**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

ឯកឧត្តម សួស ប្រាថ្នា កត់សម្គាល់ឃើញថា ការអនុវត្តនៃគម្រោងមូលនិធិឃុំ សង្កាត់ នៅមានភាពមិនប្រក្រតី និងទទួលរងនូវការរិះគន់ពីសាធារណមតិ


ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ពិនិត្យនិងពិភាក្សាការងារលើការកែសម្រួលសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានធ្វើកត់សម្គាល់ថា ការអនុវត្តនៃគម្រោងមូលនិធិឃុំ សង្កាត់ នៅមានភាពមិនប្រក្រតី និងទទួលរងនូវការរិះគន់ពីសាធារណមតិតាមបណ្តាញសារព័ត៌មាន និងបណ្តាញសង្គមនានា រួមទាំងការដាក់ពាក្យបណ្តឹងដោយផ្ទាល់មកកាន់ក្រសួងមហាផ្ទៃ និងអង្គភាពប្រឆាំងអំពើរពុករលួយ ពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៅក្នុងដំណើរការដេញថ្លៃ និងអនុវត្តគម្រោង។

ឯកឧត្ដមបន្តថា ភាពមិនប្រក្រតីទាំងនោះ រួមមាន៖ ការដេញថ្លៃមិនបានប្រកាសជូនដំណឹងជាសាធារណៈ, ការចុះអនុវត្តគម្រោងមុនការដេញថ្លៃ, ការពន្យារការដេញថ្លៃដោយមិនបានកំណត់នូវកាលបរិច្ឆេទ និងពេលវេលាច្បាស់លាស់នៃការដេញថ្លៃបន្ទាប់, ការអនុវត្តគម្រោងរបស់អ្នកទទួលការមិនស្របតាមបទដ្ឋានបច្ចេកទេស, ភាពគ្មានសណ្តាប់ធ្នាប់នៅក្នុងកិច្ចប្រជុំបើកសំណើដេញថ្លៃ, ការបន្ថែមលទ្ធផលកិច្ចសន្យាដោយមិនបានផ្អែកតាមតម្លៃឯកតាដែលបានសរសេរក្នុងសំណើដេញថ្លៃដែលឈ្នះ, ការផ្លាស់ប្តូរទីតាំងលទ្ធផលគម្រោង ឬការបង្កើនបន្ថែមលទ្ធផលគម្រោងនូវទីតាំងដែលមិនបានសិក្សា ឬសិក្សាតែផ្នែកណាមួយ រួមជាមួយបញ្ហាផ្សេងៗទៀត។ ក្រៅពីនេះ ភាពមិនប្រក្រតី ក៏កើតឡើង ដោយសារភាពចន្លោះខ្វះខាតមួយចំនួន ដែលមិនមានចែងច្បាស់លាស់នៅក្នុងសៀវភៅណែនាំស្តីពីការអនុវត្តមូលនិធិឃុំ សង្កាត់ផងដែរ។

ឯកឧត្តម សួស ប្រាថ្នា បានបញ្ជាក់ថា ផ្អែកលើមូលដ្ឋាននេះហើយ បានជាអគ្គនាយកដ្ឋានរដ្ឋបាលធ្វើការសហការជាមួយលេខាធិការដ្ឋានគ.ជ.អ.ប. ដោយមានការគាំទ្រពីអង្គការតម្លាភាពកម្ពុជា បានដំណើរការកែសម្រួលសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ចុះប្រមូលធាតុចូលពីអ្នកមានភារកិច្ចគាំទ្រ និងអ្នកអនុវត្តផ្ទាល់ នៅរដ្ឋបាលខេត្តកំពត ខេត្តស្វាយរៀង ខេត្តមណ្ឌលគិរី និងខេត្តសៀមរាប ថែមទាំងបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គនាយកបានកោតសរសើរនិងវាយតម្លៃខ្ពស់ដល់ក្រុមការងាររបស់អគ្គនាយកដ្ឋានរដ្ឋបាល និងលេខាធិការដ្ឋាន គ.ជ.អ.ប. ដែលបានសហការគ្នាយ៉ាងជិតស្និទ្ធជាមួយលោកទីប្រឹក្សា ដោយមានគាំទ្រពីអង្គការតម្លាភាពកម្ពុជា នៅក្នុងដំណើរការរៀបចំកែសម្រួលសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ធ្វើឱ្យមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់៕

អត្ថបទដែលជាប់ទាក់ទង