ឯកឧត្តម ប្រាក់ សុខយូរ ដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្ដីពីកិច្ចសហប្រតិបត្តិការជាមួយ អង្គការ អ៉ិកស៉ីដ វើលវាយដ៏ (Exceed worldwide)

ភ្នំពេញ៖នៅព្រឹក ថ្ងៃទី១២ ខែកញ្ញា ឯកឧត្តម ប្រាក់ សុខយូរ រដ្ឋលេខាធិការប្រចាំការ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្ដីពីកិច្ចសហប្រតិបត្តិការជាមួយ អង្គការ អ៉ិកស៉ីដ វើលវាយដ៏ (Exceed worldwide) ជាមួយលោក Cason Hart នាយកប្រតិបត្តិ អង្គការអ៉ិកស៉ីដ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រោមឱវាទក្រសួង និងក្រុមការងារជំនាញអង្គការ អ៉ិកស៉ីដ វើលវាយដ៏ ដែលមានគោលបំណង ដូចខាងក្រោម:
១. កិច្ចសហការ និងការគាំទ្ររវាងក្រសួង ស.អ.យ និងអង្គការអ៉ិកស៉ីដ វើលវាយដ៏ (Exceed worldwide) សម្រាប់ឆ្នាំបន្ទាប់
២. ការពិភាក្សាជាយុទ្ធសាស្ដ្រលើការងារស្ដារលទ្ធភាពពលកម្មសម្បទា និងការងារអទិភាពសម្រាប់ក្រសួង ស.អ.យ និងអង្គការអ៉ិកស៉ីដ វើលវាយដ៏ (Exceed worldwide) សម្រាប់ឆ្នាំបន្ទាប់
៣. ការគាំទ្រ និងការចែករំលែកនូវកម្លាំងការងារផ្នែកអវយៈសិប្បនិម្មិត និងរណបដល់មូលនិធិជនពិការតាមរយៈកម្មវិធីរបស់ប្រទេសមីយ៉ានម៉ា
៤. ការធ្វើបច្ចុប្បន្នភាពលើវឌ្ឍនភាពរបស់មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាទាំង៣កន្លែង ដែលសហការគាំទ្រដោយក្រសួង ស.អ.យ និងអង្គការអ៉ិកស៉ីដ (Exceed Worldwide) នៅរាជធានីភ្នំពេញ, ខេត្តកំពង់ឆ្នាំង និងខេត្តព្រះសីហនុ ។

