**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

កម្ពុជាប្ដេជ្ញាចិត្តខ្ពស់ និង បង្ហាញពីជំហរក្នុងការរួមចំណែកដោះស្រាយបញ្ហាបរិស្ថានក្នុងតំបន់ និងពិភពលោក

ប្រទេសម៉ាឡេស៊ី៖ នៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២៥ នាកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ានលើកទី១៨ (18th AMME) ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា បានថ្លែងសុន្ទរកថាដ៏សំខាន់មួយ ដែលបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ និង ជំហររបស់កម្ពុជា ក្នុងការរួមចំណែកដោះស្រាយបញ្ហាបរិស្ថានក្នុងតំបន់ និងពិភពលោក។ ក្នុងនោះ កម្ពុជាបានអនុវត្តនូវសកម្មភាពសំខាន់ៗជាច្រើនដូចជា គោលនយោបាយបរិស្ថាន ដោយបានអនុម័តយុទ្ធសាស្ត្រជាតិ “ការអភិវឌ្ឍន៍ប្រកបដោយភាពធន់ និរន្តរភាព និងរួមបញ្ចូល” និងយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់ភាព អព្យាក្រឹតកាបូននៅឆ្នាំ ២០៥០។ ការគ្រប់គ្រងសំរាមប្លាស្ទិក និងការជំរុញឱ្យប្រជាជនកម្ពុជាច្រើនជាងពាក់កណ្តាលនៃប្រជាជនសរុបអនុវត្តគោលការណ៍ 4R (បដិសេធ កាត់បន្ថយ ប្រើឡើងវិញ និងកែច្នៃឡើងវិញ)។ ការអភិរក្សព្រៃឈើ និងបរិស្ថាន បានដាក់ចេញការដាំកូនឈើជាង ២លានដើម ក្នុងមួយឆ្នាំ ដើម្បីកាត់បន្ថយចំនួនចំណុចក្តៅនៃភ្លើងឆេះព្រៃ និងអនុវត្តច្បាប់បរិស្ថានតឹងរ៉ឹងដោយតម្រូវឱ្យវិស័យឯកជនដំឡើងប្រព័ន្ធប្រព្រឹត្តកម្មទឹកសំណល់ជាដើម។

សកម្មភាពចម្បងទាំងនេះ គឺឈានឆ្ពោះទៅសម្រេចបានជាប្រទេសអាព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ដោយបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវយុទ្ធសាស្ត្រជាតិរយៈពេលវែង ដែលក្នុងនោះមានយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ជាផែនការជាតិ និងមានយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជាទិសដៅក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងការចូលរួម ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការពារបរិស្ថាន ធានាការបាត់បង់ជីវចម្រុះ និង ការបំពុលដោយប្លាស្ទិក។

លើសពីនេះ កម្ពុជា ក៏បានអំពាវនាវ និងជំរុញឱ្យមានការចូលរួមពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន តាមរយៈកិច្ចសហប្រតិបត្តការក្នុងតំបន់លើវិស័យសំខាន់ៗ និងគាំទ្រយ៉ាងមុតមាំតាមរយៈស្ថាប័ននានា ដូចជាមជ្ឈមណ្ឌលអាស៊ានសម្រាប់ជីវចម្រុះជាដើម។ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនេះគឺជាវេទិកាដ៏សំខាន់មួយ សម្រាប់ពួកយើងដើម្បីរៀបចំសម្រាប់ COP30 នាពេលខាងមុខនៅក្នុងប្រទេសប្រេស៊ីល។ សម្រាប់សេចក្តីថ្លែងការណ៍រួមរបស់អាស៊ានចំពោះCOP30 កម្ពុជាជឿជាក់ថា លទ្ធភាពទទួលបានសមធម៌នៃហិរញ្ញវត្ថុអាកាសធាតុ និងបច្ចេកវិទ្យាបៃតងដែលមានតម្លៃសមរម្យត្រូវតែជាធាតុផ្សំស្នូល។

បើគ្មានធនធានដែលអាចព្យាករណ៍បាន គ្មានរដ្ឋសមាជិកណាអាចអនុវត្តការប្តេជ្ញាចិត្តរបស់ខ្លួនបានពេញលេញនោះទេ។ ដូច្នេះ អាស៊ានត្រូវតែនិយាយដោយសំឡេងខ្លាំងមួយ ដើម្បីធានាថាកង្វល់របស់យើងត្រូវបានគេឮ និងគោរពក្នុងការចរចាជាសាកល៕

អត្ថបទដែលជាប់ទាក់ទង