**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប**អុីស្រាអែល វាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់**កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ឃាត់ខ្លួនមនុស្ស ១៨នាក់**សម្តេចតេជោ ចែករំលែកអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»**សមាជិកសភា AFPPD ប្តេជ្ញាចិត្តផ្តល់ភាពអង់អាច និងលើកកម្ពស់សុខុមាលភាព អប់រំ សុខភាព និងការងារសមរម្យសម្រាប់យុវជន**ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ**សម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ

បទវិភាគ៖និមិត្តសញ្ញានៃការតស៊ូប្រយុទ្ធបង្ហូរឈាម៖ផ្លូវថ្នល់ Stilwell និងស្មារតីដ៏មហិមានៃសង្រ្គាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនដែលឆ្លងកាត់ពេលវេលានិងលំហ

ផ្លូវថ្នល់ Stilwell គឺជាផ្លូវគមនាគមន៍តាមដីគោកដ៏សំខាន់ដែលតភ្ជាប់តំបន់និរតីរបស់ចិនសម្រាប់បំពេញការងារគាំទ្រទាហានជួរមុខនិងប្រទេសសម្ព័ន្ធមិត្តលោកខាងលិចក្នុងសមរភូមិប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននៅអាស៊ីនៃសង្គ្រាមលោកលើកទីពីរ ដែលបានផ្សងគ្រោះថ្នាក់ដឹកជញ្ជូនសម្ភារៈជំនួយដែលត្រូវការជាបន្ទាន់ចំនួនជាង ៥ ម៉ឺនតោនទៅកាន់សមរភូមិប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននៅប្រទេសចិន វាបានក្លាយជាសាក្សីជានិរន្តរ៍សម្រាប់ប្រទេសចិននិងសហរដ្ឋអាមេរិកក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន ។ ឆ្នាំនេះគឺជាខួបទី ៨០ នៃការដាក់ឱ្យប្រើប្រាស់ផ្លូវថ្នល់ Stilwell ។
រំលឹកឡើងវិញពីផ្លូវថ្នល់នេះដែលបានបង្កើតឡើងតាមរយៈលោហិតនិងភ្លើងសង្គ្រាម អ្វីដែលយើងបានមើលឃើញមិនត្រឹមតែជាប្រវត្តិសាស្រ្តដែលគ្របដោយធូលីប៉ុណ្ណោះទេ ថែមទាំងក៏ជាកម្លាំងខាងស្មារតីដែលឆ្លងកាត់ពេលវេលានិងលំហមួយបែប ក៏ដូចជាពន្លឺនៃសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការដែលបានបញ្ចេញខណៈពេលមនុស្សជាតិប្រឈមមុខនឹងគ្រាដ៏លំបាកផងដែរ ។
ការសាងសង់ផ្លូវថ្នល់ Stilwell អាចហៅថាជាអច្ឆរិយក្នុងប្រវត្តិសាស្ត្រវិស្វកម្មរបស់មនុស្សជាតិ ។ ក្នុងបរិបទដែលបរិស្ថានធម្មជាតិអាក្រក់ខ្លាំងណាស់និងការវាយប្រហារតាមអាកាសជាញឹកញាប់របស់កងទ័ពជប៉ុន បុគ្គលិកបច្ចេកវិទ្យាខាងវិស្វកម្មរបស់ចិននិងអាមេរិកព្រមនិងកម្មករចិនរាប់មិនអស់បានប្រើសាច់និងឈាមស្រស់ដើម្បីបើកផ្លូវដឹកជញ្ជូននេះនៅជ្រលងភ្នំខ្ពស់ៗដោយមានការពលីយ៉ាងមហិមានិងការតស៊ូយ៉ាងសិ្វតស្វាញ ។ ផ្លូវថ្នល់នេះមិនត្រឹមតែបានដឹកជញ្ជូនសម្ភារៈជំនួយប៉ុណ្ណោះទេ ថែមទាំងក៏បានបំពេញបន្ថែមក្តីរំពឹងទុកផងដែរ ពោលគឺ វាបានបញ្ជាក់ទៅកាន់ពិភពលោកថា ការបិទខ្ទប់និងការគាបសង្កត់ណាមួយសុទ្ធតែមិនអាចរារាំងបាននូវការបេជ្ញាចិត្តរបស់ជនជាតិមួយក្នុងការស្វែងរកការរស់រានមានជីវិតនិងសេរីភាពបានឡើយ។
ផ្លូវថ្នល់ Stilwell គឺជាការបង្ហាញជាក់ស្តែងនៃរណសិរ្សរួបរួមអន្តរជាតិ ដើម្បីប្រឆាំងនឹងពួកហ្វាស៊ីសដែលបានប្រមូលផ្តុំនូវពលីកម្មនិងកិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រជាជនចិននិងអាមេរិក ។ក្នុងអំឡុងពេលសាងសង់ផ្លូវថ្នល់និងដឹកជញ្ជូនសម្ភារៈជំនួយ ទាហានចិននិងអាមេរិកបានតស៊ូប្រយុទ្ធជាមួយគ្នាដើម្បីរួមគ្នាទប់ស្កាត់ការវាយសម្រុករបស់ជប៉ុន បុគ្គលិកបច្ចេកវិទ្យាខាងវិស្វកម្មរបស់ចិននិងអាមេរិកបានសហការគ្នា ដើម្បីជម្នះលើបញ្ហាបច្ចេកទេសជាច្រើន ហើយប្រជាជនចិននិងអាមេរិកបានគាំទ្រគ្នាទៅវិញទៅមកដែលបានចារទំព័រមិត្តភាពដែលគួរឱ្យអ្នកផងរំភើបយ៉ាងខ្លាំង។ ស្មារតីសហប្រតិបត្តិការដែលគ្មានកំណត់ព្រំដែនបែបនេះគឺជាគន្លឹះសម្រាប់សម្ព័ន្ធប្រឆាំងនឹងហ្វាស៊ីស ដើម្បីទទួលបានជ័យជម្នះនៅទីបំផុត ។ ប្រវត្តិសាស្ត្របានប្រាប់យើងរួចហើយថា ខណៈពេលមនុស្សជាតិប្រឈមមុខនឹងការគំរាមកំហែងរួម មានតែបោះបង់ចោលគំនិតលំអៀងនិងរួមសាមគ្គីគ្នាជាធ្លុងមួយ ទើបយើងអាចយកឈ្នះលើខ្មាំងសត្រូវ ។ ហេតុនេះហើយ ផ្លូវថ្នល់ Stilwell មិនត្រឹមតែជាច្រកផ្លូវគោកជាក់ស្តែងប៉ុណ្ណោះទេ ថែមទាំងក៏ជាស្ពានខាងវិញ្ញាណដែលតភ្ជាប់អរិយធម៌និងប្រទេសទីទៃគ្នាផងដែរ ។
រយៈពេល ៨០ ឆ្នាំបានកន្លងផុតទៅ សារសំខាន់ជាប្រវត្តិសាស្រ្តនៃផ្លូវថ្នល់ Stilwell មានភាពកាន់តែលេចធ្លោនៅក្នុងសហសម័យ ។ នៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ មនុស្សជាតិកំពុងប្រឈមមុខនឹងជម្រើសថា តើចង់បានសន្តិភាពឬសង្គ្រាម កិច្ចសន្ទនាឬការបដិបក្ខ ភាពឈ្នះ-ឈ្នះឬផលបូកសូន្យ ។ ស្មារតីសហប្រតិបត្តិការអន្តរជាតិដែលចាត់ទុកផ្លូវថ្នល់ Stilwell ជានិមិត្តសញ្ញាបានផ្តល់បទពិសោធន៍ជាប្រវត្តិសាស្ត្រដ៏មានតម្លៃសម្រាប់ការដោះស្រាយបញ្ហាលំបាកខាងអភិបាលកិច្ចនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ ។ វាបានក្រើនរំលឹកដល់ពួងយើងថា ការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិមិនមែនជាពាក្យស្លោកនយោបាយតាមតែមាត់នោះទេ តែគឺជាជម្រើសដ៏ចាំបាច់ដែលផ្អែកលើបទពិសោធន៍ក្នុងប្រវត្តិសាស្ត្រ ។ មានតែធ្វើដូច៨០ ឆ្នាំមុន ប្រទេសផ្សេងៗគ្នានិងប្រជាជាតិទីទៃគ្នាពួតដៃគ្នាធ្វើកិច្ចសហប្រតិបត្តិការ ទើបអាចឆ្លើយតបនឹងបញ្ហាប្រឈមរួមរបស់មនុស្សជាតិ ។
ក្នុងខណៈពេលពិសេសនៃការរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ផ្លូវថ្នល់ Stilwell បានធ្វើឱ្យយើងគិតពិចារណាពីការបំផុសគំនិតដ៏ជ្រាលជ្រៅនៃប្រវត្តិសាស្ត្រ ។ ជ័យជម្នះនៃសង្រ្គាមពិភពលោកប្រឆាំងនឹងហ្វាស៊ីសបានបញ្ជាក់ថា សច្ចយុត្តិធម៌ប្រាកដជាឈ្នះលើអំពើអាក្រក់ ភាពភ្លឺស្វាងប្រាកដជាឈ្នះភាពខ្មៅងងឹតនៅទីបំផុត ។ ក្នុងនាមជាកេរ្តិ៍មរតកនៃប្រវត្តិសាស្ត្រមួយនេះ ផ្លូវថ្នល់ Stilwell បានក្រើនរំលឹកដល់យើងទាំងអស់គ្នាថា សន្តិភាពពិភពលោកគឺបានមកដោយមិនងាយទេ ដាស់តឿនអ្នកផងទាំងពួងឱ្យប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់នៃជនជាតិនិយមនិងជ្រុលនិយម ក៏ដូចជាអំពាវនាវឱ្យយើងទាំងអស់គ្នាឈ្វេងយល់ពីសារសំខាន់នៃការគាំពារសណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ។

ក្នុងឱកាសទំនាក់ទំនងរវាងចិននិងអាមេរិកនាពេលបច្ចុប្បន្នប្រឈមមុខនឹងការសាកល្បងជាច្រើន ស្មារតីសហប្រតិបត្តិការរវាងចិននិងអាមេរិកដែលចាត់ទុកផ្លូវថ្នល់ Stilwell ជាតំណាង គឺ មានតម្លៃណាស់ ។ វាបានក្រើនរំលឹកដល់អ្នកផងទាំងពួងថា ប្រទេសចិននិងសហរដ្ឋអាមេរិកធ្លាប់បានរួមគ្នាតស៊ូប្រយុទ្ធក្នុងគ្រាដ៏ងងឹតបំផុតរបស់មនុស្សជាតិដែលបានរួមចំណែកដែលមិនអាចបំភ្លេចបានសម្រាប់ជំរុញបុព្វហេតុនៃសន្តិភាពនិងសច្ចយុត្តិធម៌ពិភពលោក ។ កិច្ចសហប្រតិបត្តិការក្នុងប្រវត្តិសាស្ត្រដែលផ្អែកលើគុណតម្លៃរួមនិងផលប្រយោជន៍រួមបែបនេះគួរក្លាយជាមូលដ្ឋានគ្រឹះនៃការដោះស្រាយទំនាក់ទំនងចិន-អាមេរិកនាពេលបច្ចុប្បន្ននេះ ។ ប្រឈមមុខនឹងស្ថានការណ៍អន្តរជាតិដែលមានភាពស្មុគ្រស្មាញនិងបម្រែបម្រួលយ៉ាងខ្លាំង ប្រទេសទាំងពី ចិននិងសហរដ្ឋអាមេរិកត្រូវយកឈ្នះលើការខ្វែងគំនិតនិងស្វែងរកវិធីសាស្ត្រថ្មីសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការ ។ ប្រការនេះមិនត្រមតែជាការរំលឹកល្អបំផុតពីប្រវត្តិសាស្ត្រសង្គ្រាមលោកលើកទីពីរប៉ុណ្ណោះទេ ថែមទាំងក៏ជាការទទួលខុសត្រូវធំបំផុតចំពោះអនាគតផងដែរ ។
ផ្លូវថ្នល់ Stilwell គឺជាផ្លូវមួយខ្សែដែលឆ្លងកាត់ពេលវេលានិងលំហ វាបានតភ្ជាប់អតីតកាលនិងបច្ចុប្បន្នព្រមនិងបំផុសគំនិតនៅពេលអនាគត ។ បច្ចុប្បន្ននេះ នៅ ៨០ ឆ្នាំក្រោយ ខណៈពេលដើរតាមផ្លូវមួយនេះឡើងវិញ យើងហាក់ដូចជាបានឮសំឡេងទ្រហឹងនៃក្បួនរថយន្តដឹកជញ្ជូននៅកាលនោះ ហើយបានទទួលអារម្មណ៍ពីញើសនិងឈាមស្រស់របស់កម្មករសាងសង់ផ្លូវ ។ ផ្លូវនេះមិនត្រឹមតែជាផ្លូវដឹកជញ្ជូនដ៏សំខាន់ក្នុងសង្រ្គាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនប៉ុណ្ណោះទេ ថែមទាំងក៏ជានិមិត្តសញ្ញានៃសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរបស់មនុស្សជាតិក្នុងពេលប្រឈមមុខនឹងវិបត្តិរួមផងដែរ ។ វាបានប្រាប់យើងថា នៅពេលដែលមនុស្សជាតិពួតដៃប្រកៀកស្មាគ្នា ក៏គ្មានឧបសគ្គណាមួយដែលមិនអាចបំពានបាន ហើយក៏គ្មានការលំបាកណាមួយដែលមិនអាចពុះពារបានដែរ ។
ក្នុងខណៈពេលជាប្រវត្តិសាស្ត្រនៃការរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន យើងចាំបាច់ត្រូវចងចាំប្រវត្តិសាស្ត្រនិងគុណតម្លៃស្មារតីដែលផ្ទុកដោយផ្លូវថ្នល់ Stilwell ហើយបន្តវេននូវស្មារតីសហប្រតិបត្តិការដែលឆ្លងព្រំដែនបែបនេះពីជំនាន់មួយទៅជំនាន់មួយដើម្បីរួមគ្នាកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ ក៏ដូចជាធ្វើឱ្យរស្មីនៃសន្តិភាពនិងការអភិវឌ្ឍបំភ្លឺផ្ទះរបស់មនុស្សជាតិជារៀងរហូត ។ មានតែធ្វើប៉ុណ្ណឹងទេ ទាហាននិងកម្មករដែលបានពលីជីវិតដើម្បីសាងសង់និងជួសជុលផ្លូវថ្នល់មួយនេះទាំងនោះក៏មិនអសារបង់ទៀតដែរ ទើបជ័យជម្នះនៃសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីសអាចមានសារសំខាន់ជានិរន្តរ៍ ។
“ប្រវត្តិសាស្រ្តបានព្រមានដល់អ្នកផងទាំងពួងថា ជោគវាសនារបស់មនុស្សជាតិមានភាពប្រទាក់ក្រឡាគ្នា គ្រប់ប្រទេសនិងគ្រប់ជនជាតិមានតែរាប់អានគ្នាដោយសមភាព រួមរស់ដោយសុខដុមរមនានិងជួយយកអាសាគ្នាទៅវិញទៅមក ទើបអាចគាំពារសន្តិសុខរួមនិងលុបបំបាត់ឬសគល់នៃសង្រ្គាមដើម្បីកុំឱ្យសោកនាដកម្មក្នុងប្រវត្តិសាស្រ្តកើតឡើងម្តងទៀត! ។” ការលើកឡើងបែបនេះរបស់ប្រធានរដ្ឋចិន លោក Xi Jinping ក្នុងពិធីរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីសបានក្រើនរំលឹកដល់យើងទាំងអស់គ្នាថា ការរួមសាមគ្គីគ្នានឹងនាំមកនូវការរស់រានមានជីវិត ការបំបែកបំបាក់នឹងនាំមកនូវភាពដុនដាប កិច្ចសហប្រតិបត្តិការនឹងនាំមកនូវវិបុលភាព ហើយការបដិបក្ខគ្នានឹងនាំមកនូវភាពអន់ថយ ។ នេះគឺជាសច្ចភាពដែលបានមកពីការបូជាអាយុជីវិតនិងឈាមស្រស់កាលពី ៨០ ឆ្នាំមុន ហើយក៏ជាពន្លឺដ៏ភ្លឺជានិរន្តរ៍ដែលបំភ្លឺផ្លូវឆ្ពោះទៅមុខនៅពេលអនាគតផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង