រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំសាមញ្ញ លើកទី១៧ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៤

កំពង់ឆ្នាំង៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្ត ចូលរួមកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត។
កិច្ចប្រជុំមានការចូលរួមពីឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល ប្រធានមន្ទីរ អង្គភាព អភិបាលក្រុង ស្រុក នាយកទីចាត់ការ ប្រធានអង្គភាពសាលាខេត្ត តំណាងអង្គការសមាគម និងមន្ត្រីពាក់ព័ន្ធ។
កិច្ចប្រជុំបានពិនិត្យលទ្ធផលការងារដែលរដ្ឋបាលខេត្តសម្រេចបានក្នុងខែកន្លងមក និងបានពិភាក្សា ដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងដាក់ចេញទិសដៅការងារសំខាន់ៗសម្រាប់អនុវត្តបន្ត ដើម្បីជំរុញការអភិវឌ្ឍខេត្តឲ្យកាន់តែរីកចម្រើន៕

