**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

សំបុត្រមួយច្បាប់របស់លោក Xi Jinping ផ្ញើជូនគ្រូបង្រៀនរបស់លោក

“អ្នកគ្រូ Chen៖ ជំរាបសួរ! ខ្ញុំបានទទួលសំបុត្ររបស់អ្នកហើយ ។ សូមថ្លែងអំណរគុណ ចំពោះអ្នកគ្រូដែលបានជូនអំណោយសៀវភៅអក្សរសិល្ប៍កុមារ។ ខ្ញុំសូមកោតសរសើរយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់អ្នកគ្រូបន្ទាប់ពីចូលនិវត្តន៍…ខ្ញុំមិនភ្លេចគុណគ្រូរបស់ខ្ញុំជារៀងរហូត។
នេះជាសំបុត្រដែលលោក Xi Jinping បានសរសេរកាលពីជាង ២០ ឆ្នាំមុន ដើម្បីផ្ញើជូនចំពោះលោកស្រី Chen Qiuying ជាគ្រូបង្រៀនលោកនៅអនុវិទ្យាល័យ បន្ទាប់ពីលោកទទួលបានសៀវភៅពីគ្រូបង្រៀន ។ កាលនោះលោកកាន់តំណែងជាលេខាធិការរងនៃគណៈកម្មាធិការបក្សប្រចាំខេត្ត Fujian និងជាអភិបាលស្តីទីនៃខេត្តនេះ ។
ថ្លែងក្នុងសំបុត្រនេះ លោក Xi Jinping បានលើកឡើងជាពិសេសថា ការគោរពគ្រូបង្រៀន និងការអប់រំ គឺជាគុណធម៌ប្រពៃណីរបស់ប្រជាជាតិចិន។ “ដូចដែលលោកប្រធានរដ្ឋចិនម៉ៅសេតុង បានថ្លែងទៅកាន់លោក Xu Teli ថា៖ កាលពីមុន លោកជាគ្រូរបស់ខ្ញុំ ឥឡូវនេះលោកក៏នៅតែជាគ្រូរបស់ខ្ញុំ ហើយនាពេលអនាគត លោកនៅតែជាគ្រូរបស់ខ្ញុំ “។
“ខ្ញុំមានគ្រូជាច្រើនរូប ហើយមកទល់សព្វថ្ងៃនេះ ខ្ញុំនៅតែចងចាំរូបរាងរបស់ពួកគាត់។ ពួកគាត់បានបង្រៀនខ្ញុំនូវចំណេះដឹង និងធ្វើឱ្យខ្ញុំក្លាយជាមនុស្សល្អ ដែលបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ខ្ញុំ” ។ លោក Xi Jinping តែងតែអនុវត្តជាក់ស្តែងដើម្បីសម្តែងការដឹងគុណចំពោះគ្រូបង្រៀន ។
នៅខែកញ្ញាឆ្នាំ ២០១៦ លោក Xi Jinping បានទស្សនកិច្ចទៅកាន់សាលា Beijing Bayi ដែលលោកធា្លប់ចូលរៀន ។ លោកបានថ្លែងថា “ខ្ញុំពិតជារីករាយណាស់ដែលឃើញគ្រូទាំងអស់មានស្មារតីរឹងមាំបែបនេះ។ កាលពីមុន គ្រូតឹងរ៉ឹងជាមួយពួកយើង។ ឥឡូវនឹកឡើងវិញ ឃើញថា គឺបានផ្តល់ផលប្រយោជន៍សម្រាប់យើងពេញមួយជីវិត”។
គ្រូម្នាក់បាននិយាយថា “អ្នកបាននាំមកនូវសុភមង្គលដល់ប្រជាជន”។
លោក Xi Jinping បានឆ្លើយតបថា “នេះគឺមកពីគ្រូបង្រៀនដែលបានបណ្តុះបណ្តាលពួកយើង” ។
លោក Xi Jinping តែងតែកោតសរសើរចំពោះគ្រូបង្រៀនឆ្នើម។
លោកបានកោតសរសើរចំពោះគ្រូបង្រៀននៃសាលាបឋមសិក្សាជនបទមួយនៅទីក្រុង Chongqing ថា “ខ្ញុំសង្ឃឹមថានឹងឃើញគ្រូបង្រៀននៅជនបទជាច្រើនដូចអ្នកទាំងអស់គ្នា ដើម្បីបណ្តុះបណ្តាលអ្នកជំនាន់ក្រោយដ៏ឆ្នើមសម្រាប់ប្រទេសជាតិ និងស្រុកកំណើតរបស់យើង។ ការងារអ្នកទាំងអស់គ្នាពិតជាមានន័យខ្លាំងណាស់”។
ពេលទស្សនកិច្ចនៅសាកលវិទ្យាល័យគរុកោសល្យប៉េកាំង លោក Xi Jinping រំភើបចិត្តណាស់ពេលនិយាយពីរឿងរ៉ាវរបស់គ្រូបង្រៀនឆ្នើមជាច្រើន លោកបានថ្លែងថា “នេះជាសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់មនុស្សជាតិ” ។ លោកបានបន្ថែមថា “គ្រូខ្លះចំណាយប្រាក់ខែមានកំណត់ ដើម្បីផ្គត់ផ្គង់សិស្សក្រីក្រ ខ្លាចពួកគេបោះបង់ឱកាសចូលរៀន ខ្លះប្រើចំណូលដើម្បីទិញឧបករណ៍បង្រៀន ខ្លះស្ពាយសិស្សទៅសាលារៀន ខ្លះទោះជាពិការក៏ដោយ ក៏នៅតែបង្រៀនសិស្សដដែល។ រឿងរ៉ាវទាំងនេះធ្វើឱ្យអ្នកផងទាំងពួងរំជួលចិត្ត និងស្រក់ទឹកភ្នែក។”
ការជួបគ្រូល្អគឺជាសំណាងក្នុងឆាកជីវិត មានគ្រូបង្រៀនល្អគឺជាកិត្តិយសរបស់សាលា ហើយការលេចចេញគ្រូឆ្នើមជាបន្តបន្ទាប់គឺជាក្តីសង្ឃឹមរបស់ប្រជាជាតិ។
នាពេលថ្មីៗនេះ តំណាងគ្រូបង្រៀននៅជនបទចំនួនប្រាំបីនាក់បានសរសេរសំបុត្រផ្ញើជូនចំពោះលោក Xi Jinping ដើម្បីរាយការណ៍អំពីការងារ និងបទពិសោធរបស់ពួកគេក្នុងវិស័យអប់រំនៅជនបទ និងបង្ហាញពីការប្តេជ្ញាចិត្តក្នុងការប្រកាន់ខ្ជាប់នូវគោលបំណងដើម និងបន្តបង្រៀនសិស្សនៅជនបទ ។
កាលពីថ្ងៃទី៨ ខែកញ្ញា ថ្លែងក្នុងសំបុត្រឆ្លើយតបរបស់លោក Xi Jinping បានរំលឹកម្តងទៀតថា គ្រូបង្រៀនគឺជាមូលដ្ឋានគ្រឹះនៃការអប់រំ។
“សង្ឃឹមថាអ្នកទាំងអស់គ្នានឹងបន្តប្រកាន់ខ្ជាប់នូវគោលបំណងដើមនៃការអប់រំ លើកកម្ពស់សមត្ថភាពរបស់ខ្លួនដើម្បីបង្រៀនសិស្សានុសិស្សឱ្យរីកចម្រើនលូតលាស់បានល្អ ធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីបណ្តុះបណ្តាលអ្នកកសាងនិងអ្នកបន្តវេនដ៏ឆ្នើមសម្រាប់ប្រទេសជាតិ និងរួមចំណែកថ្មីដល់ការជំរុញការអភិវឌ្ឍជនបទនិងការកសាងប្រទេសខ្លាំងខាងវិស័យអប់រំ ។

អត្ថបទដែលជាប់ទាក់ទង