**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ

រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រើប្រាស់វិធានការសរុប ក្នុងការបង្កើនយុទ្ធនាការអនុវត្តគោលនយោបាយ ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព សំដៅប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅមូលដ្ឋាន

កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា រដ្ឋបាលឯកភាពខេត្ត បានប្រើប្រាស់វិធានការសរុប កម្លាំងសរុប និងមធ្យោបាយសរុប ក្នុងការបង្កើនយុទ្ធនាការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព សំដៅប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ រួមមាន៖ ក្មេងទំនើង គ្រឿងញៀន អំពើជួញដូរមនុស្ស អំពើចោរកម្មនានា។

ការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណ្ណតិ្តទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥នេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ អង្គភាពចំណុះសាលាខេត្ត និងអភិបាលក្រុង ស្រុក ទាំង៩ ពិធីដែរប្រារព្ធធ្វើនៅសាលប្រជុំសាលាខេត្ត យឹម សុខុម ។

‎ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត បានមានមតិស្វាគមន៍ និងបើកអង្គប្រជុំ សាមញ្ញលើកទី ១៧ អាណត្តិទី ៤ របស់ក្រុមប្រឹក្សាខេ ខេត្ត និងពិនិត្យមាសភាពចូលរួមរួចមក ឯកឧត្តមបានសម្តែងនូវការកោតសរសើរដល់ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។

ជាពិសេស គណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ បន្តអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យជាប់ជាប្រចាំ ព្រមទាំងបានខិតខំប្រឹងប្រែង ក្នុងការបំពេញតួនាទីភារកិច្ចយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឆ្ពោះទៅសម្រេចបាននូវសមិទ្ធផលនានា ចូលរួមថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានយ៉ាងល្អប្រសើរ។

‎ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានលើកឡើងថា «ទន្ទឹមនឹងនេះរដ្ឋបាលឯកភាពខេត្ត បានប្រើប្រាស់វិធានការសរុប កម្លាំងសរុប និងមធ្យោបាយសរុប ក្នុងការបង្កើនយុទ្ធនាការអនុវត្តគោលនយោបាយភូមិឃុំ-សង្កាត់ មានសុវត្ថិភាព សំដៅប្រតិបត្តិការបង្ក្រាបល្បែងស៊ីសង ខុសច្បាប់មួយចំនួនរួមមាន ក្មេងទំនើង គ្រឿងញៀន អំពើជួញដូរមនុស្ស អំពើចោរកម្មនានា ទទួលបានលទ្ធផល គួរឱ្យកត់សម្គាល់ បង្កលក្ខណៈអំណោយផល នៃសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋរស់នៅប្រកបដោយ ភាពសុខដុម ជាមួយនឹងជីវភាពសមរម្យ ក្នុងដែនសមត្ថកិច្ចខេត្ត។ ជាមួយគ្នានេះ សូមគណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់អនុវត្តវិធានការ ទប់ស្កាត់ បង្ការ និងបង្ក្រាបករណីលួច ឆក់ ប្លន់ និងករណីក្មេងទំនើងឱ្យជាប់ជាប្រចាំ»។

‎ឯកឧត្តម អភិបាលខេត្ត បន្តទៀតថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់បានយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនពលករដែលបានវិលត្រឡប់ មកពីប្រទេសថៃ។ រដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធបាន និងកំពុងជួយស្វែងរកការងារជូនពួកគាត់។ លើសពីនេះយើងបានយកចិត្តទុកដាក់ខ្ពស់ចំពោះកូនចៅរបស់ពួកគាត់ ដោយជំរុញឱ្យពួកគាត់ចូលរៀន សម្រាប់អ្នកគ្រប់អាយុចូលរៀន និងជួយឱ្យពួកគាត់បានចូលរៀននៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ចំពោះអ្នកដែលលើសអាយុមិនអាចចូលរៀនបាន។ ជាមួយគ្នានេះអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ បានជួយ សម្របសម្រួល និងរៀបចំសៀវភៅស្នាក់នៅសៀវភៅគ្រួសារ និងឯកសារអត្រានុកូលដ្ឋានជូនពួកគាត់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង