**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

សម្តេច ឃួន សុដារី បានជម្រាបជូនគណៈប្រតិភូសភាអូស្រ្តាលី ពីតម្លៃសន្តិភាព សម្រាប់កម្ពុជា តំបន់និងសកលលោក 

ភ្នំពេញ÷សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិក្សាការងារជាមួយ លោកជំទាវ ហ្វីអូណា ហ្វីលីព (Fiona Phillip) ប្រធានគណៈកម្មាធិការ អចិន្ត្រៃយ៍ខាងវិស័យអភិវឌ្ឍន៍តំបន់ ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសភាអូស្រ្តាលី ក្នុងពេលដែលលោកជំទាវ ដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។

ជំនួបពិភាក្សាការងារនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ក្រោយពីរដ្ឋសភា បានពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ក្នុងការលើកកម្ពស់សន្តិភាព និងសន្តិសុខតំបន់ និងពិភពលោក។

សម្តេចប្រធានរដ្ឋសភា បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានដ៏មានតម្លៃរបស់គណៈប្រតិភូសភាអូស្រ្តាលីនៅក្នុងឱកាសនេះថា ពិតជាមានសារៈសំខាន់ជាសារវ័ន្ត ជាពិសេសក្នុងបរិបទ នៃកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌស្ថាប័ននីតិប្បញ្ញត្តិរវាងរដ្ឋសភាកម្ពុជា និងអូស្រ្តាលី ក៏ដូចជាការពង្រឹងពង្រីកទំនាក់ទំនងដ៏ល្អនៃប្រទេសទំាងពីរដែលមានសា្រប់ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជាស្រឡាញ់សន្តិភាព ដោយសារខ្លួនបានឆ្លងកាត់សង្រ្គាមជាច្រើនទសវត្សរ៍ហើយបានស្គាល់យ៉ាងច្បាស់ពីទុក្ខវេទនាពីសង្រ្គាម។ កម្ពុជាតែងតែចូលរួមជាមួយពិភពលោកក្នុងការលើកម្ពស់ និងការពារសន្តិភាព។ មានសន្តិភាពទើបមានការអភិវឌ្ឍន៍។ ដោយសារការស្រឡាញ់និងការថែរក្សាសន្តិភាពទំាងនៅក្នុងប្រទេស ក៏ដូចជានៅតំបន់ កម្ពុជាបានប្រកាន់ខ្ជាប់នូវធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍ច្បាប់អន្តរជាតិ ជាពិសេសការរួមរស់ដោយភាពសុខដុមរមនាជាមួយប្រទេសជិតខាងគ្នា តាមរយៈស្មារតី “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” នៅក្នុងការដោះស្រាយជម្លោះជាមួយប្រទេសថៃ។

សម្តេចរដ្ឋសភាធិបតី បានបន្តថា  កម្ពុជាបានប្តេជ្ញាចិត្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងឈរលើការគោរពបទឈប់បាញ់ សំដៅដោះស្រាយបញ្ហាព្រំដែន តាមស្មារតីកិច្ចប្រជុំពិសេសកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា កម្ពុជាយល់ច្បាស់ថា ដើម្បីអនុវត្តឱ្យបាននូវបទឈប់បាញ់ ការកសាងសន្តិភាពយូរអង្វែង និងការវិលត្រឡប់មកវិញនូវទំនាក់ទំនងជាអ្នកជិតខាងល្អ ចាំបាច់ត្រូវជំរុញការដាក់ពង្រាយក្រុមអ្នកសង្កេតការណ៍ឱ្យបានកាន់តែមានប្រសិទ្ធភាព។

លោកជំទាវ ហ្វីអូណា ហ្វីលីព បានថ្លែងអំណរគុណជូនសម្តេចប្រធានរដ្ឋសភាដែលបានចំណាយពេលវេលាដ៏មាមាញឹក ទទួលស្វាគមន៍គណៈប្រតិភូយ៉ាងកក់ក្តៅនៅក្នុងឱកាសនេះ។  នៅក្នុងដំណើរទស្សនកិច្ចរយៈពេលខ្លីនៅកម្ពុជានេះ គណៈប្រតិភូបានធ្វើទស្សនកិច្ចនៅខេត្តសៀមរាបផងដែរ។ លោកជំទាវប្រធានគណៈប្រតិភូ បានជម្រាបជូនសម្តេចប្រធានរដ្ឋសភាអំពីកិច្ចសហប្រតិបត្តិការអូស្រ្តាលីជាមួយកម្ពុជា មានច្រើនវិស័យ នៅក្នុងនោះអ្នកស្ម័គ្រចិត្តអូស្រ្តាលី បានបញ្ជួនមកកម្ពុជា ជារៀងរាល់ឆ្នាំ ដើម្បីបំពេញបេសកកម្មលើការងារ សុខាភិបាល អប់រំសហគមន៍ ការបណ្តុះបណ្តាលជំនាញដល់កុមារនិងស្រ្តីរងគ្រោះពីអំពើហិង្សា ការអប់រំអំពីសមភាពយេនឌ័រ ការបណ្តុះបណ្តាលសហគមន៍ជនជាតិដើមភាពតិច ជាដើម។

លោកជំទាវ បានថ្លែងការកោតសរសើរអំពីការរីកចម្រើនរបស់កម្ពុជា ដែលកសាងបាននូវសមិទ្ធផលធំៗជាច្រើន នៅក្នុងនោះ អាកាសយានដ្ឋានធំ ទំនើប ដែលទើបបើកដំណើរការនេះ ទទួលបានការចាប់អារម្មណ៍ជាខ្លំាង។ លោកជំទាវ ហ្វីអូណា ហ្វីលីព បានយល់ស្របនឹងការលើកឡើងរបស់   សម្តេចប្រធានរដ្ឋសភា អំពីតម្លៃនៃសន្តិភាព។
សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ថា រដ្ឋសភាកម្ពុជា គាំទ្រចំពោះអនុស្សរណៈនិងកិច្ចព្រមព្រៀងនានាដែលរដ្ឋាភិបាលប្រទេសទំាងពីរ(កម្ពុជា-អូស្រ្តាលី) បានធ្វើរួមគ្នាកន្លងមក។ មួយគ្នានេះ ក្នុងនាមរដ្ឋសភាកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល  សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋាភិបាល សភា និងប្រជាពលរដ្ឋអូស្រ្តាលី ដែលបានផ្តល់ការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកស្មារតី និងសម្ភារៈ រួមចំណែកដល់ការស្តារ ថែរក្សាសុខសន្តិភាព និងការកសាងអភិវឌ្ឍន៍ប្រទេសកម្ពុជារហូតដល់បច្ចុប្បន្ន។

សម្តេចបានស្នើអូស្រ្តាលី ពិនិត្យលទ្ធភាពបង្កើនការវិនិយោគ និងគំាទ្រដល់ការអភិវឌ្ឍន៍កម្ពុជាបន្ថែមទៀត ទំាងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច អប់រំ បច្ចេកវិទ្យានិងទេសចរណ៍ ពិសេសជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជានិងអូស្រ្តាលី៕

អត្ថបទដែលជាប់ទាក់ទង