ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើកទី២ ដើម្បីត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើកទី២ ដើម្បីត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. អគ្គនាយករង លោក លោកស្រី ប្រធាន អនុនាយកដ្ឋានចំណុះអគ្គនាយកដ្ឋានរដ្ឋបាល និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំនេះ គឺបន្តពិនិត្យនិងពិភាក្សាលើឯកសារទស្សនាទាន នៃការរៀបចំសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ និងសេចក្តីព្រាងសេចក្តីសម្រេចបង្កើតគណៈកម្មការនិងអនុគណៈកម្មការរៀបចំសន្និបាបូកសរុបលទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ព្រមទាំងកិច្ចការផ្សេងៗទៀត៕

