**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

បទវិភាគ៖ស្ត្រីគ្រប់រូបគឺជាតួឯក ហើយសុទ្ធតែមានឱកាសបង្ហាញទេពកោសល្យរបស់ខ្លួន

កាលពីទសវត្សរ៍ឆ្នាំ៧០នៃសតវត្សវ៍ទី២០ នៅភូមិLiangjiahe ដែលស្ថិតនៅតំបន់ភាគីខាងជើងខេត្តស្រានស៊ីនៃប្រទេសចិនមានទិដ្ឋភាពនៃភាពក្រីក្រនិងអន់ថមថយយ៉ាងខ្លាំង ។ ដោយឡែក ស្ត្រីនៅក្នុងតំបន់រងបន្ទុកយ៉ាងធ្ងន់ធ្ងរក្នុងជីវភាពរស់នៅ នៅពេលថ្ងៃ ពួកគេត្រូវឡើងភ្នំធ្វើស្រែ ហើយនៅពេលយប់ បន្ទាប់ពីសមាជិកគ្រួសារគេងលក់ហើយ ពួកគេនៅតែត្រូវប៉ះខោអាវដែលដាច់រហែកដោយសារធ្វើស្រែចម្ការទៀត។ ដើម្បីកែលម្អជីវភាពរស់នៅរបស់ស្រ្តីក្នុងតំបន់ លោកXi Jinping លេខាធិការវ័យក្មេងនៃគណៈកម្មការបក្សក្នុងភូមិ បានបង្កើតគំនិតមួយ៖ គឺបង្កើតសហករណ៍កាត់ដេរមួយនៅក្នុងភូមិ។ គាត់បានជ្រើសរើសស្ត្រីដែលមានជំនាញក្នុងការកាត់ដេរ ដើម្បីធ្វើការងារប៉ះខោអាវនិងធ្វើសំលៀកបំពាក់សម្រាប់អ្នកភូមិ ហើយប្រាក់ចំណូលគឺគិតទៅតាមពិន្ទុការងាររបស់សមាជិកសហគមន៍ ។ ដូច្នេះ ស្ត្រីកាត់ដេរអាចទទួលបានពិន្ទុការងារ ចំណែកឯស្ត្រីផ្សេងទៀតទៅធ្វើការនៅលើភ្នំ នៅពេលយប់ក៏លែងប៉ះខោអាវទាំងយប់ក្រោមអំពូលភ្លើងទៀតដែរ។
ចាប់ពីពេលធ្វើការនៅថ្នាក់មូលដ្ឋាន រហូតដល់រ៉ាប់រងមុខតំណែងជាមេដឹកនាំបក្ស និងថ្នាក់ជាតិ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានគោរពនិងយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនចំពោះស្ត្រី។ ដូចដែលលោកបានសង្កត់ធ្ងន់ថា “ស្ត្រីគ្រប់រូបគឺជាតួឯក ហើយសុទ្ធតែមានឱកាសបង្ហាញទេពកោសល្យរបស់ខ្លួន។
ចាប់តាំងពីចូលយុគសម័យថ្មីមក គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោកXi Jinping ជាប្រមុខស្នូលបានជំរុញដោយគ្រប់ជ្រុងជ្រោយនូវការអភិវឌ្ឍបុព្វហេតុស្ត្រី ជីវភាពរស់នៅនិងអភិវឌ្ឍន៍របស់ស្ត្រីក្នុងប្រទេសចិនមានភាពល្អប្រសើរឡើងដែលគួរឱ្យកត់សម្គាល់ ហើយផ្លែផ្កានៃការជំរុញទំនើបកម្មរបស់ប្រទេសចិនបានផ្តល់អត្ថប្រយោជន៍ដល់ស្ត្រីកាន់តែច្រើននិងកាន់តែយុត្តិធម៌ ។ ប្រទេសចិនបានសម្រេចបាននូវគោលដៅកាត់បន្ថយភាពក្រីក្រស្របតាមរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ២០៣០ មុនកាលកំណត់១០ឆ្នាំ ស្ត្រីនៅតាមជនបទចំនួន៤៤,១៦លាននាក់បានបម្រះខ្លួនចេញផុតពីភាពក្រីក្រ។ អាយុកាលរំពឹងទុកជាមធ្យមរបស់ស្ត្រីបានកើនឡើងពី៧២ឆ្នាំដល់លើសពី៨០ឆ្នាំ។ ស្ត្រីមានចំនួនច្រើនជាងពាក់កណ្តាលក្នុងចំណោមនិស្សិតសាលាឧត្តមសិក្សាទាំងអស់ ហើយស្ត្រីដែលបម្រើការងារផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឥឡូវនេះមានចំនួន ៤៥,៨% ។ ប្រទេសចិនបានដាក់ចេញក្រមរដ្ឋប្បវេណីជាលើកដំបូងនិងច្បាប់ប្រឆាំងអំពើហឹង្សាក្នុងគ្រួសារ និងបានធ្វើវិសោធនកម្មច្បាប់ស្តីពីការការពារសិទ្ធិ និងផលប្រយោជន៍របស់ស្ត្រីជាដើម ការអភិវឌ្ឍបុព្វហេតុស្ត្រីនៅក្នុងប្រទេសចិនត្រូវបានលើកកម្ពស់ដោយគ្រប់ជ្រុងជ្រោយ។
