**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ**ឡាវស្នើកម្ពុជាចែករំលែកបទពិសោធបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**រលកកំដៅនៅអឺរ៉ុបគឺជាការព្រមានរបស់ការប្រែប្រួលអាកាសធាតុ៖ កម្ពុជាត្រូវតែត្រៀមលក្ខណៈចាប់ពីថ្ងៃនេះ ដើម្បីប្រឈមនឹងបាតុភូត El Niño នាពេលខាងមុខ**សត្វទោចមកុដក្នុងព្រៃអង្គរកើតបានកូន១ក្បាលបន្ថែមទៀត ដែលធ្វើឱ្យកំណើនសត្វទោចមកុដសរុប ១៥ក្បាល**ប្រមុខកាទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនី នៃរដ្ឋកេបិច**រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យច្រាំងទន្លេមេគង្គដែលបាក់ស្រុតនៅក្រុងកំពង់ចាម ដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី**លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋមេរិក**សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង ស្ដីពីព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរឡើងវិញជាបណ្ដើរៗ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេរ នឹងយាងមកគង់ប្រថាប់នៅក្នុងមាតុប្រទេសជាមួយបងប្អូនជនរួមជាតិវិញ។**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន

ឯកឧត្ដម ចាយ បូរិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ជ័យលាភីសិស្សពូកែ ផ្នែកភាសាបាលី សំស្រ្តឹត និងសូត្របាតិមោក្ខ ឆ្នាំ២០២៥

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ជ័យលាភីសិស្សពូកែ ផ្នែកភាសាបាលី សំស្រ្តឹត និងសូត្របាតិមោក្ខ ឆ្នាំ២០២៥ ដោយមានព្រះសង្ឃ និងបេក្ខសមណសិស្ស-សិស្សសរុបចំនួន ២៤១អង្គ/នាក់ បានចូលរួមប្រឡង ក្នុងនោះផ្នែកបាតិមោក្ខ ចំនួន ៦១អង្គ និងផ្នែកភាសាបាលី សំស្រ្តឹតចំនួន ១៨៦ អង្គ/នាក់ នៅមណ្ឌលពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ពិធីនេះមានការ យាង និមន្ត និងអញ្ជើញចូលរួមពីសំណាក់ សម្ដេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លីមហេង ព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ សម្តេចព្រះអគ្គាធិការរង សម្តេច ព្រះមន្ត្រីសង្ឃ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ លោក លោកស្រី ថា្នក់ដឹកនាំក្រសួងធម្មការ និងសាសនា។

ឯកឧត្ដម ចាយ បូរិន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់ របស់សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង ព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ដែលទ្រង់ផ្ដួចផ្តើមឱ្យមានកម្មវិធី ប្រឡងនេះឡើង ដើម្បីពង្រឹងនូវការប្រតិបត្តិធម៌វិន័យ និងកសាងបាននូវមូលធនព្រះសង្ឃ ជំរុញឱ្យវិស័យពុទ្ធិកសិក្សាគ្រប់កម្រិតនៅទូទាំងព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើនទាំងបរិមាណ និងគុណភាពស្របតាមយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដមរដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា កម្ពុជាជាប្រទេសដ៏ចំណាស់មួយ មានវប្បធម៌សម្បូរបែប ហើយគុណតម្លៃនៃវប្បធម៌ខ្មែរ ផ្អែកលើមូលដ្ឋានព្រះពុទ្ធសាសនា ការរៀបចំកម្មវិធីប្រឡងនាពេលនេះ ពិតជាឆ្លើយតបបានយ៉ាងស័ក្តិសមបំផុត ចំពោះវិស័យពុទ្ធចក្រ និងអាណាចក្រ ព្រោះបាតិមោក្ខ គឺជាធម្មនុញ្ញ នៃព្រះពុទ្ធសាសនា ជាបញ្ញត្តិហាមឃាត់ដោយកាយ វាចា ចិត្ត ញ៉ាំងបុគ្គលអ្នកប្រតិបត្តិតាម ឱ្យរួចចាកពីអបាយ និងពីសេចក្តីទុក្ខបាន។ ចំណែកឯភាសាបាលី សំស្ក្រឹត ក៏មានសារៈសំខាន់ និងចាំបាច់ខ្លាំងណាស់សម្រាប់ព្រះពុទ្ធសាសនា មិនត្រឹមតែជាគ្រឹះដ៏រឹងមាំក្នុងការរក្សានូវពុទ្ធវចនៈដើម ឱ្យគង់វង់ស្ថិតស្ថេរប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងអក្សរសាស្ត្រខ្មែរ ក៏មានពាក្យកម្ចីជាច្រើនដែលបានមកពីភាសាបាលី និងសំស្ត្រឹត។

ឯកឧត្ដមរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖

ទី១៖ សូមឱ្យអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បន្តរៀបចំកម្មវិធីប្រឡងនេះ ឱ្យបានជារៀងរាល់ឆ្នាំ ដើម្បីធានាបាននូវភាពរឹងមាំ និងរីកចម្រើន នៃព្រះពុទ្ធសាសនា។

ទី២៖ សូមឱ្យព្រះចៅអធិការគ្រប់វត្តអារាម ចូលរួមពង្រឹងការធ្វើឧបោសថកម្មពោលគឺការសូត្របាតិមោក្ខ ឱ្យបានមួយខែពីរដង ដើម្បីធ្វើឱ្យព្រះពុទ្ធសាសនាក្លាយទៅជាបុញ្ញខេត្ត ដ៏ប្រពៃសម្រាប់ពុទ្ធបរិស័ទ។

ទី៣៖ រក្សាឱ្យបាននូវគុណតម្លៃនៃអត្តសញ្ញាណ និងភាពខ្លាំងនេះ ឱ្យបានគង់វង្ស ល្បីរន្ទឺ ទៅទូទាំងប្រទេស។

ទី៤៖ សូមឱ្យសមណសិស្ស សិស្សត្រូវខិតខំប្រឹងប្រែងបន្តទៀត អភិវឌ្ឍចំណេះដឹងខាងផ្នែកភាសាបាលី សំស្ក្រឹត និងបាតិមោក្ខ ឱ្យរឹងរិតតែមានភាពស្ទាត់ជំនាញខ្ពស់ ឱ្យទៅជាសក្តានុពលនៃវិស័យពុទ្ធិកសិក្សា។

ទី៥៖ គោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា «កែទម្រង់រស់ មិនកែទម្រង់ស្លាប់» ដូច្នេះអគ្គាធិការដ្ឋានពុទ្ធិកសិក្សា គប្បីធ្វើបច្ចុប្បន្នភាព កែទម្រង់កម្មវិធីសិក្សាដោយឈរលើអត្តសញ្ញាណ និងភាពខ្លាំងរបស់ខ្លួន ពោលគឺភាពខ្លាំងខាងផ្នែកអក្សរសាស្ត្រ បាលី សំស្រ្តឹត និងទស្សនវិជ្ជាព្រះពុទ្ធសាសនាជាដើម៕

អត្ថបទដែលជាប់ទាក់ទង