ឯកឧត្តម សួស ប្រាថ្នា ទទួលជួបពិភាក្សាការងារជាមួយតំណាងស្ថានទូតវៀតណាមប្រចាំកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានទទួលជួបពិភាក្សាការងារជាមួយ លោក Ngo Van Tuat អគ្គទីប្រឹក្សាស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នៅទីស្ដីការក្រសួងមហាផ្ទៃ។
ក្នុងជំនួបខាងលើនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ លោកអគ្គនាយករង លោកប្រធាន អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត និងមន្រ្តីជំនាញជាច្រើនរូប។
សូមជម្រាបជូនថា ជំនួបនេះរៀបចំឡើងក្នុងគោលបំណងធ្វើការពិភាក្សាលើការងារសំខាន់ៗ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំលើកទី១៣ ស្ដីពីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ដែលគ្រោងនឹងរៀបចំក្នុងខែវិច្ឆិកាខាងមុខនេះ នៅរាជធានីភ្នំពេញា៕