ពីការតស៊ូប្តូរផ្តាច់ដើម្បីសម្រេចបាននូវកិច្ចកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយនិងសម្រេចបាននូវភារកិច្ចយកឈ្នះលើឧបសគ្គកាត់បន្ថយភាពក្រីក្រ ដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩និងការកសាងប្រទេសចិនប្រកបដោយសុវត្ថិភាព រហូតដល់ការជំរុញការច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងជំរុញការអភិវឌ្ឍបៃតង។ល។ ស្រ្តីទាំងឡាយនៃប្រទេសចិនបានដើរតួនាទីដ៏អស្ចារ្យក្នុងមុខរបរនានានៅទូទាំងប្រទេសដោយឥរិយាបថ”នារីៗមិនចាញ់បុរសទេ” ។ ជាពិសេស នៅថ្ងៃទី៣ខែកញ្ញា ក្នុងអំឡុងពេលពិធីត្រួតពលនិងព្យុហយាត្រា ដើម្បីរំលឹកខួបលើកទី៨០នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្រ្គាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ផែនកងជីវពលស្ត្រីដ៏ក្លាហានបានបង្ហាញវត្តមានគួរឱ្យភ្ញាក់ផ្អើលនៅទីលានធានអានមេន ។ ជំហានដ៏មុតមាំនិងក្រសែភ្នែកយ៉ាងម៉ឺងម៉ាត់របស់ពួកគេបានបង្ហាញពីស្មារតីរបស់ស្ត្រីក្នុងយុគសម័យថ្មី ព្រមពេលជាមួយគ្នានេះ ក៏បានបង្ហាញទៅកាន់ពិភពលោកនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រជាជនចិនក្នុងការគាំពារសន្តិភាពផងដែរ។
ពិភពលោកបានមើលឃើញយ៉ាងច្បាស់នូវសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់របស់ប្រទេសចិនក្នុងការអភិវឌ្ឍបុព្វហេតុស្ត្រី ។ ប្រការនេះមិនត្រឹមតែបានផ្តល់មេរៀនសម្រាប់ប្រទេសផ្សេងទៀតប៉ុណ្ណោះទេ ក៏ថែមទាំងចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីជំរុញបុព្វហេតុស្ត្រីនៅទូទាំងពិភពលោកតាមរយៈការអនុវត្តជាក់ស្តែងផងដែរ។ ពីការឆ្លើយតបនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ ដល់ការឆ្លើយតបនឹងវិបត្តិសុខភាពសាធារណៈ រហូតដល់ការឆ្លើយតបទៅនឹងគ្រោះមហន្តរាយមនុស្សធម៌ សំឡេងនិងកម្លាំងរបស់ស្ត្រីចិនមិនដែលអវត្តមានឡើយ ហើយភាពស៊ីជម្រៅនៃការចូលរួមរបស់ប្រទេសចិនក្នុងអភិបាលកិច្ចសកលនៃបុព្វហេតុស្ត្រី គឺមិនធ្លាប់មានកាលពីមុន។
បច្ចុប្បន្ននេះ ពិភពលោកកំពុងឈានចូលដំណាក់កាលរង្គោះរង្គើនិងកំណែទម្រង់ថ្មីដែលប្រឈមមុខនឹងការសាកល្បងជាច្រើន។ បញ្ហាប្រឈមទាំងនេះមិនត្រឹមតែបានជះឥទ្ធិពលដល់ការលើកកម្ពស់បន្ថែមទៀតនៃសិទ្ធិ និងការអភិវឌ្ឍរបស់ស្ត្រីប៉ុណ្ណោះទេ ក៏ថែមទាំងពាក់ព័ន្ធដល់ការសម្រចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជាសកលផងដែរ។ ពិភពលោករំពឹងទុកថា ក្នុងនាមជាប្រទេសធំមួយដែលមានឥទ្ធិពលយ៉ាងខ្លាំងនៅទូទាំងពិភពលោក ប្រទេសចិនអាចផ្តល់ការណែនាំខាងទស្សនៈ និងវិធីសាស្រ្តជាក់ស្តែងក្នុងការជំរុញការអភិវឌ្ឍដ៏ទូលំទូលាយនៃបុព្វហេតុស្ត្រីនៅកិច្ចប្រជុំថ្នាក់ដឹកនាំស្តីពីស្រ្តីដែលបើកធ្វើនៅទីក្រុងប៉េកាំងពីថ្ងៃទី១៣ដល់ថ្ងៃទី១៤ខែតុលា ហើយប្រទេសចិននឹងពិភាក្សាអំពីផែនការសកលសំខាន់ៗសម្រាប់ការអភិវឌ្ឍបុព្វហេតុស្ត្រីជាមួយគ្រប់ភាគី ដើម្បីចង្អុលបង្ហាញទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការខាងបុព្វហេតុស្រ្តីសកល ក៏ដូចជាធ្វើឱ្យស្រ្តីគ្រប់រូបសុទ្ធតែមានឱកាសបង្ហាញទេពកោសល្យរបស់ខ្លួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង