**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត

ភាពយន្តរឿង «៧៣១»ញុះញង់ឱ្យមានការចងគំនុំឬទេ ?

ថ្ងៃទី ១៨ ខែ​កញ្ញា ភាពយន្តរឿង​​ «៧៣១»​​បាន​ចាប់ផ្តើម​ចាក់បញ្ចាំង​នៅ​ទូទាំង​ពិភពលោក គ្រាន់​តែបួន​ថ្ងៃ ​ទំហំសរុប​នៃ​ការ​លក់​សំបុត្រ​ភាពយន្តក៏លើសពី​​១ពាន់លាន​យាន់​ប្រាក់ចិន​ ។
ក្នុងរោង​ភាពយន្ត ឈុត​ឆាក​ក្នុង​ភាពយន្ត​បានបង្ហាញ​ឡើងវិញ​ពី​ទិដ្ឋភាពពិត​ប្រាកដនៃទង្វើ​ដ៏​​ហិង្សា​និង​ឃោរឃៅរបស់​កងទ័ពជប៉ុន​ដែល​ឈ្លានពាន​ប្រទេ​សចិន ​ រីឯនៅក្រៅ​រោង​កុន​​ មជ្ឈដ្ឋានសាធារណមតិ​អន្តរជាតិ​ចែក​ជា​ពីរ​ពួក​ ម្ខាង​ទាមទារ​ឱ្យ​​ប្រកាន់ឥរិយាបថត្រឹមត្រូវចំពោះប្រវត្តិ​សាស្ត្រ ការ​ពិត​ជាក់ស្តែងមិន​ត្រូវ​បិទបាំងទេ ។ ម្ខាង​ទៀត​ប្រញាប់​ច្រាន​ចោល​រឿងរ៉ាវក្នុង​ប្រវត្តិសាស្ត្រ​ ហើយ​ចាត់ទុក​ការ​បំភ្លេចចោល​ជា​ការ​សម្រាល​ទោស ។
ក្នុង​ការផ្សព្វផ្សាយ​អន្តរជាតិ​ ជប៉ុន​បាន​ឃោសនា​បំប៉ោង​ពីរូបភាពខ្លួន​ជា​ “អ្នក​រង​គ្រោះ​”ជា​បន្តបន្ទាប់ ឃោសនាបំប៉ោងសាចុះសាឡើង​ពីសោក​នាដកម្ម​នៃការ​ទម្លាក់គ្រាប់បែក​បរមាណូ​នៅក្រុង​​Hiroshima និង​ក្រុង​Nagasaki ក្នុង​ចេតនាបន្សាប​ការ​ពិត​នៃ​​ប្រវត្តិសាស្ត្រ​ ដែល​ខ្លួន​បាន​​បំផុស​សង្គ្រាម​ឈ្លាន​ពាន​ប្រទេស​ចិន​ កងពលលេខ៧៣១ និង​ការ​សម្លាប់​រង្គាល​នៅ​ក្រុង​ណានជីងជាដើម​ ។
ជប៉ុនបំភាន់​ការ​ពិត​ទាំង​ស្រុង ​​ ធ្វើ​ឱ្យ​ស្រពេច​​ស្រពិលនូវ​ចរិតសង្គ្រាម​និង​ទំនួលខុសត្រូវ ​ ចំណែក​អាមេរិក​ជ្រើសរើស​សហការ​ជាមួយ​ជប៉ុន​បញ្ចប់​សង្គ្រាម តើធ្វើបែប​នេះ​ វាទទួល​ខុសត្រូវ​ចំពោះ​អាយុជីវិត​របស់​ទាហានអាមេរិកចំនួនជាង២៤០០នាក់​ ដែលបានស្លាប់បាត់បង់ជីវិត​នៅក្នុងព្រឹតិ្តការណ៍ដែល​ជប៉ុន​វាយប្រហារកំពង់ផែ Pearl Harbor ទេ ? ​នេះមិន​មែនជា​រឿង​​អវត្តមាន​របស់សច្ចភាព​នោះទេ តែគឺជា​ការក្បត់​សច្ចភាព​ គឺជា​ការ​ជួញដូរ​ដ៏ស្មោក​គ្រោក​​រវាង​ប្រទេស​និង​ប្រទេស ។
និយាយរួម​ គោលបំណង​ដែល​យើ​ងរំលឹក​ឡើង​វិញពីប្រវត្តិសាស្ត្រ គឺ​ដើម្បី​បញ្ជាក់ពី​ការ​​ពិត ។ យើង​រៀបរាប់ពី​​ប្រវត្តិសាស្ត្រ គឺ​ដើម្បី​កុំ​ឱ្យផ្សព្វផ្សាយ​​ពាក្យភូត​​កុហក។ យើង​ប្រកាន់ខ្ជាប់​ពីការ​ពិតនៃ​ប្រវត្តិសាស្ត្រ គឺ​ដើម្បី​ប្រែ​ក្លាយ​ការចងចាំនេះ​ទៅជាទំនួលខុសត្រូវ​គ្រប់​ជំនាន់​ ​ ៕

អត្ថបទដែលជាប់ទាក់ទង