ឯកឧត្តម សុខ វាសនា ដឹកនាំកិច្ចប្រជុំឆ្លង រចនាសម្ព័ន្ធ និងតួនាទីភារកិច្ចផ្នែករបស់ការិយាល័យចំណុះនាយកដ្ឋាន ជនបរទេសអន្តោប្រវេសន្ត ជាអ្នកវិនិយោគឯកជន

ភ្នំពេញ៖នារសៀលថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លង រចនាសម្ព័ន្ធ និងតួនាទីភារកិច្ចផ្នែករបស់ការិយាល័យចំណុះនាយកដ្ឋាន ជនបរទេសអន្តោប្រវេសន្ត ជាអ្នកវិនិយោគឯកជន នៅសាលប្រជុំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម អគ្គនាយករង លោកប្រធាននាយកដ្ឋានរដ្ឋបាលសរុប លោកប្រធាននាយកដ្ឋាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្តជាអ្នកវិនិយោគឯកជន លោកអនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួន៕

