**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

អភិបាលខេត្តព្រះវិហារ នឹងរៀបចំឱ្យឆ្លាក់រូបសំណាកសត្វត្មាតចំនួន៣ប្រភេទ ដើម្បីទុកជូនប្រជាពលរដ្ឋ ពិសេសយុវជនឱ្យបានស្គាល់មើលពីរូបរាងពិតរបស់សត្វត្មាត

ព្រះវិហារ៖ ឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នឹងរៀបចំ ឱ្យគេឆ្លាក់រូបសំណាកសត្វត្មាតចំនួន៣ប្រភេទ គឺប្រភេទសត្វត្មាតភ្លើង សត្វត្មានប្រផេះ និងសត្វត្មាតត្នោត ដើម្បីទុកជូនប្រជាពលរដ្ឋ ពិសេសប្អូនៗយុវជនឱ្យបានស្គាល់ បានមើលពីរូបរាងពិតរបស់សត្វត្មាត។

ក្នុងឱកាសអញ្ជើញចូលរួម ក្នុងទិវាយល់ដឹងអំពីសត្វត្មាតអន្តរជាតិឆ្នាំ២០២៥ ក្រោមពាក្យស្លោក «ត្មាតនាំសំណាង» ដែលពិធីនេះ បានរៀបចំធ្វើឡើង នៅភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម គីម រិទ្ធី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការ សមាគមន៍អភិរក្សសត្វព្រៃកម្ពុជាប្រចាំនៅខេត្តព្រះវិហារ និងអាជ្ញាធរស្រុកឆែប ដែលបានសហការរៀបចំ ទិវាយល់ដឹងអំពីសត្វត្មាតអន្តរជាតិដ៍មានសារៈសំខាន់នេះ ដើម្បីផ្សព្វផ្សាយអំពីសារៈប្រយោជន៍ និងមុខងារដ៍សំខាន់របស់សត្វត្មាតទាំង៣ប្រភេទ និងពពួកព្រៃឈើ ជីវចម្រុះ ដែលកំពុងដើរតួយ៉ាងសំខាន់ ក្នុងប្រព័ន្ធអេកូឡូស៊ី នៅក្នុងវិស័យទេសចរណ៍ធម្មជាតិ វិស័យសុខភាពសាធារណៈ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ឯកឧត្ដមអភិបាលខេត្តព្រះវិហារ បានថ្លែងទៀតថា កន្លងមកអង្គការសមាគមន៍អភិរក្សសត្វព្រៃកម្ពុជា ប្រចាំខេត្តព្រះវិហារ បានចូលរួមយ៉ាងសកម្ម នៅក្នុងការការពារថែរក្សា និងអភិរក្សធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ចាប់តាំងពីឆ្នាំ២០០៣ រហូតមកដល់បច្ចុប្បន្ន។ ពិសេសគឺការចូលរួមសហការ និងសហប្រតិបត្តិការ ជាមួយរដ្ឋបាលខេត្ត មន្ទីរ អង្គភាព និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់បានល្អប្រសើរ រហូតសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។

ឯកឧត្ដម គីម រិទ្ធី បានបញ្ជាក់ទៀតថា ការរៀបចំវេទិការយល់ដឹងអំពីសត្វត្មាតអន្តរជាតិ មិនត្រឹមតែជាការផ្សព្វផ្សាយអំពីសារៈប្រយោជន៍ និងការអភិរក្សសត្វត្មាតដែលជាសត្វកម្រ រងនូវការគម្រាមកំហែង និងចាត់ទុកជាសត្វជិតផុតពូជនោះទេ សកម្មភាពនេះ ជាផ្នែកមួយដ៍សំខាន់នៃការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយចីរភាព ដែលជាចក្ខុវិស័យអាទិភាពមួយ នៃផែនការយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ជាមួយគ្នានេះឯកឧត្ដមអភិបាលខេត្តព្រះវិហារ ក៏បានថ្លែងអំពាវនាវដល់អាជ្ញាធរដែនដី មន្ទីរ អង្គភាពពាក់ព័ន្ធ អង្គការ សមាគមន៍ វិស័យឯកជន និងអ្នកពាក់ព័ន្ធទាំងអស់ សូមយកចិត្តទុកដាក់ ចូលរួមការពារសហគមន៍កសិកម្ម សហគមន៍ព្រៃឈើ និងប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងការការពារអភិរក្សធនធានធម្មជាតិ សត្វព្រៃ និងការប្រើប្រាស់ធនធានធម្មជាតិឱ្យបានសមស្រប តាមរយៈការជំរុញ រៀបចំឱ្យមានការចិញ្ចឹមសត្វបែបធម្មជាតិ និងការដាំដំណាំសរីរាង្គនៅក្នុងតំបន់អភិរក្ស ព្រមទាំងជុំរុញឱ្យមានការវិនិយោគផ្សព្វផ្សាយ លើវិស័យទេសចរណ៍ធម្មជាតិ ជៀសជាងការកាប់ទន្ទ្រានព្រៃឈើ ដើម្បីយកដីលក់ឫធ្វើអាជីវកម្ម ការបរបាញ់សត្វ ឫចាប់សត្វព្រៃ ការដកហូតអនុផលព្រៃឈើហួសប្រមាណ និងការប្រព្រឹត្តបទល្មើសធនធាន ធម្មជាតិផ្សេងៗ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង