**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញបួងសួងចម្រើនសេចក្តីសុខ នាប្រាសាទអង្គវត្ត

ខេត្តសៀមរាប៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងមានការអញ្ជើញចូលរួមពីសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត  បានអញ្ជើញធ្វើពិធីបួងសួងចម្រើនសេចក្តីសុខ ដល់ប្រទេសកម្ពុជា នៅទីតាំងប្រាសាទអង្គរវត្ត (អង្គរតូច) ដែលជាដួងព្រលឹងនៃប្រជាជាតិកម្ពុជា ។

ពិធីជាទំនៀមទម្លាប់របស់ខ្មែរតាំងពីបុរាណនេះ បានធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ដែលប្រព្រឹត្តធ្វើចំនួន ៥កម្មវិធី និងស្ថិតនៅចំនួន៣ទីតាំង ។ កម្មវិធីទី១. ធ្វើឡើងនៅខាងមុខព្រះរាជដំណាក់ ស្ថិតក្នុងក្រុងសៀមរាបអង្គរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញថ្វាយបង្គំ នៅព្រះអង្គចេកព្រះអង្គចម បន្ទាប់មកសម្ដេចបានអញ្ជើញថ្វាយបង្គំនៅរូបសំណាក់លោកយាយទេព ។

ដោយក្នុងបរិវេណព្រះរាជដំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានប្រគេននូវទេយ្យទានចំពោះព្រះសង្ឃ ហើយបានឧទ្ទិសបុណ្យកុសល ជូនវិញ្ញាណក្ខន្ធអ្នកឧកញ៉ា មហាភក្តីសប្បុរិភោគាធិបតី  ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក បិតាមាតាបង្កើតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, វិញ្ញាណក្ខន្ធមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មវិញ្ញាណវិវឌ្ឍនា ប៊ុន សេងលី បិតាមាតាបង្កើតសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងវិញ្ញាណក្ខន្ធកុមារា ហ៊ុន កំសត់ ជាបុត្រាសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងញាតិការទាំង៧សណ្ដាន រួមទាំងវិញ្ញាណក្ខន្ធវីរៈជនពលី ក្នុងបុព្វហេតុការពារទឹកដី។

កម្មវិធីទី២. ប្រារព្ធពិធីបួងសួងនៅអភិរក្សអង្គរ ដោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេច ម៉ែន សំអន និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមទាំងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត បានធ្វើពិធីថ្វាយបង្គំព្រះអង្គកងជុំ, ពិធីថ្វាយបង្គំលោកតាដំបងដែក, ពិធីថ្វាយបង្គំមេទ័ពធំ, ពិធីថ្វាយបង្គំព្រះអង្គគោកធ្លក ជាមួយនឹងមានពិធីបួងសួង និងពិធីថ្វាយបង្គំព្រះអង្គជុំ ដែលមានការគោះគង យ៉ាងរន្ទឺរណ្ដំ។

កម្មវិធីទី៣. សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញធ្វើដំណើរទៅកាន់ប្រាសាទអង្គរតូច តាមច្រកចូលខាងកើត ដើម្បីប្រារព្ធពិធី ដោយសម្ដេចបានអញ្ជើញថ្វាយបង្គំព្រះអង្គរាជ្យ ជាមួយនឹងការបូជានូវភ្ញីផ្កា ស្លាធម៌ បាយសី ផ្លែឈើស្រស់ៗ ផ្លែដូងខ្ចីៗស្រស់ៗ ទឹកសុទ្ធ ភេសជ្ជៈ និងគ្រឿងរណ្ដាប់ជាច្រើនមុខទៀត ដែលបានដាក់លើជើងពានយ៉ាងសមសួន និងប្រកបដោយសេចក្តីគោរព។

គួរបញ្ជាក់ថា ខ្លោងទ្វារខាងលិច ដែលជាខ្លោងទ្វារចូលនេះ ហៅថា “គុកតារាជ” ។ ទីនេះតម្កល់ប្រតិមាព្រះនរាយណ៍មួយអង្គ មានព្រះហស្ថ៨ កម្ពស់ប្រមាណ ៣ម៉ែត្រ ហើយអ្នកស្រុកហៅថា “តារាជ” ។ តារាជនេះ ត្រូវបានអ្នកស្រុកនៅសៀមរាប ឬអ្នកមកពីទីឆ្ងាយនានា ធ្វើការគោរពបន់ស្រន់ ពុំដែលដាច់ឡើយ ព្រោះតែភាពល្បីល្បាញ នៃឫទ្ធានុពភាពដ៏អស្ចារ្យរបស់ព្រះអង្គ។ លើសពីនេះទៀត អ្នកស្រុកសៀមរាបអង្គរ ក៏តែងតែប្រារព្ធពីធីឡើងតារាជ នៅថ្ងៃ៣កើត ខែមាឃជារៀងរាល់ឆ្នាំ ដើម្បីសុំនូវសេចក្តីសុខសប្បាយ ដោយសារនៅថ្ងៃនោះ ជាទូទៅអ្នកទីក្រុងអង្គរ គេធ្វើពិធីបិទវដ្ដស្រូវហៅថា “ឡើងមាឃ” ។

បន្ទាប់ពីថ្វាយបង្គំព្រះអង្គរាជ និងថ្វាយគ្រឿងរណ្ដាប់ផ្សេងៗ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអញ្ជើញថ្វាយបង្គំព្រះនាងលក្ស្មី ។ ព្រះនាងលក្ម្សី ឬព្រះម៉ែលក្ម្សី គឺជាព្រះសក្ដិ នៃព្រះនរាយណ៍ ព្រះនាងកើតឡើងដំបូង ក្នុងរឿងកូរសមុទ្រទឹកដោះ។ ព្រះនាងមានរូបសម្ផស្សដ៏ល្អលើសលប់ ដែលជាទីចាប់អារម្មណ៍ របស់ព្រះអាទិទេពជាច្រើនក្នុងស្ថានសួគ៌។

បន្ទាប់មកទៀតសម្ដេចប្រធានកាកបាទក្រហមកម្ពុជា បានថ្វាយបង្គំព្រះអង្គរយពាន់។ ព្រះអង្គរយ ព្រះអង្គពាន ជាទីសក្ការបូជាមួយកន្លែង ស្ថិតក្នុងប្រាសាទអង្គរវត្ត។ ដោយប្រជាពលរដ្ឋជិតឆ្ងាយ មិនថាបរទេស តែងចូលទៅអុជធូបគោរពបូជា ដើម្បីសុំសេចក្តីសុខសប្បាយ ពេលទៅដល់ទីនោះ។

សម្រាប់កម្មវិធីទី៤. គឺពិធីថ្វាយបង្គំព្រះអង្គបាកាន នៅកំពូលអង្គរវត្ត (មានបួនទិស)  ។ ចំណែកកម្មវិធីទី៥. ការថ្វាយបង្គំព្រះអង្គពេជ្រ ។ សរុបសេចក្តីមក ពិធីបួងសួងចម្រើនសេចក្តីសុខនេះ បានប្រព្រឹត្តិទៅដោយរលូន និងជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង