សិក្ខាកាមយោធាកម្ពុជា ដែលកំពុងបន្តការសិក្សានៅចិន រៀបចំប្រារព្ធកម្មវិធី អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ

ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ សិក្ខាកាមយោធាកម្ពុជា ដែលកំពុងបន្តការសិក្សាវគ្គ បញ្ជាការសេនាធិការ វគ្គអាកាសយានិក និងវគ្គបច្ចេកទេសឧទ្ធម្ភាគចក្រ បានរៀបចំប្រារព្ធកម្មវិធី អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧២
នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ( ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៥ ) នៅវិទ្យាស្ថានអាកាសចរណ៍នៃកងទ័ពជើងអាកាសកងទ័ពរំដោះប្រជាជនចិន ដែលស្ថិតនៅទីក្រុងឡាងហ្វាង រដ្ឋធានីប៉េងកាំង សាធារណរដ្ឋប្រជាមានិតចិន។
តំណាងសិក្ខាកាមបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លៀសវៃ និងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជណាចក្រកម្ពុជា ជាពិសេស នាយឧត្តមសេនីយ៍ដល់ ទៀ សីហា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីការពារជាតិ ដែលបានដឹកនាំក្នុងវិស័យការពារជាតិប្រកបដោយវឌ្ឍនភាព លើសពីនេះទៀត ដែលបានយកចិត្តទុកដាក់ ជំរុញនិងអភិវឌ្ឍរបស់នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងនិងមេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងអាសដែលបានខិតខំនិងយកចិត្តទុកដាក់ខ្ពស់ក្នុងការដឹកនាំវិស័យកងទ័ពជើងអាកាសកន្លងមក និងមានការរីកចម្រើនបន្តបន្ទាប់ជាលំដាប់៕

