តំណាងអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ចូលរួមធ្វើជាវាគ្មិនក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីប្រព័ន្ធចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកតាមប្រព័ន្ធឌីជីថល

ភ្នំពេញ៖ កាលពីនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ តំណាងនាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាវាគ្មិនក្និងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីប្រព័ន្ធចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក តាមប្រព័ន្ធឌីជីថល នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) ដែលមានអ្នកចូលរួមប្រមាណ ៧២នាក់ ជាសមាជិកអង្គការ គ.ស.ក។
សិក្ខាសាលាផ្សព្វផ្សាយនេះមានគោលបំណងសំខាន់ៗដូចខាងក្រោម៖
១. ផ្តល់ព័ត៌មាន និងចំណេះដឹងអំពីប្រព័ន្ធចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក តាមប្រព័ន្ធឌីជីថល
២.ជំរុញឱ្យស្ថស្ថាបនិកថ្មីៗរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក មានការប្រើប្រាស់ប្រព័ន្ធចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលជាប្រព័ន្ធថ្មីទើបនឹងដាក់ឱ្យដំដំណើរការ
៣.លើកកម្ពស់តម្លាភាព និងប្រសិទ្ធភាព ក្នុងការចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកតាមប្រព័ន្ធឌីជីផលថ្មីនេះ៕

