រាជរដ្ឋាភិបាល បញ្ចេញមូលនិធិចំនួន ៤០ លានដុល្លារបន្ថែមទៀត សម្រាប់ប្រមូលទិញស្រូវឱ្យអស់លទ្ធភាព និងតាមតម្លៃសមរម្យពីប្រជាកសិករ

ភ្នំពេញ៖ ឆ្លើយតបនឹងការធ្លាក់ចុះតម្លៃស្រូវនារដូវកាលប្រមូលផលឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចេញមូលនិធិចំនួន ៤០ លានដុល្លារអាម៉េរិក បន្ថែមទៀត ក្រោមកម្មវិធីហិរញ្ញប្បទានពិសេស ដើម្បីលើកស្ទួយផលិតផលកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈធនាគារ ARDB សម្រាប់ផ្តល់ឥណទានជាទុនបង្វិលដល់រោងម៉ាស៊ីនកិនស្រូវដៃគូ សម្រាប់ប្រមូលទិញស្រូវឱ្យអស់លទ្ធភាព និងតាមតម្លៃសមរម្យពីបងប្អូនប្រជាកសិករ។

