**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍

ទេសរដ្ឋមន្រ្តី លី ធុជ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការទប់ស្កាត់ជម្លោះ និងការស្តារសន្តិភាពឡើងវិញ។

ភ្នំពេញ៖ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិសេដ្ឋកិច្ចសង្គមសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក (អេស្កាប់) បានថ្លែងប្រាប់អ្នកវិនិយោគគិនថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការទប់ស្កាត់ជម្លោះ និងការស្តារសន្តិភាពឡើងវិញ ជាមួយប្រទេសជិតខាង ហើយគ្មានហេតុផលណាដែលត្រូវព្រួយបារម្ភនោះទេ។ ការថ្លែងបែបនេះ ក្នុងឱកាសដែល ឯកឧត្តម លី ធុជ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីពិសារភោជនីយហារកសាងបណ្តាញសង្គម និងធុរកិច្ច ដែលជាព្រឹត្តិការណ៍មួយសំខាន់ក្នុងការកសាងនូវទំនាក់ទំនង និងបង្កើតនូវស្ពានភ្ជាប់រវាងមនុស្ស ស្ថាប័ន និងឱកាស។

ក្នុងឱកាសនោះ ឯកឧត្តម លី ធុជ បានថ្លែងអំណរគុណដល់ប្រទេសម៉ាឡេស៊ី ចិន និងសហរដ្ឋអាមេរិក ក៏ដូចជាបណ្តាប្រទេសជាមិត្តដទៃទៀត សម្រាប់ការគាំទ្រ និងការសម្របសម្រួលក្នុងការសម្រេចឱ្យបានបទឈប់បាញ់គ្នា។ ក្នុងជម្លោះតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ឯកឧត្តម លី ធុជ បានអះអាងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ប្រកាន់ខ្ជាប់នូវគោលជំហរច្បាស់លាស់ក្នុងការគោរពនិងអនុវត្តកិច្ចព្រងព្រៀងបទឈប់បាញ់ ការដោះស្រាយជម្លោះដោយសន្តិភាព និងគោរពលើច្បាប់អន្តរជាតិដែលមានជាធរមាន។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ថ្លែងបញ្ជាក់ទៀតថា សន្តិភាព និងស្ថិរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះសំខាន់បំផុត សម្រាប់ការអភិវឌ្ឍនៅកម្ពុជា។ ដោយសារ កត្តាសន្តិភាពនេះហើយ កម្ពុជា អាចកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់ជ្រុងជ្រោយ និងបានបើកទ្វារទៅកាន់ទីផ្សារថ្មីៗជុំវិញពិភពលោក និងជាកម្លាំងដ៏សំខាន់ក្នុងការជម្រុញឱ្យមានកិច្ចសហប្រតិបត្តិការជាដៃគូ ក្នុងតំបន់អាស៊ាន និងអន្តរជាតិ ដើម្បីបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់មានប្រសិទ្ធភាព និងទំនើប។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ផ្អែកលើសន្តិភាព និងស្ថិរភាព ទទួលបាន រាជរដ្ឋាភិបាល ពីមួយជំនាន់ទៅមួយជំនាន់ បាននិងកំពុងបន្តលើកកម្ពស់ និងកែលម្អជាប្រចាំនូវយុទ្ធសាស្រ្ត គោលនយោបាយជាតិ និងបង្កើនបរិយាកាសឱ្យសមស្របសម្រាប់ការវិនិយោគ និងអាជីវកម្ម ដែលមានស្ថិរភាព សុវត្ថិភាព និងទាក់ទាញ។ ការកាត់បន្ថយបែបបទនីតិវិធី របបពន្ធ និងការចំណាយមិនចាំបាច់ ត្រូវបានអនុវត្ត ដើម្បីជំរុញឱ្យវិនិយោគិនអន្តរជាតិ ឱ្យទទួលបានអត្ថប្រយោជន៍ជាក់ស្តែងនៅកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានអំពាវនាវឱ្យវិនិយោគិនទាំងអស់ បន្តផ្តល់ទំនុកចិត្ត និងជឿជាក់ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដែលសម្តេចតែងតែចាត់ទុកវិនិយោគិន គឺជាដៃគូមិនអាចខ្វះបាន និងជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ ហើយភាពជោគជ័យរបស់វិនិយោគិន មិនត្រឹមតែរួមចំណែកដល់ការពង្រឹងនូវភាពជាដៃគូរវាងគ្នា ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងសម្រេចនូវគោលដៅរួម ក្នុងការលើកកម្ពស់ និងការអភិវឌ្ឍប្រកបដោយចីរភាព នាំមកនូវអត្ថប្រយោជន៍រួមសម្រាប់ប្រទេសជាតិ។

ក្នុងឱកាសនោះ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម លី ធុជ បានវាយតម្លៃខ្ពស់ចំពោះព្រឹត្តិការណ៍នៃការកសាងបណ្តាញសង្គម និងវិនិយោគ នេះ ដែលវាមិនត្រឹមតែជាវេទិកាដើម្បីចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈម ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជាឱកាសដ៏មានតម្លៃ និងជាសក្ខីភាពដ៏រស់រវើក ក្នុងការចងក្រងបណ្តាញ ការច្នៃប្រឌិត និងការស្វែងរកឱកាសចូលរួមធ្វើអាជីវកម្មជាមួយគ្នា ដែលជាកម្លាំងសំខាន់ក្នុងការបង្កើតភាពធន់ និងការរីកចម្រើនជាបន្តបន្ទាប់របស់សេដ្ឋកិច្ចកម្ពុជា។

អត្ថបទដែលជាប់ទាក់ទង