**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ

លោក ដូណាល់ ត្រាំ គំរាមនឹងប្រើប្រាស់ច្បាប់ប្រឆាំងការបះបោរ «Insurrection Act» ដើម្បីដាក់ពង្រាយកងទ័ពបន្ថែមទៅកាន់បណ្ដាទីក្រុងគ្រប់គ្រងគណបក្សប្រជាធិបតេយ្យ

បរទេស៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ ទី៦ ខែតុលា បានគំរាមថា នឹងប្រើប្រាស់ច្បាប់ប្រឆាំងការបះបោរ «Insurrection Act» ដើម្បីដាក់ពង្រាយកងទ័ពបន្ថែមទៅកាន់បណ្ដា ទីក្រុងគ្រប់គ្រងគណបក្សប្រជាធិបតេយ្យ ខណៈការប៉ុនប៉ងរបស់លោកក្នុងការចល័តកងទ័ពកំពុងប្រឈមនឹងការជំទាស់តាមផ្លូវច្បាប់។

ការគំរាមប្រើច្បាប់ប្រឆាំងការបះបោររបស់លោក ត្រាំ ធ្វើឡើងបន្ទាប់ពីចៅក្រមសហព័ន្ធម្នាក់ក្នុងរដ្ឋ Oregon បានបញ្ឈប់ជាបណ្ដោះអាសន្នការដាក់ពង្រាយកងទ័ពឆ្មាំជាតិក្នុងទីក្រុង Portland ខណៈចៅក្រមម្នាក់ទៀតក្នុងរដ្ឋ Illinois ក៏បានរាំងខ្ទប់ការដាក់ពង្រាយកងទ័ពក្នុងទីក្រុង Chicago ផងដែរ។ ទាំងទីក្រុង Portland និងទីក្រុង Chicago កំពុងប្រឈមនឹងប្រតិបត្តិការក្ដៅរបស់រដ្ឋបាល លោក ត្រាំ ក្នុងការបណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់ និងបង្រ្កាបឧក្រិដ្ឋកម្ម។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅឯការិយាល័យពងក្រពើនៃសេតវិមាន លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «យើងអាចប្រើច្បាប់ប្រឆាំងការបះបោរនៅក្រោមហេតុផលមួយ។ ប្រសិនបើខ្ញុំចាំបាច់ត្រូវតែប្រើ ច្បាប់នេះ ខ្ញុំនឹងធ្វើវាភ្លាម»។

លោកបន្ថែមថា «ប្រសិនបើមានមនុស្សត្រូវបានសម្លាប់ ហើយតុលាការរារាំងពួកយើង ឬអភិបាលរដ្ឋ ឬក៏ចៅហ្វាយក្រុងរារាំងពួកយើង ពិតប្រាកដណាស់ ខ្ញុំនឹងធ្វើវា (ប្រើច្បាប់ប្រឆាំងការបះបោរ)»។

គួរបញ្ជាក់ថា ការស្ទង់មតិរមួយធ្វើឡើងដោយទូរទស្សន៍ CBS កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន បានរកឃើញថា៥៨ភាគរយនៃប្រជាជនអាមេរិកបានប្រឆាំងជំទាស់នឹងការដាក់ពង្រាយកងទ័ពតាមបណ្ដាទីក្រុង នៅក្នុងសហរដ្ឋអាមេរិក។ ក្រៅពីរដ្ឋ Illinois និងរដ្ឋ Oregon រដ្ឋ California ក៏បានដាក់ពាក្យបណ្ដឹងតាមផ្លូវច្បាប់ប្រឆាំងនឹងការដាក់ពង្រាយកងទ័ពដោយរដ្ឋបាលលោក ត្រាំ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង