រទេសផ្សេងទៀត ។ ក្នុងអំឡុងពេលអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ ផលិតផលក្នុងស្រុកសរុប(GDP)របស់ចិនមានចំនួនលើសពី ១១០ ទ្រីលានយាន់ប្រាក់ចិន ១២០ ទ្រីលានយាន់ប្រាក់ចិននិង ១៣០ ទ្រីលានយាន់ប្រាក់ចិនជាបន្តបន្ទាប់ តាមការប៉ាន់ប្រមាណ ផលិតផលក្នុងស្រុកសរុបរបស់ចិននៅឆ្នាំនេះនឹងឈានដល់ប្រហែល ១៤០ ទ្រីលានយាន់ប្រាក់ចិន ហើយអត្រារួមចំណែករបស់ប្រទេសចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោក គឺ ប្រហែល ៣០ ភាគរយ ។ ការធ្វើឧស្សាហូបនីយកម្មបែបថ្មីត្រូវបានជំរុញយ៉ាងស៊ីជម្រៅ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៤ តម្លៃបន្ថែមនៃសហគ្រាសឧស្សាហកម្មផលិតគ្រឿងបរិក្ខារធុនមធ្យមនិងធំនិងតម្លៃបន្ថែមនៃឧស្សាហកម្មកម្មន្តសាលបច្ចេកវិទ្យាខ្ពស់គិតជាមធ្យមក្នុងមួយឆ្នាំបានកើនឡើង ៨,២ ភាគរយនិង ៩,២ ភាគរយដោយឡែកពីគ្នា ។ ប្រទេសចិនបានបង្កើតប្រព័ន្ធថាមពលកកើតឡើងវិញដ៏ធំបំផុតនិងអភិវឌ្ឍលឿនបំផុតនៅលើពិភពលោក អនុបាតនៃការប្រើប្រាស់ថាមពលឥន្ធនៈមិនមែនហ្វូស៊ីលក្នុងចំណោមបរិមាណសរុបនៃការប្រើប្រាស់ថាមពលបានកើនឡើងពី ១៦ ភាគរយក្នុងឆ្នាំ ២០២០ ដល់ ១៩,៨ ភាគរយក្នុងឆ្នាំ ២០២៤ ហើយអនុបាតនៃការប្រើប្រាស់ធ្យូងថ្មរបស់ចិនបានធ្លាក់ចុះពី ៥៦,៨ ភាគរយក្នុងឆ្នាំ ២០២០ មកនៅត្រឹម ៥៣,២ ភាគរយក្នុងឆ្នាំ ២០២៤ ។ គិតមកទល់ចុងឆ្នាំ ២០២៤ ចិនបានបង្កើតរោងចក្របៃតងថ្នាក់ជាតិសរុបចំនួន ៦៤៣០ កន្លែង ហើយអនុបាតនៃតម្លៃផលិតកម្មនៃរោងចក្របៃតងនៅទូទាំងប្រទេសប្រហែលត្រូវជា ២០ ភាគរយក្នុងតម្លៃផលិតកម្មសរុបនៃឧស្សាហកម្មកម្មន្តសាល ។ នៅឆ្នាំ ២០២៤ បរិមាណផលិតរថយន្តថាមពលថ្មីរបស់ចិនក្នុងឆ្នាំ ២០២៤ បានកើនឡើងជាង ៨ ដងបើប្រៀបធៀបនឹងឆ្នាំ ២០២០ ហើយបរិមាណផលិតនិងលក់ដូររថយន្តថាមពលថ្មីបានឈរនៅលំដាប់ទីមួយលើទូទាំងពិភពលោកក្នុងរយៈពេល ១០ ឆ្នាំជាប់ៗគ្នា ។
ក្នុងបរិបទដែលកម្លាំងចលករខាងកំណើនសេដ្ឋកិច្ចពិភពលោកកាន់តែទន់ខ្សោយនិងហានិភ័យភូមិសាស្ត្រនយោបាយបានកើនឡើងជាបន្តបន្ទាប់ ប្រទេសចិនបានក្លាយជា”ឧបរកណ៍ជំរុញ”និង”យុថ្កាលំនឹង”សំខាន់ៗសម្រាប់ជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចសកល ។ ក្រឡេកទៅមើលរយៈពេល ៥ ឆ្នាំកន្លងទៅនេះ ជានិច្ចកាល ប្រទេសចិនតែងតែជំរុញវឌ្ឍនភាពរបស់ពិភពលោកតាមរយៈស្ថិរភាពរបស់ខ្លួននិងផ្តល់ផលប្រយោជន៍កាន់តែច្រើនជូនចំពោះប្រជាជននៃបណ្តាប្រទេសនានាតាមរយៈការអភិវឌ្ឍរបស់ខ្លួន ។
កិច្ចប្រជុំពេញអង្គលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានលើកឡើងនូវគោលដៅដ៏សំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងអំឡុងពេលអនុវត្តផែនការ ៥ ឆ្នាំទី ១៥ ដែលបង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ប្រទេសចិនក្នុងការធ្វើកិច្ចខិតខំប្រឹងប្រែងជាបន្តទៀតដើម្បីបន្តជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ។ ការធ្វើទំនើបកម្មតាមបែបផែនចិនមិនត្រឹមតែពាក់ព័ន្ធនឹងការរៀបចំចាត់ចែងជាប្រព័ន្ធសម្រាប់ការអភិវឌ្ឍក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងក៏បានបង្កប់នូវសារសំខាន់ជាទូទៅសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិនាពេលអនាគតផងដែរ ។
ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិនបានត្រួសត្រាយចន្លោះថ្មីសម្រាប់កិច្ចសហប្រតិបត្តិការសកល ។ សំណើស្តីពីផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ បានលើកឡើងថា៖ “ការប្រកាន់ខ្ជាប់ការបើកទូលាយនិងកិច្ចសហប្រតិបត្តិការនិងជំរុញការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះគឺជាតម្រូវការជាស្នូលនៃការធ្វើទំនើបកម្មតាមបែបផែនចិន ។ ប្រទេសចិនត្រូវពង្រីកការបើកទូលាយផ្នែកប្រព័ន្ធច្បាប់ជាលំដាប់ គាំពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ពង្រីកដំណើរវិលជុំអន្តរជាតិដើម្បីជំរុញការធ្វើកំណែទម្រង់និងការអភិវឌ្ឍតាមរយ:ការបើកទូលាយ ក៏ដូចជាចែករំលែកកាលានុវត្តភាពនិងសម្រេចបាននូវការអភិវឌ្ឍរួមជាមួយបណ្តាប្រទេសនានាលើពិភពលោក” ។ អាកប្បកិរិយាបើកទូលាយដែលធ្វើកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះបែបនេះបានធ្វើឱ្យប្រទេសចិនក្លាយជាអ្នកផ្តួចផ្តើមពហុភាគីនិយមដ៏មុតមាំបំផុតក្នុងការដើរបញ្ច្រាសពីសកលភាវូបនីយកម្ម ។
ការអភិវឌ្ឍផលិតកម្មគុណភាពថ្មីរបស់ប្រទេសចិនបានតម្រង់ទិសដៅអភិវឌ្ឍន៍សម្រាប់ការធ្វើបរិវត្តកម្មបច្ចេកវិទ្យាអន្តរជាតិ ។ សំណើស្តីពីផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ បានលើកឡើងថា៖”ត្រូវពន្លឿនការសម្រេចបាននូវការសិក្សាស្រាវជ្រាវអំពីបច្ចេកវិទ្យាកម្រិតខ្ពស់ដោយឯករាជ្យម្ចាស់ការដើម្បីជំរុញការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី” ។ ប្រការនេះមិនត្រឹមតែជាតម្រូវការសម្រាប់ការអភិវឌ្ឍរបស់ប្រទេសចិនខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងក៏ជាការឆ្លើយតបយ៉ាងសកម្មចំពោះនិម្មាបនកម្មប្រកួតប្រជែងនៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសកលផងដែរ ។ ប្រឈមមុខនឹងសមិទ្ធផលដ៏លេចធ្លោដែលមានលក្ខណៈបដិវត្តន៍ក្នុងវិស័យដូចជា បញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាកង់ទិច បច្ចេកវិទ្យាជីវសាស្រ្តនិងថាមពលស្អាតជាដើម ប្រទេសចិនកំពុងប្រែពី”អ្នកដេញតាមបច្ចេកវិទ្យា”ទៅជា”អ្នកនាំមុខនវានុវត្តន៍” ។
ប្រទេសចិនបានជំរុញការអភិវឌ្ឍរួមជាសកលតាមរយៈការធ្វើកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះ ។ ខណៈពេលដែលប្រទេសមួយចំនួនបាននិងកំពុងបំផុសចរន្តបំបិទបច្ចេកវិទ្យានិងការផ្តាច់ទំនាក់ទំនងខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ប្រទេសចិនបានគំាពារពហុភាគីនិយមនិងប្រព័ន្ធពាណិជ្ជកម្មសេរីសកលដោយកាន់អាកប្បកិរិយាកាន់តែមុតមាំដើម្បីអនុវត្តយ៉ាងសកម្មនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ក៏ដូចជាពន្លឿនការជំរុញរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ ។ ក្នុងរយៈពេល ៤ ឆ្នាំកន្លងទៅនេះ ប្រទេសចិនបានផ្តល់និងកៀរគរថវិកាជាង ២៣ ប៊ីលានដុល្លារអាមេរិកដើម្បីគាំទ្រដល់ការស្តារនិងអភិវឌ្ឍនៃបណ្តាប្រទេសសកលខាងត្បូងនិងធ្វើគម្រោងសហប្រតិបត្តិការជាង ១៨០០ តាមរយៈគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ។ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ រដ្ឋាភិបាលចិនគ្រោងនឹងបន្ថែមគម្រោង”តូចនិងល្អ”ចំនួន ២០០០ លើវិស័យការលើកកម្ពស់ជីវភាពរស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យដូចជា សុខាភិបាល ការអប់រំនិងការកាត់បន្ថយភាពក្រីក្រជាដើម ។
