**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​​​​ មេបញ្ជាការ បាន​បរិច្ចាគ​ថវិកា​ចំនួន​១,២៨០.០០០រៀល ក្នុងការឧបត្ថម្ភ​ទៅ​ដល់ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យឆេះផ្ទះមួយគ្រួសារនិង​ប្រជាពល​រដ្ឋ​មាន​ជីវភាព​ខ្វះខាត ជួបការ​លំបាក​ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំគណៈប្រតិភូ ទៅចូលរួមពិធីសម្ពោធពិព័រណ៍ចិន-អាស៊ាន លើកទី២២ ឆ្នាំ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ៖ តាមការចាត់តាំងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូទៅចូលរួមសម្ពោធពិព័រណ៍ចិន-អាស៊ាន លើកទី២២ ឆ្នាំ២០២៥ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-២១ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមប្រធានបទ «បញ្ញា និងនវានុវត្តន៍ឌីជីថលជួយជំរុញការអភិវឌ្ឍ – ការប្រើប្រាស់កាលានុវត្តភាពថ្មីៗនៃតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ៣.០ ដើម្បី
កសាងសហគមន៍ ចិន-អាស៊ាន ដែលកាន់តែជិតស្និទ្ធ និងមានអនាគតរួម»។

តាមកម្មវិធី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី នឹងឡើងថ្លែងសុន្ទរកថាបើកក្នុងពិធីសម្ពោធពិព័រណ៍ចិន-អាស៊ាន លើកទី២២ ឆ្នាំ២០២៥ នេះ និងអញ្ជើញកាត់ខ្សែបូបើកសម្ពោធពិព័រណ៍ចិន-អាស៊ានជាផ្លូវការព្រមទាំងអញ្ជើញកាត់ខ្សែបូសម្ពោធស្ដង់ពិព័រណ៍ពាណិជ្ជកម្មកម្ពុជានិងពន្លាជាតិកម្ពុជាផងដែរ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ព្រមទាំងវិនិយោគិន ធុរជន ពាណិជ្ជករ និងអាជីវករជាច្រើននាក់។

ការចូលរួមពិព័រណ៍ចិន-អាស៊ាននេះមានគោលបំណងដើម្បីផ្សព្វផ្សាយពីផលិតផលសក្តានុពលរបស់កម្ពុជា, ស្វែងរកទីផ្សារនាំចេញទំនិញពីកម្ពុជានិងពង្រឹងភាពជាម្ចាស់នៃវិស័យឯកជនឱ្យមានបណ្តាញជាអន្តរជាតិ, ទាក់ទាញវិនិយោគិនឱ្យមកវិនិយោគនៅកម្ពុជា តាមរយៈការរៀបចំវេទិកាធុរកិច្ច និងកិច្ចពិភាក្សាធុរកិច្ច, ពង្រឹងកិច្ចសហប្រតិបត្តិការល្អ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការទូតរវាងកម្ពុជា-ចិន និងរវាងកម្ពុជាជាមួយបណ្តាប្រទេសនានាក្នុងតំបន់ ជាពិសេសប្រទេសមាជិកអាស៊ាន និងផ្សព្វផ្សាយវប្បធម៌ អរិយធម៌ សំដៅទាក់ទាញភ្ញៀវទេសចរ។ លើសពីនេះ ពិព័រណ៍ចិន-អាស៊ាន ក៏នឹងផ្ដល់ឱកាសដល់កម្ពុជាចូលរួមក្នុងវេទិកាពាណិជ្ជកម្មនានា និងរៀបចំវេទិកាជំរុញសកម្មភាពពាណិជ្ជកម្មនិងវិនិយោគរបស់កម្ពុជា។ តាមការគ្រោងទុក កម្ពុជានឹងមានការរៀបចំវេទិកាជំរុញធុរកិច្ច វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន និងពិធីចុះកិច្ចសន្យាពាណិជ្ជកម្មរវាងក្រុមហ៊ុនចិន និងក្រុមហ៊ុនកម្ពុជាក្នុងអំឡុងពេលកម្ពុជាចូលរួមពិព័រណ៍ដ៏មានសារៈសំខាន់នេះ។

សូមបញ្ជាក់ជូនផងដែរថា ក្នុងឱកាសនៃការចូលរួមកម្មវិធីខាងលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏នឹងមានជំនួបពិភាក្សាការងារជាមួយឯកឧត្តម HAN Zheng អនុប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម WEI Tao អភិបាល នៃតំបន់ស្វយ័តក្វាងស៊ី ព្រមទាំងវិស័យឯកជនចិនមួយចំនួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង