ប្រតិភូក្រសួងមហាផ្ទៃ ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃតួកគី

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា ជួបពិភាក្សាការងារជាមួយឯកឧត្តមអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី អំពីកិច្ចសហប្រតិបត្តិការរួមគ្នាលើបណ្ដុះបណ្ដាលនគរបាលជាតិ លើវិស័យបច្ចេកវិទ្យា និងកិច្ចការងារមួយចំនួនពាក់ព័ន្ធលើវិស័យឌីជីថល ផងដែរ។

