**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប**អុីស្រាអែល វាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់**កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ឃាត់ខ្លួនមនុស្ស ១៨នាក់**សម្តេចតេជោ ចែករំលែកអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»**សមាជិកសភា AFPPD ប្តេជ្ញាចិត្តផ្តល់ភាពអង់អាច និងលើកកម្ពស់សុខុមាលភាព អប់រំ សុខភាព និងការងារសមរម្យសម្រាប់យុវជន**ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ**សម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ

តំណាងគ្រឹះស្ថានសិក្សា និងសិស្សនិស្សិតបានលើកដៃគាំទ្រប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតដែលមិនអនុញ្ញាតឱ្យមានការវិនិយោគបារីអេឡិចត្រូនិកនៅកម្ពុជាជាដាច់ខាត


ភ្នំពេញ៖តំណាងគ្រឹះស្ថានសិក្សា និងសិស្សនិស្សិតបានលើកដៃគាំទ្រយ៉ាងពេញទំហឹងនូវប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កន្លងមកនេះ ដែលមិនអនុញ្ញាតឱ្យមានការវិនិយោគបារីអេឡិចត្រូនិកនៅកម្ពុជាជាដាច់ខាត ខណៈដែលផលិតផលនេះបង្កឱ្យប៉ះពាល់សុខភាពរបស់ពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។
ការគាំទ្រនេះ បានបង្ហាញឡើងក្នុងពិធីប្រកាសនិងប្រគល់ពានរង្វាន់ដល់ម្ចាស់ជ័យលាភីនៃការប្រកួតបង្កើតស្នាដៃផលិតវីដេអូស្តីពីផលប៉ះពាល់នៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ។
លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡាបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋ ហើយការប្រកួតបង្កើតស្នាដៃផលិតវីដេអូស្តីពីផលប៉ះពាល់នៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ បានអប់រំដល់យុវជនឱ្យនៅឆ្ងាយពីបារីអេឡិចត្រូនិច។
សំឡេង៖«ការប្រកួតស្នាដៃផលិតវីដេអូអប់រំស្ដីពីផលប៉ះពាល់នៃការប្រើឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់នៅពេលនេះ គឺជាមោទនភាពមួយ ប៉ុន្តែអ្វីដែលសំខាន់កូនៗបានចូលរួមចំណែកក្នុងការផ្សព្វផ្សាយ ពីផលប៉ះពាល់ ចូលរួមធ្វើអំពើល្អ »
ទាំងលោកគ្រូ-អ្នកគ្រូ និងសិស្សនិស្សិត មានក្តីកង្វល់យ៉ាងខ្លាំងចំពោះការរីករាលដាលនៃការប្រើប្រាស់ និងការចែកចាយលក់ បារីអេឡិចត្រូនិកទៅកាន់កុមារតូចៗ និងយុវជនដែលជាសិស្សនិស្សិត។ ដោយមើលឃើញពីបញ្ហានេះ និងដើម្បីចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់ដល់មូលធនមនុស្សរបស់កម្ពុជា បង្កដោយការប្រើប្រាស់បារីអេឡិចត្រូនិក ទើបជំរុញឱ្យគ្រឹះស្ថានសិក្សាតាំងពីកម្រិតមធ្យមសិក្សារហូតដល់ឧត្តមសិក្សា ទាំងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងការប្រកួតផលិតវីដេអូអប់រំស្តីពីផលប៉ះពាល់នៃការប្រើឧបករណ៍អេឡិចត្រូនិច និងសារធាតុគីមីសម្រាប់ជក់ ។ ការប្រកួតនេះបានទទួលការចូលរួមគ្រឹះស្ថានសិក្សាចំនួន៣៦ និងផលិតវីដេអូចំនួន៩៨ ដែលបានបង្ហោះក្នុងបណ្ដាញព័ត៌មានសង្គម មានដូចជា FACEBOOK TIKTOK YOUTUBE INSTAGRAM និងមានអ្នកចូលមើលវីដេអូចំនួនរាប់លាននាក់ទៀតផង។

កញ្ញាគឹម សុខឡេង តំណាងក្រុមជ័យលាភីលេខ១ មកពីសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបានបង្ហាញការគាំទ្រប្រសាសន៍សម្តេច បវរធិតី ហ៊ុន ម៉ាណែត ក្នុងការលុបបំបាត់បារីអេឡិចត្រូនិក ជាពិសេសបិទការនាំចូលកុំឱ្យមានវត្តមាននៅក្នុងប្រទេសកម្ពុជាយើងទៀត។
សំឡេង “ខ្ញុំសូមសំណូមពរសុំរាជរដ្ឋាភិបាលមេត្តាបិទការនាំចូល ចែកចាយលក់បារីអេឡិចត្រូនិកឱ្យបានឆាប់។ បើមិនមានការនាំចូលទេ ក៏គ្មានអ្នកប្រើប្រាស់ដែរ “ ម្ចាស់ជ័យលាភីលើកទឹកចិត្ត មកពីសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។! ជាពិសេសបិទការចែកចាយលក់តាមប្រព័ន្ធអនឡាញ ដូចជា Facebook Tik Tok Instagram ដែលជាប្រភពចម្បងក្នុងការទាក់ទាញឱ្យក្មេងៗ យុវជនប្រើប្រាស់វា។ធ្វើយ៉ាងណាឱ្យយុវជនយើងមានសុខភាពល្អ។»
ការប្រកួតស្នាដៃផលិតវីដេអូអប់រំស្ដីពីផលប៉ះពាល់នៃការប្រើឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់បានរកឃើញម្ចាស់ជ័យលាភីចំនួនបីមាន ៖ ម្ចាស់ជ័យលាភីលេខ១ មកពីសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល,លេខ២ មកពីសកលវិទ្យាល័យជាតិគ្រប់គ្រង,លេខ៣ មកពីវិទ្យាល័យ ជាស៊ីមឈូកវ៉ា សាលាវ៉េស្ទឡាញសាខាចម្ការដូង និងសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញត្រូវបានលើកទឹកចិត្ត។
បើយោងតាមអង្គការសុខភាពពិភពលោក និងស្ថាប័នសុខភាពធំៗនៅលើពិភពលោកបានរកឃើញថា បារីអេឡិចត្រូនិក មានផ្ទុកជាតិនីកូទីន ដែលជាសារធាតុញៀន និងសារធាតុពុលផ្សេងទៀត ដែលបង្កឱ្យមានជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ហើយធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលរបស់មនុស្សវ័យក្មេង ប៉ះពាល់ដល់ ការចងចាំ ការសិក្សា និងបង្កជំងឺការថប់អារម្មណ៍។ ការសាកល្បងប្រើឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ ជាផ្លូវនាំឱ្យក្រុមមនុស្សវ័យជំទង់និងកុមារក្លាយជាអ្នកជក់បារីធម្មតា និងឈានទៅរកការប្រើប្រាស់គ្រឿងញៀនផ្សេងទៀតនាពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង