**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

អ៉ីរ៉ង់ ច្រានចោលការព្រមានរបស់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល ជុំវិញកម្មវិធីមីស៊ីលរបស់ខ្លួនថាជាការប្រឌិតរឿង

តេហេរ៉ង់៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP អ៉ីរ៉ង់ នៅថ្ងៃអង្គារ ទី៧ ខែតុលា បានច្រានចោលការព្រមានរបស់លោក Benjamin Netanyahu ជុំវិញកម្មវិធីមីស៊ីលរបស់ខ្លួនថាជាការប្រឌិតរឿង បន្ទាប់ពី នាយករដ្ឋមន្ត្រីអ៉ីស្រាអែលរូបនេះចោទថាទីក្រុងតេហេរ៉ង់កំពុងអភិវឌ្ឍមីស៊ីលដែលមានសមត្ថភាពបាញ់ដល់សហរដ្ឋអាមេរិក។

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកផលិត podcast អាមេរិក លោក Ben Shapiro ចេញផ្សាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ លោក Netanyahu បាននិយាយថាអ៉ីរ៉ង់ បច្ចុប្បន្ន កំពុងអភិវឌ្ឍមីស៊ីលបាលសិ្ទគអន្តរទ្វីបដែលមានរយៈចម្ងាយបាញ់ ៨០០០គីឡូម៉ែត្រ។ «តើនេះមានន័យដូចម្ដេច? ពួកគេ (អ៉ីរ៉ង់) ចង់បន្ថែមចម្ងាយបាញ់ ៣០០០គីឡូម៉ែត្រទៀត ហើយ ពួកគេចង់បាញ់ដល់ទីក្រុង New York Washington, Boston, Miami និង Mar-a-Lago»។ នេះជាការលើកឡើងរបស់លោក Netanyahu ហើយ Mar-a-Lago គឺភូមិគ្រឹះរបស់លោក ត្រាំ ក្នុងរដ្ឋ Florida។

ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi បានថ្កោលទោសការអត្ថាធិប្បាយរបស់លោក Netanyahu ដោយនិយាយថានាយករដ្ឋមន្ត្រីអ៉ីស្រាអែលរូបនេះ កំពុងព្យាយាមលាបពណ៌ថាសមត្ថភាពការពារខ្លួនរបស់អ៉ីរ៉ង់គឺជាការគំរាមកំហែង។

លោក Araghchi បានបញ្ជាក់ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X ដូច្នេះថា «អ៉ីស្រាអែលឥលូវ កំពុងព្យាយាមបង្កើតរឿងប្រឌិតថាសមត្ថភាពការពារខ្លួនរបស់យើងជាការគំរាមកំហែង»។

គួរបញ្ជាក់ថា អ៉ីរ៉ង់ ត្រូវបានរាយការណ៍ថាមានឃ្លាំងមីស៊ីលបាលិស្ទីគផលិតនៅក្នុងស្រុកដ៏ធំមួយ ក្នុងនោះមានមីស៊ីលបាលិស្ទីគ Shahab-3 ដែលបាញ់បានក្នុងចម្ងាយ ២០០០គីឡួម៉ែត្រ ពោលគឺបាញ់ដល់អ៉ីស្រាអែល៕

អត្ថបទដែលជាប់ទាក់ទង