កិច្ចប្រជុំ JBC បានចាប់ផ្តើមហើយ នៅខេត្តខេត្តចន្ទបុរី ប្រទេសថៃ!

ចន្ទបុរី៖ កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) បានចាប់ផ្តើមហើយ នៅវេលាម៉ោងប្រមាណជិត១២ថ្ងៃត្រង់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ នៅខេត្តខេត្តចន្ទបុរី ប្រទេសថៃ ដែលមានរយៈពេលពីរ ថ្ងៃ គឺថ្ងៃទី២១ និង២២ ខែតុលា។
កិច្ចប្រជុំនាព្រឹកថ្ងៃនេះ សមាស ភាពកម្ពុជា ដឹកនាំដោយឯកឧត្ដម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ច ការ ព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ ដោយមានសមាស ភាពអន្តរ ក្រសួង និងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ចូលរួមផងដែរ។ ដោយឡែកសមាសភាពថៃវិញ ដឹកនាំដោយលោក Prasas Prasasvinitchai ទី ប្រឹក្សាក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ-កម្ពុជា និង ដោយ មានការចូលរួមពីតំណាងប្រតិភូអមដទៃទៀត។
កិច្ចប្រជុំនឹងជជែកពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន២រួមមាន៖
១) ពិនិត្យ និងតាមដានវឌ្ឍនភាពកិច្ចប្រជុំ JBC លើកទី៦ នៅភ្នំពេញ ដែលបានធ្វើឡើងកាលពីថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២៥
២) ពិភាក្សាលើលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការ ព្រំដែន ទូទៅ កម្ពុជា-ថៃ (GBC) នៅខេត្តកោះកុង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។
កិច្ចប្រជុំ ក៏នឹងពិភាក្សាលើរបៀបវារៈផ្សេងៗទៀត ពាក់ព័ន្ធកិច្ចការព្រំដែនផងដែរ។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះ ភាគីទាំងពីរនឹងពិនិត្យពិភាក្សាក្នុងកិច្ចប្រជុំ ចង្អៀត និងកិច្ចប្រជុំពេញអង្គ ហើយរបៀបវារៈនឹងត្រូវអនុម័តក្នុងកិច្ចប្រជុំពេញអង្គ។ កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃនាព្រឹកថ្ងៃនេះ គឺជា ការបង្ហាញនូវកិច្ចប្រឹងប្រែងមួយរវាងកម្ពុជា និងថៃ ដើម្បីដោះ ស្រាយបញ្ហា ព្រំដែន រវាងប្រទេសទាំងពីរ៕

