**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

បណ្ឌិត អៀង ស៊ុនលី អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី មូលដ្ឋានគ្រឹះគណនេយ្យសម្រាប់សហគ្រាសសាធារណៈ

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ បណ្ឌិត អៀង ស៊ុនលី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រង សហគ្រាសសាធារណៈ តំណាងរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី មូលដ្ឋានគ្រឹះគណនេយ្យសម្រាប់សហគ្រាសសាធារណៈ។

ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, និយ័តករគណនេយ្យ និងសវនកម្ម, សិក្ខាកាមដែលជាមន្ត្រីត្រួតពិនិត្យរដ្ឋ អមសហគ្រាសសាធារណៈ និងសិក្ខាកាមកំពុងបម្រើការងារនៅតាមសហគ្រាសសាធារណៈទាំងអស់ ដែលជាអគ្គនាយករង, ប្រធាន-អនុប្រធាននាយកដ្ឋាន, ប្រធាន-អនុប្រធានផ្នែក ឬប្រធាន-អនុប្រធានការិយាល័យ និងមន្ត្រីជំនាញទទួលបន្ទុកការងារគណនេយ្យ និងហិរញ្ញវត្ថុ សរុបមានសិក្ខាកាមចូលរួមចំនួន ១០០រូប។

វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើង ដោយមានការសម្របសម្រួលរវាងក្រុមការងារកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង និយ័តករគណនេយ្យ និងសវនកម្ម ព្រមទាំងមានការគាំទ្រថវិកាពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលសិក្ខាកាមនឹងទទួលការបណ្ដុះបណ្ដាលផ្ទាល់ពីគ្រូឧទ្ទេសនៃនិយ័តករគណនេយ្យ និងសវនកម្ម រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ សម្រាប់សិក្ខាកាមក្រុមទី១ និងក្រុមទី២ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។

វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងពង្រឹង និងពង្រីកការយល់ដឹង ចំណេះដឹង និងចំណេះធ្វើពាក់ព័ន្ធនឹងការងារគ្រប់គ្រង និងគោលការណ៍គ្រឹះនៃគណនេយ្យ និងហិរញ្ញវត្ថុ ដែលជាផ្នែកមួយសំខាន់ និងជាគន្លឹះសម្រាប់ឈានដល់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុមួយគ្រប់ជ្រុងជ្រោយ បង្ហាញពីតម្លាភាព និងគណនេយ្យភាពរបស់សហគ្រាសទាំងអស់ ដែលរដ្ឋជាម្ចាស់កម្មសិទ្ធិ។ ទន្ទឹមនេះ ចំណេះដឹងពីវគ្គបណ្ដុះបណ្ដាលនេះនឹងក្លាយជាមូលដ្ឋាន សម្រាប់ការបណ្ដុះបណ្ដាលបន្តពាក់ព័ន្ធនឹងការកត់ត្រា និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ស្របតាមស្ដងដាគណនេយ្យសាធារណៈនៅកម្ពុជា។

ក្នុងឱកាសពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ បណ្ឌិត អៀង ស៊ុនលី បានគូសបញ្ជាក់ថា ការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ មានទិសដៅពង្រឹងអភិបាលកិច្ច គណនេយ្យភាព តម្លាភាព និងប្រសិទ្ធភាពនៃការប្រកបអាជីវកម្មរបស់សហគ្រាសសាធារណៈ។ ពោលគឺ តាមរយៈការកែទម្រង់នេះ រាជរដ្ឋាភិបាលនឹងប្រគល់ជូនសហគ្រាសសាធារណៈ កាន់តែច្រើនឡើង និងច្បាស់លាស់ជាងមុន លើស្វ័យភាពផ្នែកគ្រប់គ្រង, ស្វ័យភាពខាងហិរញ្ញវត្ថុ និងការគ្រប់គ្រងថវិកា ដើម្បីផ្ដល់លទ្ធភាពឱ្យបានគ្រប់គ្រាន់ជូនដល់សហគ្រាសសាធារណៈ ក្នុងការប្រកបអាជីវកម្ម ឬផ្ដល់សេវា ឱ្យសម្រេចបានតាមគោលបំណងចម្បងនៃការបង្កើតសហគ្រាសសាធារណៈ គឺ៖ (ទី១) អាចសម្រេចបានគោលដៅអាជីវកម្ម ដោយទទួលបានប្រាក់ចំណេញក្នុងទីផ្សារប្រកបដោយភាពប្រកួតប្រជែង និងមាននីរន្តរភាពអាជីវកម្ម, និង (ទី២) អាចអនុវត្តបានដោយជោគជ័យ និងប្រកបដោយប្រសិទ្ធភាពខ្ពស់នូវគោលនយោបាយនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីផ្ដល់សេវា និងទំនិញផ្នែកសង្គម ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។

