**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

ជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនបានឡើងកម្ដៅជាថ្មីម្ដងទៀត ខណៈដែល លោក ត្រាំ បានប្រកាសគំរាមដាក់ការគ្រប់គ្រងការនាំចេញទៅលើគ្រឿងបន្លាស់យន្តហោះ Boeing

បរទេស៖ ជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនបានឡើងកម្ដៅជាថ្មីម្ដងទៀត ខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសគំរាមដាក់ការគ្រប់គ្រងការនាំចេញទៅលើគ្រឿងបន្លាស់យន្តហោះ Boeing។ សេចក្តីថ្លែងការណ៍នេះធ្វើឡើងនៅព្រឹកថ្ងៃសៅរិ៍ចុងសប្តាហ៍នេះ ជាការឆ្លើយតបទៅនឹងការសម្រេចរបស់រដ្ឋាភិបាលចិនដែលបានរឹតបន្តឹងលើការនាំចេញ ធាតុរ៉ែដ៏កម្រ (Rare Earth Minerals) ដែលជាវត្ថុធាតុសំខាន់ក្នុងបច្ចេកវិទ្យាជាន់ខ្ពស់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥។

លោក ត្រាំ បានបញ្ជាក់យ៉ាងច្បាស់នៅឯសេតវិមានថា យន្តហោះគឺជា «រឿងធំ» ដែលលោកអាចប្រើជាកម្លាំងសម្ពាធលើទីក្រុងប៉េកាំងបាន។ លោកបានលើកឡើងថា៖ «ពួកគេ (ចិន) មានយន្តហោះ Boeing ជាច្រើន ហើយពួកគេត្រូវការគ្រឿងបន្លាស់ និងវត្ថុជាច្រើនដូចនោះ»។ តាមការអះអាងរបស់ក្រុមហ៊ុនវិភាគអាកាសចរណ៍ Cirium បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍ចិនមានយន្តហោះ Boeing សរុបដល់ទៅ ១,៨៥៥ គ្រឿង កំពុងប្រើប្រាស់ក្នុងសេវាកម្ម ដែលភាគច្រើនជាប្រភេទ 737 ដែលចាំបាច់ត្រូវមានគ្រឿងបន្លាស់សម្រាប់ថែទាំជាប្រចាំ។ ក្រៅពីនេះ ចិននៅមានការបញ្ជាទិញយន្តហោះថ្មីយ៉ាងតិច ២២២ គ្រឿង ទៀត។

ទោះជាយ៉ាងណា អ្នកវិភាគមើលឃើញថា ទោះបីជាការរឹតបន្តឹងនេះអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះក្រុមហ៊ុន Boeing ក៏ដោយ ផលប៉ះពាល់ហិរញ្ញវត្ថុដោយផ្ទាល់អាចនឹងតូចតាច ព្រោះបច្ចុប្បន្នការបញ្ជាទិញថ្មីពីចិនមានតិចជាង ៥% នៃការបញ្ជាទិញសរុបរបស់ក្រុមហ៊ុន។ ផ្ទុយទៅវិញ ការហាមឃាត់ការនាំចេញនេះនឹងបង្កផលលំបាកយ៉ាងធ្ងន់ធ្ងរដល់ក្រុមហ៊ុនអាកាសចរណ៍ចិនផ្ទាល់ និងក្រុមហ៊ុនផលិតម៉ាស៊ីនរួមគ្នាដូចជា CFM International ដែលផ្គត់ផ្គង់ម៉ាស៊ីនសម្រាប់យន្តហោះ 737 MAX។

លើសពីនេះ វិធានការរបស់អាមេរិកក៏បានជះឥទ្ធិពលដល់កិច្ចប្រឹងប្រែងរបស់ចិនក្នុងការអភិវឌ្ឍយន្តហោះពាណិជ្ជកម្មក្នុងស្រុក COMAC C919 ផងដែរ ដោយសារយន្តហោះនេះត្រូវការគ្រឿងបន្លាស់ផ្គត់ផ្គង់ពីលោកខាងលិច។ ដូច្នេះ ការគំរាមប្រើ «កាតយន្តហោះ» នេះ គឺជាសញ្ញាថ្មីមួយដែលបង្ហាញថា ភាពតានតឹងរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរនៅតែបន្តរីកធំ ហើយវិស័យអាកាសចរណ៍បានក្លាយជាសមរភូមិថ្មីមួយទៀតនៃសង្គ្រាមពាណិជ្ជកម្មនេះ៕

អត្ថបទដែលជាប់ទាក់ទង