ក្រុមអ្នកសង្កេតការណ៍អន្ដរកាលអាស៊ាន ចុះត្រួតពិនិត្យទីតាំងដែលទាហានថៃរាយបន្លាលួស និងបាញ់ប្រហារដោយគ្រាប់បែកផ្សែង កាំភ្លើងគ្រាប់ជ័រ នៅភូមិព្រៃចាន់

បន្ទាយមានជ័យ៖ នៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះក្រុមអ្នកសង្កេតការណ៍អន្ដរកាលអាស៊ាន បានចុះទៅត្រួតពិនិត្យទីតាំងដែលទាហានថៃរាយបន្លាលួស និងបាញ់ប្រហារដោយគ្រាប់បែកផ្សែង កាំភ្លើងគ្រាប់ជ័រ ព្រមទាំងជំពាមគ្រាប់ឃ្លី មកលើប្រជាពលរដ្ឋ ព្រះសង្ឃ និងទាហានកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
សកម្មភាពចុះពិនិត្យទាំងយប់នេះ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក៏បានពន្យល់ និងបង្ហាញរូបភាពនៃសកម្មភាពបំពានម្ដងហើយម្ដងទៀតរបស់ក្រុមទាហានថៃ ក្នុងដែនអធិបតេយ្យរបស់កម្ពុជា ពិសេសនៅទីតាំងដីដែលជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋកម្ពុជារស់នៅ៕

