កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើង៦នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ជាច្រើនលើកនៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ ដោយអនុវត្តតាមគោលការដឹកនាំយ៉ាងមុឺងម៉ាត់របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ
ក្រោមការដឹកបញ្ជាដោយផ្ទាល់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥នេះ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង បានបើកប្រតិបត្តិការស្រាវជ្រាវនិងឈានដល់ការឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន០៦នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សារធារណ ជាច្រើនលើកនៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ហើយបានបន្តបង្ហោះបង្អួតនៅលើបណ្តាញសង្គមទំនាក់ទំនងហ្វេសប៊ុកថែមទៀតផង ។
ក្មេងទំនើងទាំង៦នាក់ ដែលកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនបាន មានឈ្មោះដូចខាងក្រោម៖ទី១-ឈ្មោះ ឈឿន ភីសា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកម្មករោងចក្រ ទីលំនៅបច្ចុប្បន្ន ភូមិពង្រ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ,ទី២-ឈ្មោះ សាយ សុខលៀភ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិតាំងគម្ពី ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ,ទី៣-ឈ្មោះ រ៉េត សំណាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករោងចក្រទីលំនៅបច្ចុប្បន្ន ភូមិអង្គតាម៉ៅ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ,ទី៤-ឈ្មោះ ភឿន កក្កដា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករោងចក្រ ទីលំនៅបច្ចុប្បន្ន ភូមិទំព័រមាស ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ,ទី៥-ឈ្មោះ អឿន រក្សាភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិពង្រ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺនិងទី៦-ឈ្មោះ អេម សុជៀប ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករោងចក្រ ទីលំនៅបច្ចុប្បន្នភូមិអង្គតាម៉ៅ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ដោយចាប់យកវត្ថុតាងបានរួមមាន :ម៉ូតូចំនួន០២គ្រឿង(ម៉ាកHonda dream សេរីឆ្នាំ២០២៥ ពណ៌ខ្មៅ គ្មានផ្លាកលេខ ចំនួន០១គ្រឿងនិង
ម៉ាកNEX ពណ៍ស ផ្លាកលេខ កំពង់ស្ពឺ 1Z-7639 ចំនួន ០១គ្រឿង)និងទូរស័ព្ទដៃចំនួន០៥គ្រឿងផងដែរ។
បច្ចុប្បន្ន ក្មេងទំនើងទាំង៦នាក់ត្រូវបានកម្លាំងជំនាញបានធ្វើការណែអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់នូវសកម្មភាពទាំងនេះទៀត ហើយក៏បានឱ្យអាណាព្យាបាលមកធានា អោយត្រលប់ទៅលំនៅដ្ឋានវិញ ចំណែកម៉ូតូបានដកហូតគឺរក្សាទុករយៈពេល០៣ខែបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ៕
គួររំលឹកផងដែរថា តាមប្រសាសន៏ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ចេញ នូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ កាលពីថ្ងៃទី២៣ ខែឧសភា ដោយបានណែនាំដល់ស្ថាប័នមានសមត្ថកិច្ច ត្រូវអនុវត្តវិធានការច្បាប់ ក្នុងនោះទាំងវិធានការរដ្ឋបាល ឱ្យបានម៉ឹងម៉ាត់ និងគ្មានការលើកលែងចំពោះករណីក្មេងទំនើង ដើម្បីថែរក្សានូវសន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ។