ឯកឧត្ដមបណ្ឌិតក៏បានគូសបញ្ជាក់ថា ការបណ្ដុះបណ្ដាលកន្លងមក គឺជាផ្នែកមួយនៃវិធានការកែទម្រង់ ដោយផ្ដោតលើការពង្រឹងសមត្ថភាពក្នុងចំណោមថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃសហគ្រាសសាធារណៈ។ ក្នុងន័យនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំវគ្គបណ្ដុះបណ្ដាលជាបន្តបន្ទាប់ចំនួន ៣ លើករួចហើយ ក្នុងក្របខ័ណ្ឌនៃការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈនៅកម្ពុជា។ ក្នុងឆ្នាំ២០២៤ មានរៀបចំវគ្គបណ្ដុះបណ្ដាលចំនួន ២ រួមមាន៖ វគ្គបណ្ដុះបណ្ដាលស្ដីពីលក្ខន្ដិកៈរបស់សហគ្រាសសាធារណៈនិងការគ្រប់គ្រងអាជីវកម្ម និងវគ្គបណ្ដុះបណ្ដាលដែលរៀបចំឡើង ដោយមានកិច្ចសហការជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ និងមានការចូលរួមជាវាគ្មិនពីជំនាញការបារាំង ដោយបានផ្ដោតលើការបង្កើនការយល់ដឹងអំពីអភិបាលកិច្ចសាជីវកម្មនៃសហគ្រាសសាធារណៈ ស្របតាមទិសដៅនៃការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈនៅកម្ពុជា និងជាឧត្ដមានុវត្តន៍ជាអន្តរជាតិ។ ក្នុងខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ ក៏មានរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញពន្ធដារ ក្រោមកិច្ចសហការជាមួយសាលាជាតិពន្ធដារ ដើម្បីពង្រឹងការរៀបចំផែនការ និងការអនុវត្តកាតព្វកិច្ចពន្ធរបស់សហគ្រាសសាធារណៈទាំងអស់ ឱ្យស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ដោយឡែក វគ្គបណ្ដុះបណ្ដាលរយៈពេល ៤ថ្ងៃនេះ នឹងផ្ដោតលើការបណ្ដុះបណ្ដាលដែលនឹងចូលរួមជាចំណេះដឹងសម្រាប់កែលម្អ និងពង្រឹងការងារគណនេយ្យ និងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុបច្ចុប្បន្ននៅតាមសហគ្រាសសាធារណៈនីមួយៗ។

វគ្គបណ្ដុះបណ្ដាលខាងលើនេះនឹងបែងចែកជា ៣ ផ្នែកសំខាន់ៗ ជាអាទិ៍៖ ផ្នែកទី១ ផ្ដោតលើការបញ្ជ្រាបការយល់ដឹងអំពីទស្សនាទាន និងគោលការណ៍គ្រឹះនៃគណនេយ្យ និងសមាសធាតុសំខាន់ៗ នៃរបាយការណ៍ហិរញ្ញវត្ថុ ពិសេសប្រភេទឯកសារ និងលំហូរនៃការកត់ត្រាប្រតិបត្តិការគណនេយ្យ; ផ្នែកទី២ ផ្ដោតលើការកត់ត្រាគណនីទ្វេភាគ, របៀបកត់ត្រាតាមគណនីសំខាន់ៗក្នុងសៀវភៅធំ និងតារាងតុល្យការ រួមមាន សន្និធិ, ទ្រព្យសកម្មរយៈពេលវែងរូបិយ, ការបង្គរ និងការបង់មុន, បំណុលពិបាកទារ និងការបង្គរទុក ព្រមទាំងការកត់ត្រាអាករលើតម្លៃបន្ថែម។ ទន្ទឹមនេះ ក៏មានបញ្ជ្រាបការយល់ដឹងអំពីគណនីត្រួតពិនិត្យ, ការផ្ទៀងផ្ទាត់របាយការណ៍ធនាគារ និងការកែតម្រូវកំហុសឆ្គង។ ផ្នែកទី៣ ផ្ដោតលើការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ទាំង ៣ រួមមាន របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ, របាយការណ៍ចំណេញ ឬខាត, របាយការណ៍បម្រែបម្រួលមូលធន, និងការប្រើប្រាស់ប្រព័ន្ធរៀបចំរបាយការណ៍ហិរញ្ញវត្ថុឌីជីថល។

សូមគូសបញ្ជាក់ថា សហគ្រាសសាធារណៈបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ក្នុងបរិបទថ្មីនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន, តួនាទីរបស់សហគ្រាសសាធារណៈកាន់តែមានសារសំខាន់និងមិនអាចខ្វះបាន ដើម្បីផ្ដល់សម្ទុះកំណើនសេដ្ឋកិច្ច និងក្នុងការបង្កើនល្បឿននៃកិច្ចអភិវឌ្ឍសង្គម។

ក្នុងស្មារតីនេះ ការពង្រឹងសហគ្រាសសាធារណៈជាវិធានការកែទម្រង់គន្លឹះមួយរបស់រាជរដ្ឋាភិបាល ដោយបច្ចុប្បន្ន រាជរដ្ឋាភិបាល ដោយមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាសេនាធិការ កំពុងរៀបចំយុទ្ធសាស្ត្រស្ដីពីការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ ដែលនឹងក្លាយជាឯកសារចង្អុលបង្ហាញការកែទម្រង់ជាយុទ្ធសាស្ត្រ ដើម្បីឈានទៅពង្រឹងបន្ថែមទៀតនូវអភិបាលកិច្ចសាជីវកម្ម គណនេយ្យភាព តម្លាភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងអាជីវកម្មរបស់សហគ្រាសសាធារណៈ ឱ្យស្របតាមការវិវត្តនៃសង្គម-សេដ្ឋកិច្ចកម្ពុជា និងឧត្ដមានុវត្តន៍ជាអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង