សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាទេសចរណ៍ពិភពលោក!
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អបអរសាទរ ទិវាទេសចរណ៍ពិភពលោក (World Tourism Day) ២៧ កញ្ញា ១៩៨០ ~ ២៧ កញ្ញា ២០២៥ ក្រោមប្រធានបទ ៖ ទេសចរណ៍ និងបរិវត្តកម្មប្រកបដោយចីរភាព (Tourism and Sustainable Transformation)។
សម្ដេចបានលើកឡើងថា ការប្រារព្ធទិវាដ៏មានអត្ថន័យនេះ បានសបញ្ជាក់អំពីការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់របស់អង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism) ក៏ដូចជាបណ្តាប្រទេស លើសកលលោក រដ្ឋជាសមាជិក អង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍនានា ដោយបាននិងកំពុងផ្តោតលើ ការអភិវឌ្ឍវិស័យទេសចរណ៍ដោយឈរលើគោលការណ៍ចីរភាព ភាពធន់ និងបរិយាបន្ន។
សម្ដេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា ក្នុងន័យនេះ រដ្ឋជាសមាជិកទាមទារឱ្យមានអភិបាលកិច្ចល្អ ការដាក់ចេញផែនការយុទ្ធសាស្ត្រ និងការកំណត់អាទិភាព សកម្មភាពការងារច្បាស់លាស់ ជាមួយនឹងការតាមដានវាយតម្លៃការអនុវត្តជាប់ជាប្រចាំ ឱ្យស្របតាមគោលដៅ ចីរភាពរយៈពេលវែង៕