ប្រទេសចិនបានបង្ហាញឱ្យឃើញនូវទំនួលខុសត្រូវរបស់ប្រទេសធំតាមរយៈការអនុវត្តជាក់ស្តែង ។ សំណើស្តីពីផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ បានលើកឡើងថា៖”ត្រូវចាត់ទុកការកាត់បន្ថយបរិមាណបញ្ចេញឧស្ម័នពីផ្ទះកញ្ចក់បន្ទាប់ពីឡើងដល់ចំណុចកំពូលនិងអព្យាក្រឹត្យភាពកាបូនជាទិសដៅណែនាំដើម្បីសហការជំរុញការកាត់បន្ថយកាបូន ការកាត់បន្ថយការបំពុល ការពង្រីកភាពបៃតងនិងកំណើន” ។ នេះគឺជាការឆ្លើយតបយ៉ាងសកម្មចំពោះ«កិច្ចព្រមព្រៀងក្រុងប៉ារីស» ហើយក៏ជាពាក្យសន្យាដ៏ម៉ឺងម៉ាត់ចំពោះអនាគតរួមរបស់មនុស្សជាតិទាំងមូល ។ កាលពីខែកញ្ញា ឆ្នាំ ២០២៥ លោក Xi Jinping ប្រធានរដ្ឋចិនបានប្រកាសក្នុងកិច្ចប្រជុំកំពូលស្តីពីបម្រែបម្រួលអាកាសធាតុនៃអង្គការសហប្រជាជាតិថា “ដល់ឆ្នាំ ២០៣៥ ក្នុងក្របខណ្ឌសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរបស់ចិន បរិមាណបញ្ចេញឧស្ម័នពីផ្ទះកញ្ចក់សុទ្ធនឹងធ្លាក់ចុះពី ៧ ដល់ ១០ ភាគរយបើប្រៀបធៀបនឹងកម្រិតកំពូល ហើយខំប្រឹងធ្វើឱ្យបានកាន់តែល្អ” ។ល។ ចាប់ពីបានប្រកាសគោលដៅស្តីពីការកាត់បន្ថយបរិមាណបញ្ចេញឧស្ម័នពីផ្ទះកញ្ចក់បន្ទាប់ពីឡើងដល់ចំណុចកំពូលនិងអព្យាក្រឹត្យភាពកាបូនក្នុងរយៈពេល ៥ ឆ្នាំកន្លងមក ប្រទេសចិនបានបង្កើតប្រព័ន្ធថាមពលកកើតឡើងវិញដ៏ធំបំផុតនិងអភិវឌ្ឍលឿនបំផុតនៅលើពិភពលោក បានបង្កើតខ្សែសង្វាក់ឧស្សាហកម្មថាមពលថ្មីដ៏ធំបំផុតនិងពេញលេញបំផុតនៅលើពិភពលោក ។ ព្រមពេលជាមួយគ្នានេះ ចិនគាំទ្រយ៉ាងសកម្មដល់សហគមន៍អន្តរជាតិក្នុងការសម្រេចបាននូវការធ្វើបរិវត្តកម្មបៃតង ។ យោងតាមស្ថិតិឱ្យដឹងថា ចាប់តាំងពីឆ្នាំ ២០១៦ មក ប្រទេសចិនបានផ្តល់និងកៀរគរថវិកាជាង ១៧៧ ពាន់លានយាន់ប្រាក់ចិនដើម្បីគាំទ្រយ៉ាងខ្លាំងដល់ប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតក្នុងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ។ បច្ចុប្បន្ននេះ ប្រទេសចិនបានដំណើរការគម្រោងសហប្រតិបត្តិការខាងថាមពលបៃតងជាមួយប្រទេសនិងតំបន់ជាង ១០០ ។
អំឡុងពេលអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ គឺជាដំណាក់កាលគន្លឹះដើម្បីសម្រេចបាននូវសង្គមនិយមទំនើបជាមូលដ្ឋាន ។ សម្លឹងមើលទៅរយៈពេល ៥ ឆ្នាំខាងមុខ ការអភិវឌ្ឍរបស់ប្រទេសចិននឹងផ្តល់ការគាំទ្រដល់ការវិវឌ្ឍរីកចម្រើនរួមជាមួយពិភពលោកតាមរយៈគុណភាពកាន់តែខ្ពស់ ស្រទាប់កាន់តែស៊ីជម្រៅនិងវិស័យកាន់តែទូលំទូលាយ ។ ការធ្វើទំនើបកម្មតាមបែបផែនចិនមិនមែនជាផ្លូវដើរតែម្នាក់ឯងនោះទេ តែជាផ្លូវដ៏ភ្លឺស្វាងដែលឆ្ពោះទៅរកការរួមគ្នាចែករំលែកកាលានុវត្តភាពនិងស្វែងរកការអភិវឌ្ឍនាពេលអនាគតជាមួយពិភពលោក ៕

អត្ថបទដែលជាប់ទាក់ទង