**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា

ក្រសួងទេសចរណ៍ រៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពគ្រូបង្គោលអាស៊ាន ស្ដីពីវិធានការសុវត្ថិភាព និងអនាម័យក្នុងវិស័យទេសចរណ៍

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពគ្រូបង្គោលអាស៊ាន ស្ដីពីវិធានសុវត្ថិភាព និងអនាម័យ សម្រាប់ប្រតិបត្តិករ និងសហគមន៍នៅក្នុងឧស្សាហកម្មទេសចរណ៍ ដែលសិក្ខាសាលានេះត្រូវបានធ្វើឡើងនៅខេត្តសៀមរាប នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ថុក សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និង លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តតំណាងឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាលនៃគណៈអិបាលខេត្ត។

លោក ង៉ូវ សេងកាក់ បានលើកឡើងថា គោលបំណងចម្បងនៃសិក្ខាសាលានេះ គឺដើម្បីបង្កើនការយល់ដឹងជាសាធារណៈអំពីគោលការណ៍ណែនាំសុវត្ថិភាព និងអនាម័យរបស់អាស៊ាន ដើម្បីលើកកម្ពស់ទំនុកចិត្តទេសចរ។

លោកបន្តថា គំនិតផ្ដួចផ្ដើមនេះនឹងរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើន។ សិក្ខាសាលានេះមានសារៈសំខាន់ណាស់ ព្រោះវានឹងផ្ដល់ចំណេះដឹងសំខាន់ៗដល់គ្រូបណ្ដុះបណ្ដាល ទាំងលើសុវត្ថិភាពចំណីអាហារ និងស្ដង់ដារអនាម័យក្នុងវិស័យទេសចរណ៍ទូទាំងអាស៊ីអាគ្នេយ៍។

លោកបន្ថែមថា សិក្ខាសាលានេះក៏ជួយផ្ដល់ការណែនាំជាក់ស្ដែងដល់ប្រតិបត្តិករ និងសហគមន៍ ដើម្បីការពារខ្លួនឯង ភ្ញៀវទេសចរ និងអ្នកពាក់ព័ន្ធដទៃទៀតពីជំងឺឆ្លងផ្សេងៗផងដែរ។ តាមរយៈការអនុវត្តវិធានការណ៍ទាំងនេះ ប្រទេសជាសមាជិកអាស៊ានអាចបង្ហាញពីការត្រៀមខ្លួន និងសមត្ថភាពរបស់ខ្លួនក្នុងការទទួលភ្ញៀវទេសចរប្រកបដោយសុវត្ថិភាព។

ឯកឧត្តម ថុក សុខុម បានថ្លែងថា ការបណ្ដុះបណ្ដាលដល់គ្រូបង្គោលមកពីបណ្ដាប្រទេសអាស៊ាន គឺដើម្បីឱ្យពួកគាត់អាចបន្តផ្សព្វផ្សាយចំណេះដឹងទាំងនេះដល់ប្រតិបត្តិករទេសចរណ៍នៅតាមបណ្ដាប្រទេសរៀងៗខ្លួន។ ការធ្វើបែបនេះនឹងជួយឱ្យអាជីវកម្មទេសចរណ៍កាន់តែមានលទ្ធភាពប្រកួតប្រជែង និងនិរន្តរភាព ដែលរួមចំណែកដល់ការស្ដារអាជីវកម្មឡើងវិញ និងត្រៀមខ្លួនសម្រាប់បញ្ហាប្រឈមនាពេលអនាគត។

ឯកឧត្តម ក៏បានជំរុញ និងលើកទឹកចិត្តឱ្យប្រតិបត្តិករ និងសហគមន៍ទាំងអស់ យកចិត្តទុកដាក់ខ្ពស់ចំពោះវិធានសុវត្ថិភាព និងអនាម័យ ដើម្បីកសាងទំនុកចិត្តឡើងវិញសម្រាប់ភ្ញៀវទេសចរ។

លើសពីនេះ ឯកឧត្តមក៏បានគូសបញ្ជាក់ពីតួនាទីសំខាន់របស់សហគមន៍មូលដ្ឋានក្នុងការអនុវត្ត និងថែរក្សាស្តង់ដារសុវត្ថិភាព និងអនាម័យ ក្នុងគោលបំណងធានាបាននូវសុវត្ថិភាពសម្រាប់ទាំងភ្ញៀវទេសចរ និងប្រជាជនក្នុងតំបន់ ព្រមទាំងដើម្បីឱ្យការអភិវឌ្ឍទេសចរណ៍មានភាពនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង