**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

មនុស្សជំនិតលោក ត្រាំ ត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារស្លាប់ ពេលថ្លែងសំណេះសំណាលជាមួយនិស្សិតនៅរដ្ឋយូថា

វ៉ាស៊ីនតោន៖ មនុស្សជំនិតរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ គឺលោក ឆាលី ឃើក វ័យ៣១ឆ្នាំ ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារស្លាប់ ពេលកំពុងថ្លែងសំណេះសំណាលជាមួយនិស្សិតនៅរដ្ឋយូថា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។

សកម្មជនស្ដាំនិយមអាមេរិក និងជាអ្នកអត្ថាធិប្បាយដ៏មានប្រជាប្រិយភាពម្នាក់ លោក Charlie Kirk ដែលជាមនុស្សជំនិតម្នាក់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងពិធីសំណេះសំណាលនៅឯសាកលវិទ្យាល័យមួយក្នុងរដ្ឋ Utah កាលពីថ្ងៃពុធ ទី១០ ខែកញ្ញា ខណៈអភិបាលរដ្ឋ Utah បានចាត់ទុកថានេះជាការធ្វើឃាត មានបង្កប់ចេតនានយោបាយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អាជ្ញាធរអាមេរិកមិនទាន់អាចកំណត់អត្តសញ្ញាណជនសង្ស័យនៅឡើយទេ បន្ទាប់ពីការធ្វើឃាតកើតឡើង។ នាយក FBI លោក Kash Patel បានឱ្យដឹងថាជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួនដើម្បី សួរចម្លើយ និងក្រោយមកត្រូវបានដោះលែងវិញ។ តាមលោក Kash Patel ការស៊ើបអង្កេតកំពុងបន្តធ្វើឡើង ហើយអាជ្ញាធរនឹងបន្តបញ្ចេញព័ត៌មានឱ្យមានតម្លារភាព។

ជុំវិញករណីធ្វើឃាតលោក Charlie Kirk ផងដែរ អភិបាលរដ្ឋ Utah លោក Spencer Cox បានលើកឡើងក្នុងសន្និសីទសារព័ត៌មានថាប៉ូលិសកំពុងសួរចម្លើយជនសង្ស័យម្នាក់ ដោយមិនបាន បញ្ជាក់អ្វីលម្អិតនោះទេ។ ប៉ុន្តែ ក្នុងសន្និសីទសារព័ត៌មាននោះដែរ លោក Beau Mason ជាស្នងការនៃនាយកដ្ឋានសុវត្ថិភាពសាធារណៈនៃរដ្ឋ Utah បានអះអាងថាខ្មាន់កាំភ្លើងកំពុងរត់គេចខ្លួន នៅឡើយ។

ក្នុងវីដេអូបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម គេឃើញលោក Charlie Kirk មានអាយុ៣១ឆ្នាំ កំពុងអង្គុយសំណេះសំណាលជាមួយក្រុមនិស្សិតនៅខាងក្រៅសាកលវិទ្យាល័យ Utah Valley University ក្នុងទីក្រុង Orem រដ្ឋ Utah នៅម៉ោងប្រហែល ១២៖២០នាទីថ្ងៃត្រង់ កាលពីថ្ងៃពុធ។ អង្គុយបានមួយសន្ទុះស្រាប់តែឮស្នួរគ្រាប់កាំភ្លើង ហើយលោក Kirk បានយកដៃស្ទាបក ហើយក៏ដួលពីលើកៅអីអង្គុយ ធ្វើឱ្យភាពចលាចលកើតឡើង។

វីដេអូមួយផ្សេងទៀតបានបង្ហាញពីឈាមហូរចេញពីករបស់លោក Kirk ភ្លាមៗក្រោយលោកត្រូវបានគេបាញ់ប្រហារ។ អាជ្ញាធរអាមេរិកបានឱ្យដឹងថាខ្មាន់កាំភ្លើងទំនងជាបើកការបាញ់ប្រហារចេញពីលើ ដំបូល ហើយមានមនុស្សជាង ៣០០០នាក់បានចួលរួមក្នុងពិធីសំណេះសំណាលនោះ។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យរដ្ឋាភិបាលអាមេរិកបង្ហូតទង់ជាតិពាក់កណ្ដាលរហូតដល់ថ្ងៃអាទិត្យចុងសប្ដាហ៍ជាការគោរពដល់លោក Charlie Kirk។ លោក Charlie Kirk គឺជា មនុស្សម្នាក់ដែលបានចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកាលពីឆ្នាំ២០២៤ ដោយបានរួមចំណែកជួយឱ្យលោក ត្រាំ ជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកក្នុងអាណត្តិទី២។ ការសម្លាប់មនុស្សជំនិតរបស់លោក ត្រាំ កើតមានឡើងចំពេលចរន្តវាយប្រហារ ឬប៉ុនប៉ងធ្វើឃាតអ្នកនយោបាយអាមេរិកកើតឡើងជាបន្តបន្ទាប់ ក្នុងនោះរួមមានទាំងការប៉ុនប៉ងធ្វើឃាតលោក ត្រាំ មិនបានសម្រេចដល់ទៅ២លើក ហើយនេះក៏ជាការបង្ហាញពីអំពើហិង្សានយោបាយដ៏ស្រួចស្រាល់ក្នុងសង្គមអាមេរិកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង