អគារផ្ទះល្វែងកម្ពស់ខ្ពស់ នៅក្នុងទីក្រុងញូវយ៉កសហរដ្ឋអាមេរិកបានដួលរលំ ប៉ុន្តែមិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ

ញូវយ៉ក៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP ផ្នែកមួយនៃអគារផ្ទះល្វែងកម្ពស់ខ្ពស់ នៅក្នុងទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិក បានដួលរលំ កាលពីថ្ងៃពុធ ថ្ងៃទី១ ខែតុលា ដោយបន្សល់ទុកនូវគំនរកម្ទេចកម្ទីថ្ម ប៉ុន្តែមិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ។
នាយកដ្ឋាន ពន្លត់ អគ្គិភ័យ ក្រុង មិន ទទួលបានរបាយការណ៍ អំពី អ្នក រង របួស ទេ ហើយកំពុងឆ្លើយតបទៅនឹងករណីផ្ទុះហ្គាស ដែលបណ្តាលឱ្យបាក់បំពង់បញ្ចេញផ្សែងនៃអគារកម្ពស់ ២០ជាន់ ក្នុងសង្កាត់ Bronx។ អភិបាលក្រុងញូវយ៉ក លោក Eric Adams និយាយថា ក្រុមមន្ត្រីនៅបន្តធ្វើការវាយតម្លៃលើផលប៉ះពាល់ទាំងស្រុង។
នាយកដ្ឋានប៉ូលិសក្រុងញូវយ៉ក បាននិយាយឱ្យដឹងថា នៅពេលទៅដល់កន្លែងកើតហេតុ អគារ Mitchel Houses ក្រុមមន្រ្តីសង្កេតឃើញ ផ្នែកមួយនៃអគារបានដួលរលំ។
គួរបញ្ជាក់ថា បំពង់បញ្ចេញផ្សែងពីអគារ នៅក្នុងទីក្រុងញូវយ៉ក ត្រូវបានប្រើប្រាស់សម្រាប់បញ្ចេញសំរាមចោល ដែលត្រូវបានដុតនៅក្នុងនោះតែម្តង៕

