**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់

កុមារទី១២៣ដល់ទី១២៥ ត្រៀមខ្លួនចេញដំណើរទៅទទួលយកការវះកាត់និងព្យាបាលដោយឥតគិតថ្លៃលើជំងឺបេះដូងពីកំណើត

ភ្នំពេញ៖ រសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងជំនួបជាមួយអាណាព្យាបាលនិងកុមារទាំង៣រូបដែលត្រូវទៅទទួលការវះកាត់និងព្យាបាលដោយឥតគិតថ្លៃលើជំងឺបេះដូងពីកំណើត លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមការងារនិងអង្គពាក់ព័ន្ធនានាដែលតែងបានយកចិត្តទុកដាក់ជាអាទិភាពលើសុខុមាលភាពរបស់កុមារ។ ក្រោមម្លប់ដ៏រឹងមាំនៃមិត្តភាពដែកថែបរវាងប្រទេសយើងទាំងពីរ កម្ពុជា-ចិន និងចំណងមេត្រីភាពនៃសហគមន៍ជោគវាសនារួម កម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី លោកបណ្ឌិតបានថ្លែងអំណរគុណដល់មន្ទីរពេទ្យបេះដូងFuwaiខេត្តយូណាន អង្គការYUNDI មូលនិធិចិនPeaceland និងសមាគមសេវាគាំពារចិននៅភ្នំពេញដែលបានសម្របសម្រួលជួយដល់កុមារទាំង៣រូបទាំងពេលចាប់ផ្តើមចុះពិនិត្យសុខភាព ពេលទទួលបានរោគវិនិច្ឆ័យផ្លូវការពីស្ថានភាពនៃជំងឺបេះដូង ការរៀបចំឯកសារស្នើសុំលិខិតឆ្លងដែន ទិដ្ឋាការ និងសំបុត្រយន្តហោះ ព្រមទាំងមកដល់ពេលនេះ ក្រុមការងារបានជួយសម្របសម្រួលដើម្បីជូនក្រុមគ្រួសារនិងកុមារទាំង៣រូបមកដល់រាជធានីភ្នំពេញដើម្បីត្រៀមធ្វើដំណើរចេញទៅទទួលយកការព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យបេះដូងFuwaiខេត្តយូណាន ប្រទេសចិន។

តំណាងលោកស្រី Huang Ruihua ប្រធានសមាគមសេវាគាំពារចិននៅភ្នំពេញ លោក Pan Ganwu បានមានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ២០១៨មក ជានិច្ចកាលលោកស្រី Huang Ruihuaបានតាមដានយ៉ាងយកចិត្តទុកដាក់លើបេសកកម្មរបស់សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនក្នុងការជួយដល់កុមារកម្ពុជាក្រោមអាយុ១៤ឆ្នាំដែលមានជំងឺបេះដូងពីកំណើត ដើម្បីសម្របសម្រួលយកទៅវះកាត់និងព្យាបាលដោយឥតគិតថ្លៃនៅប្រទេសចិន។ លោក Pan Ganwu បានបន្ថែមថា ក្នុងឆន្ទៈជួយដល់បេសកកម្មនេះឱ្យកាន់តែមានប្រសិទ្ធភាព លោកស្រី Huang Ruihua បានផ្តល់នូវការគាំទ្រគ្រប់បែបយ៉ាងរួមទាំងផ្នែកហិរញ្ញវត្ថុដើម្បីផ្តល់នូវក្តីសង្ឃឹម និងស្នាមញញឹមជាថ្មីដល់កុមារកម្ពុជា។

តំណាងដល់ក្រុមគ្រួសារកុមារទាំង៣រូបមកពីក្រុងរុនតាឯក និងស្រុកបន្ទាយស្រី ខេត្តសៀមរាប លោក ងន ប៊ុនធី អភិបាលរងស្រុកបន្ទាយស្រីបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីដែលប្រជាជនកម្ពុជាបានបន្តជ្រកនៅក្រោមម្លប់សុខសន្តិភាព និងវិបុលភាពលើគ្រប់វិស័យ ហើយលោកអភិបាលរងបានសង្កត់ធ្ងន់ថា ជាងពេលណាៗទាំងអស់ក្នុងប្រវត្តិសាស្រ្តកម្ពុជា គឺក្នុងសករាជតេជោ-ធិបតី ប្រជាជនកម្ពុជា ជាពិសេសកុមារទទួលបាននូវការយកចិត្តទុកដាក់កម្រិតខ្ពស់បំផុតលើវិស័យសុខុមាលភាព។ ក្នុងនាមរដ្ឋបាលថ្នាក់ក្រោមជាតិ រដ្ឋបាលស្រុកបន្ទាយស្រីបានសហការជាមួយអង្គពាក់ព័ន្ធនានា ជាពិសេសសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ក្នុងការជួយដោយឥតគិតថ្លៃដល់កុមារកម្ពុជាដែលមានជំងឺបេះដូងពីកំណើត ហើយគិតមកដល់ពេលនេះក្នុងចំណោមកុមារទាំង១២៥រូបដែលបានទៅវះកាត់និងព្យាបាលឥតគិតថ្លៃលើជំងឺបេះដូងពីកំណើតនេះ ស្រុកបន្ទាយស្រីមានកុមារជាសះស្បើយចំនួន១០រូបផងដែរ៕

អត្ថបទដែលជាប់ទាក់ទង