អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យបញ្ជាក់នីត្យានុកូលភាព និងអនុលោមភាព លើគម្រោងថវិការបស់រដ្ឋបាល ក្រុង-ស្រុក សម្រាប់ឆ្នាំ២០២៦
បន្ទាយមានជ័យ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យបញ្ជាក់នីត្យានុកូលភាព និងអនុលោមភាព លើគម្រោងថវិការបស់រដ្ឋបាល ក្រុង-ស្រុក សម្រាប់ឆ្នាំ២០២៦។
កិច្ចប្រជុំនេះ ក៏មានចូលរួមពីលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត លោក បឹង គិមសិង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត អភិបាលក្រុង-ស្រុក ទាំង៩ ប្រារព្ធធ្វើឡើងនៅសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥។
ឯកឧត្ដម អ៊ុំ រាត្រី បានថ្លែងនូការកោតសរសើរចំពោះរដ្ឋបាលក្រុងស្រុក ដែលបានអនុវត្តតួនាទី ការងារភារកិច្ចបានយ៉ាងល្អប្រសើរ។មួយវិញទៀតពាក់ព័ន្ធគម្រោងថវិការដ្ឋបាលក្រុង-ស្រុក ទាំង៩ ក្នុងឆ្នាំ២០២៦ ឯកឧត្ដម អភិបាលខេត្ត ជំរុញដល់ក្រុង-ស្រុក ត្រូវរៀបចំផែនការឱ្យបានច្បាស់លាស់ លើកិច្ចការងារអភិវឌ្ឍមូលដ្ឋានប្រកបចីវរភាព និងត្រូវប្រើប្រាស់ថវិកាឱ្យត្រូវតាមគោលដៅ ប្រើប្រាស់ឱ្យអស់លទ្ធភាព។
ក្រៅពីកិច្ចការងារអភិវឌ្ឍនៅមូលដ្ឋាន ឯកឧត្ដម អ៊ុំ រាត្រី បានណែនាំបន្ថែមដល់រដ្ឋបាលក្រុង-ស្រុកទាំងអស់បន្តយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ទាំងសេវាតម្រូវការ និងសំណូមពរជាដើម៕

