**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន

អនុប្រធានទី១រដ្ឋសភា៖ កំណែទម្រង់ការគ្រប់​គ្រងហិរញ្ញវត្ថុសាធារណៈ រដ្ឋបាលសាធារណៈ និងគម្រោងប្រព័ន្ធសភាអេឡិចត្រូនិច នឹងធ្វើឱ្យ​ស្ថាប័នរដ្ឋសភាធានាបាននូវការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាពនិងគណនេយ្យភាព

ភ្នំពេញ៖ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់រដ្ឋបាលសាធារណៈ និងគម្រោង​ប្រព័ន្ធ​សភាអេឡិចត្រូនិច មានភាពប្រទាក់​ក្រឡាគ្នា ដែលត្រូវពង្រឹងឲ្យគ្នាទៅវិញទៅមក ដើម្បីធ្វើឱ្យស្ថាប័នរដ្ឋសភា និងអគ្គលេខាធិការ​ដ្ឋានរដ្ឋសភា អាចធានាបាននូវការផ្តល់សេវា​សាធារណៈប្រកបដោយប្រសិទ្ធភាព និង​គណនេយ្យភាព។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធាន​ទី១ រដ្ឋសភា បានថ្លែងដូច្នេះនៅពិធីបិទកម្មវិធី​ផ្សព្វ​ផ្សាយស្តីពី លទ្ធផលការងារ និងទិសដៅបន្តនៃការ​អនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់រដ្ឋបាលសាធារណៈ និងគម្រោង​ប្រព័ន្ធសភាអេឡិចត្រូនិច (E-Parliament System)នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២ ខែ​តុលា ឆ្នាំ២០២៥។

ឯកឧត្តមអនុប្រធានទី១រដ្ឋសភាបានលើកឡើង​ថា​៖​​ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ៖យើងបាន​ពិនិត្យ​មើលវឌ្ឍនភាព​សំខាន់ៗដែលបានធ្វើឡើង​ក្នុងការពង្រឹងភាពជឿជាក់នៃថវិកា និងការ​បង្កើត​វិន័យសារពើពន្ធរបស់យើង និងដំណើរឆ្ពោះទៅរក​ការរៀបចំថវិកាផ្អែកលើកម្មវិធីក្នុងការឆ្លើយតបទៅនឹងកម្មវត្ថុគោលនយោបាយ។

ចំណែកការកែទម្រង់រដ្ឋបាលសាធារណៈ៖ ភាព​ជោគជ័យរបស់ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ វាអាស្រ័យទាំងស្រុងលើមន្ត្រីរាជការដែលមានសមត្ថភាព ឆន្ទៈ និងប្រកបដោយការលើកទឹកចិត្ត។ ការកែទម្រង់រដ្ឋបាលសាធារណៈ គឺជាមូលដ្ឋានគ្រឹះ នៃការលើកកម្ពស់ប្រសិទ្ធភាពធនធានមនុស្សការធ្វើទំនើបកម្ម រចនាសម្ព័ន្ធស្ថាប័ន និងការលើក​កម្ពស់វប្បធម៌នៃការលើកទឹកចិត្តដល់មន្ត្រីរាជការ។

ចំណែកប្រព័ន្ធសភាអេឡិចត្រូនិក៖ គម្រោង E-Parliament គឺជាការធ្វើទំនើបកម្មស្ថាប័ន និង​ផ្តល់​ឱ្យ យើងប្រើបច្ចេកវិទ្យា ទិន្នន័យកាន់​តែ​លឿន និង​មានប្រសិទ្ធភាព ដែលនឹងរួមចំណែកដល់ការលើក​កម្ពស់តម្លាភាព គណនេយ្យភាពនិងស័ក្កសិទ្ធភាព (ចំណាយតិច តែចំណេញច្រើន/Cost effective)។

ក្នុងនាមសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានិងក្នុងនាមឯកឧត្តមផ្ទាល់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតជាម យៀប បានសម្តែង​នូវក្តីរីករាយនិងអបអរសាទរចំពោះលទ្ធផលគួរជាទីមោទនៈ ដែលសម្រេចបានពីកិច្ចប្រជុំ​បូកសរុប​និង​ផ្សព្វផ្សាយស្តីពីលទ្ធផល ការងារ និងទិសដៅបន្ត នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់រដ្ឋបាល​សាធារណៈ​និង​ការអនុវត្តគម្រោងប្រព័ន្ធសភាអេឡិចត្រូនិច(E-Parliament System)។

ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និង​ដ៏ស្មោះស្ម័គ្របំផុតចំពោះសម្តេចរដ្ឋសភាធិបតី ដែល​ចំណាយ ពេលវេលាដ៏មមាញឹក និងមានតម្លៃ​អញ្ជើញចូលរួមជាអធិបតី បើកកម្មវិធីផ្សព្វផ្សាយ​នេះ ដោយបានលើកទឹកចិត្តនិងផ្តល់នូវ​អនុសា​ស​ន៍​សំខាន់ៗសំដៅបន្តដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ ឈានទៅកសាងនិងអភិវឌ្ឍ​ស្ថាប័ន​នីតិប្បញ្ញត្តិឱ្យកាន់តែមានការរីកចម្រើនរឹងមាំ បន្ថែម​ទៀត។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត សង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់​ពិត​ជាទទួលបាននូវពុទ្ធិចំណេះដឹងនិងបទ​ពិសោធ​ន៍​ជាច្រើនពីកម្មវិធីនេះដែល​នឹងជួយដល់ការគិតគូរ​ពិចារណានិងកែលម្អនូវចំណុចខ្វះខាត​របស់​អង្គភា​ព​​រាងៗខ្លួន ដើម្បីឈានទៅលើកកម្ពស់សមត្ថភាព នៃ ការផ្តល់សេវាជូនសមាជិក សមាជិការដ្ឋសភា និងថ្នាក់ដឹកនាំ ឱ្យកាន់តែមានគុណភាព ទាន់​ពេល​វេលា និងប្រកបដោយវិជ្ជាជីវៈ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ផ្តល់អនុសាសន៍មួយចំនួនដើម្បីជួយការអនុវត្តកំណែទម្រង់ទទួលបានប្រសិទ្ធភាពនិងជោគជ័យ

នៅក្នុងពិធីបិទកម្មវិធីផ្សព្វផ្សាយស្តីពីលទ្ធផលការងារ និងទិសដៅបន្តនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់រដ្ឋបាលសាធារណៈ និងគម្រោងប្រព័ន្ធសភាអេឡិចត្រូនិច (E-Parliament System)នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានផ្តល់អនុសាសន៍មួយចំនួនដើម្បីជួយឱ្យការអនុវត្តកំណែទម្រង់ទទួលបានជោកជ័យនិងប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានដាក់ចេញនូវអនុសាសន៍ចំនួន៥ចំណុច៖

ទី១-ក្នុងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា យើងគាំទ្រយ៉ាងពេញទំហឹង ចំពោះលទ្ធផល នៃអង្គប្រជុំនិងគាំទ្រទាំងស្រុងចំពោះអនុសាសន៍ណែនាំរបស់សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភាដែលនឹងក្លាយជាប្រទីបដ៏មានតម្លៃជាយុទ្ធសាស្រ្តក្នុងការយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់។

ទី២- យើងក៏សូមគាំទ្រយ៉ាងពេញលេញចំពោះរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ ម៉ឺងម៉ាត់ និងឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញកម្មវិធីកែទម្រង់ចំនួន៥ រួមមាន៖ កម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ, កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, កម្មវិធីកែទម្រង់តាមបែបវិមជ្ឈការនិងវិសហមជ្ឈការ, កម្មវិធីកែទម្រង់ប្រព័ន្ធយុត្តិធម៌, និងកម្មវិធីកែទម្រង់ច្បាប់។

ទី៣- ដោយឡែកសម្រាប់រដ្ឋសភា យើងត្រូវបន្តធ្វើការរួមគ្នា ប្រកបដោយឆន្ទៈមុតស្រួច និងមានសាមគ្គីផ្ទៃក្នុងជាធ្លុងមួយ មានគុណធម៌ ស្របតាមអភិក្រមទាំង៥(5R) របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ដែលរួមមាន៖ ទី១. ការថែរក្សាមន្ត្រី (Retain), ទី២. បណ្តុះបណ្តាលនិងថែរក្សាមន្ត្រី (Retrain and Retain),ទី៣. ពង្រាយមន្ត្រីឡើងវិញ (Reassign), ទី៤. កាត់បន្ថយមន្ត្រី (Retrench), និង ទី៥. ជ្រើសរើសមន្ត្រីថ្មី (Recruit)។

ទី៤- គណៈកម្មការជំនាញនីមួយៗរបស់រដ្ឋសភា ត្រូវបន្តធ្វើការតាមដាន និងធានាឲ្យបាននូវតម្លាភាព គណនេយ្យភាព ដើម្បីបន្តការងារកែទម្រង់ទាំងបីខាងលើ ដូចដែលកម្មវិធីផ្សព្វផ្សាយរបស់រដ្ឋសភាយើងរយៈពេល១ថ្ងៃនេះបានលើកឡើង ឱ្យបានទទួលជោគជ័យគ្រប់ដំណាក់កាល។

ទី៦- យើងត្រូវតែពន្លឿនកិច្ចការប្រព័ន្ធសភាអេឡិចត្រូនិក ដើម្បីបង្កើនប្រសិទ្ធភាពផ្នែកនីតិប្បញ្ញត្តិ និងតម្លាភាពសាធាណៈ ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត៕

អត្ថបទដែលជាប់ទាក់ទង