**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ

ឯកឧត្តម សុខ លូ អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងចែកម៉ូតូជូនសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A ចំនួន១៥៥នាក់ ឆ្នាំសិក្សា ២០២៤-២០២៥ ក្នុងខេត្តបាត់ដំបង

បាត់ដំបង៖ នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងចែកម៉ូតូជូនសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A ចំនួន១៥៥នាក់ ឆ្នាំសិក្សា ២០២៤-២០២៥ ក្នុងខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ព្រមទាំង ឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង។

បន្ទាប់ពីឯកឧត្ដម សុខ លូ អភិបាលខេត្តបាត់ដំបង អានរបាយការណ៍ជូនអង្គពិធីរួចមក អញ្ជើញមានប្រសាសន៍ក្នុងឱកាសដ៏ថ្លៃថ្លានោះ សម្តេចក្រឡាហោម ស ខេង បានសម្តែងនូវការកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងសហការីក្នុងក្រុមការងារ ដែលបានដឹកនាំ និងសហការជាមួយអាជ្ញាធរខេត្ត និងអ្នកពាក់ព័ន្ធនានា រៀបចំពិធីជួបជុំនេះឡើង ដើម្បីចូលរួមអបអរសាទរចំពោះក្មួយៗ ចៅៗ ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ រហូតប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទទួលបាននិទ្ទេស A ទូទាំងខេត្តបាត់ដំបង ក្នុងឆ្នាំសិក្សា២០២៤-២០២៥ នេះ។

សម្តេច មានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលជារាជរដ្ឋាភិបាលបន្ត វេន បានសម្រេចដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះបានកំណត់យកការអភិវឌ្ឍមូលធនមនុស្សជាបញ្ចកោណទី១ ជាយុទ្ធសាស្ត្រគន្លឹះ សម្រាប់បន្តជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់សម្រាប់ជាមូលដ្ឋានឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

សម្តេច មានប្រសាសន៍បន្ថែមថា ដើម្បីបន្តជំរុញការអភិវឌ្ឍប្រទេសជាតិ និងការដោះស្រាយបញ្ហាប្រឈមនានាក្នុងសង្គម សម្តេចបានផ្តល់នូវអនុសាសន៍មួយចំនួន៖ ចំពោះក្មួយៗ ចៅៗ ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវចងចាំថា លទ្ធផលប្រឡង គឺជាជោគជ័យមួយក្នុងការសិក្សារៀនសូត្រតែប៉ុណ្ណោះ។ ក្នុងការកសាងអនាគតនៃជីវិតរបស់ខ្លួន គ្រួសារ និងសង្គមជាតិ ក្មួយៗ ចៅៗ ត្រូវបន្តព្យាយាមបន្តដណ្ដើមយកជោគជ័យនានាជាបន្ថែមទៀត ដែលចំពោះមុខនេះ គឺត្រូវពិចារណាឱ្យបានម៉ត់ចត់ក្នុងការជ្រើសរើសយកមុខវិជ្ជាណា ដែលស្របតាមចំណង់ចំណូលចិត្ត និងទីផ្សារការងារក្នុងសង្គម ដើម្បីជាទុនដ៏សំខាន់ក្នុងការកសាងជីវភាពរស់នៅផ្ទាល់ខ្លួន គ្រួសារ និងការចូលរួមអភិវឌ្ឍប្រទេសជាតិ។ ទន្ទឹមនឹងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ ក្មួយៗ ចៅៗ ក៏ត្រូវអភិវឌ្ឍជំនាញទន់របស់ខ្លួន ដើម្បីពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ប្រកបដោយសីលធម៌ គុណធម៌ និងសុជីវធម៌។ ដើម្បីចូលរួមអភិវឌ្ឍមូលធនមនុស្សសម្រាប់ប្រទេសជាតិ សម្តេចសូមលើកទឹកចិត្តដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សហការគ្នាបន្តជួបសំណេះសំណាលជាមួយសិស្ស ដែលជាប់និទ្ទេសផ្សេងៗទៀតនៅតាម ក្រុង ស្រុក ដើម្បីជំរុញលើកទឹកចិត្តដល់ក្មួយៗ ចៅៗ ក្នុងការបន្តសិក្សារៀនសូត្រ និងកសាងខ្លួនជាពលរដ្ឋល្អក្នុងសង្គម។ ទន្ទឹមនេះ ក៏គួរជួបសំណេះសំណាលជាមួយសិស្សដែលប្រឡងធ្លាក់ ដើម្បីលើកទឹកចិត្ត និងអប់រំណែនាំឱ្យបន្តការសិក្សារៀនសូត្រ ដែលអាចបន្តធ្វើការសិក្សាដើម្បីប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬអាចជ្រើសយកការសិក្សាថ្នាក់បរិញ្ញាបត្ររង ឬក៏អាចជ្រើសយកការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដែលរៀបចំដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីចាប់យកមុខជំនាញវិជ្ជាជីវៈណាមួយពិតប្រាកដ សម្រាប់បង្កើតការងារ និងប្រាក់ចំណូលផ្ទាល់ខ្លួន គ្រួសារ និងការចូលរួមអភិវឌ្ឍប្រទេសជាតិ។ សម្តេចបានជំរុញលើកទឹកចិត្តដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ សូមបន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងសង្គម ព្រមទាំងបន្តប្រមូលផ្តុំខិតខំលើកកម្ពស់ក្នុងការផ្តល់សេវាសាធារណៈ និងការដោះស្រាយឆ្លើយតបនឹងសំណើ សំណូមពររបស់ប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព។

សម្តេចក៏បានកោតសរសើរចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំសម្របសម្រួលជូនបងប្អូនប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ ចាប់តាំងពីច្រកព្រំដែន រហូតមកដល់លំនៅឋាន ប្រកបដោយសុវត្ថិភាព ហើយបាននិងកំពុងសម្របសម្រួលស្វះស្វែងរកការងារក្នុងប្រទេសជាបន្តបន្ទាប់ជូនបងប្អូនប្រជាពលរដ្ឋយើង រួមទាំងការដោះស្រាយស្បៀងអាហារ និងបញ្ហាប្រឈមនានាក្នុងជីវភាពរស់នៅ។ ជាមួយគ្នានេះ សម្តេចសូមលើកទឹកចិត្តដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់បន្តខិតខំសម្របសម្រួលដោះស្រាយការងារ ជីវភាពរស់នៅ និងបញ្ហាប្រឈមនានារបស់បងប្អូនឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានោះ សម្តេចសង្ឃឹមយ៉ាងមុតមាំលើការប្ដេជ្ញាចិត្ត និងការចូលរួមរបស់ ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ជាថ្នាក់ដឹកនាំន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តឱ្យសម្រេចបានលទ្ធផលល្អប្រសើរ ក្នុងភារកិច្ចបម្រើជាតិមាតុភូមិ និងប្រជាជន។

ទន្ទឹមនេះ សម្តេចសូមជូនពរដល់ក្មួយៗ ចៅៗ ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា២០២៤-២០២៥ នេះ សូមសម្រេចបាននូវជោគជ័យនានាជាបន្ថែមទៀត ទាំងក្នុងការសិក្សារៀនសូត្រ និងការកសាងជីវភាពរស់នៅប្រកបដោយភាពសម្បូររុងរឿង និងសុភមង្គល៕

អត្ថបទដែលជាប់ទាក់ទង